ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦ទីតាំងនៅ​រាជធានី​ភ្នំពេញ​ ដែល​បង្ហោះលើបណ្តាញ​សង្គម ​រកពុំ​ឃើញ​បទល្មើស​​ឆបោក​តាម​អន​ឡាញ​នោះ​ទេ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ​ទីតាំង​ចំនួន៦​កន្លែង ​ដែល​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ ថា ជាទីតាំង​អគារ​អន​ឡាញនៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ​រក​កុំ​ឃើញ​មាន​បទល្មើស​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆបោក​តាម​អន​ឡាញ​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ​ទីតាំង​ចំនួន៦​កន្លែង ​ដែល​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ ថា ជាទីតាំង​អគារ​អន​ឡាញនៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ​រក​កុំ​ឃើញ​មាន​បទល្មើស​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆបោក​តាម​អន​ឡាញ​នោះ​ទេ ។

តាម​ក្រុមការងារ​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស ​នៃស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បានអោយ​ដឹង​ថា ថ្មី​ៗ​នេះ​ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គណនី​ហ្វេ​ស​ប៊ុ​កឈ្មោះ (ស៊ែ វី​រះ​ស្ពេស​អិ​ច) ដែល​មាន​ខ្លឹមសារ​រៀបរាប់​ពី​ទីតាំង​អគារ​អន​ឡាញ​មួយ​ចំនួននៅ​រាជធានី​ភ្នំពេញ ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ ។

ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស សូម​បំភ្លឺ​ជូន​ដល់​សាធារណជន​មេត្តា​ជ្រាប​ថា ដោយ​ទីតាំង​អគារ​ ដែល​គណនី​ហ្វេ​ស​ប៊ុ​កឈ្មោះ ស៊ែ វី​រះ​ស្ពេស​អិ​ច បាន​រៀបរាប់ រួម​មាន​ ៖
១- អគារ the bridge (​ខណ្ឌចំការមន​)
២- អគារ Marry Time (​ខណ្ឌមានជ័យ​)
៣- អគារ​PNN (​ខណ្ឌ​ជ្រោយចង្វារ​)
៤- អគារ​ស្កា​យ​ឡាញ ក្បែរ​ផ្សារ​អូ​ឬ​ស្សី (​ខណ្ឌ​៧​មក​រា​)
៥- អគារ​មាន​រូប​ម្កុ​ដិ (​ខណ្ឌដូនពេញ​)
៦-​អគារ​ស្កា​យ​ទ្រី (​ខណ្ឌឫស្សីកែវ​)​។

កន្លង​មក ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ពិនិត្យ​រដ្ឋបាល​ទីតាំង​ខាងលើ ​ដោយ​ទីតាំង​ខ្លះ​ ចុះ​ពិនិត្យ​រដ្ឋបាល​ជា​ចំហរ, ​ចុះ​ឆែកឆេរមួយ​ទីតាំង ចំនួន​០២​ទៅ០៣​លើក​រួច​មក​ហើយ ជា​លទ្ធផល​ពុំ​ឃើញ​បទល្មើស​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆបោក​តាម​អន​ឡាញ​នោះ​ទេ និង​បាន​រក​ឃើញ​ជនបរទេស ​ដែល​ស្នាក់​នៅ ​គឺ​មាន​លិខិត​ស្នាម​ស្របច្បាប់​ត្រឹមត្រូវ ហើយ​បច្ចុប្បន្ន​នេះ ​ដោយ​អនុវត្ត​តាម​អនុក្រឹត្យ​០៣ អន​ក្រ​.​បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី០៥ ខែមករា ឆ្នាំ​២០២៦ ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ដើម្បី​ធានា សន្តិសុខ​សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ប្តេជ្ញា​ចុះ​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យបង្ក្រាប​រាល់​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធបច្ចេក​វិទ្យា​ឆបោក​តាម​អន​ឡាញ​ខុសច្បាប់ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

ជាមួយ​គ្នា​នេះ ​សមត្ថកិច្ច​ក៏​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​ទីតាំង ​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច ​ដើម្បី​បង្ក្រាប​បើ​មាន​ជនល្មើស​បើក​លួចលាក់​បទល្មើស​ឆបោក​អន​ឡាញ​ខុសច្បាប់ ​និង​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ កុំ​ឲ្យ​មានការ​លួចលាក់​ឃុបឃិត​ជាមួយ​ជនល្មើស បើ​ក្នុង​ករណី​សមត្ថកិច្ច​រក​ឃើញ​ម្ចាស់​ទីតាំង​ជាប់​ពាក់ព័ន្ធ​ឃុបឃិត​ឲ្យ​បើក​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆបោក​អន​ឡាញ​ខុសច្បាប់​ សមត្ថកិច្ច​នឹង​អនុវត្ត​តាម​នីតិវិធី ​។

ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ក៏បាន​បញ្ជាក់​ថា​ ​ពាក់ព័ន្ធ​បទល្មើស​បច្ចេកវិទ្យា​ឆបោក​អន​ឡាញ​ខុសច្បាប់​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ប្តេជ្ញា​ដាក់​ចេញ​ជា​វិធាន​ការយ៉ាង​ម៉ឺងម៉ាត់​បំផុត មិន​អនុញ្ញាត​ឲ្យ​កើត​មាន​ជា​ដាច់ខាត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ