មន្ត្រី​បរិស្ថាន​ជួប​គ្រោះ​ពេល​ចុះ​បំពេញភារកិច្ច


ខេត្តកំពង់ធំ ៖ មន្ត្រី​បរិស្ថាន​ម្នាក់​ត្រូវ​ជនសង្ស័យ​យក​កាំបិត​កាប់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​ជន​រង​គ្រោះ​ចុះ​ទៅ​បង្ក្រាប​ការ​កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់ បច្ចុប្បន្ន​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ នៅ​តែ​មាន​សកម្មភាព​ឥត​ស្រាក​ស្រា​ន ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​១០និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​តំបន់​ផ្លូវ​ស ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់​ជា​អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់ បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ដែល​កំពុង​កាប់​ព្រៃ​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ចក់ សុ​ជាតិ ភេទ​ប្រុស អាយុ​២៤ឆ្នាំ​ ជា​មន្ត្រី​បរិស្ថាន​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ដែល​ដាក់​ទីតាំង​ឈរជើង​នៅ​ចំនុច​អូរ​តា​ព្រហ្ម នៅ​ពេល​ដែល​ក្រុម​មន្ត្រី​បរិស្ថាន​មួយ​ក្រុម​ដើរ​ល្បាត​ព្រៃ ក៏​បាន​ប្រទះ​ឃើ​ញេះ​ជនសង្ស័យ​កំពុង​កាប់​រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ខាង​ជន​រង​គ្រោះជា​មន្ត្រី​បរិស្ថាន​មាន​គ្នា​ចំនួន​៥​នាក់ ក៏​បាន​ដើរ​ចូល​ទៅ​រក​ជនសង្ស័យ​បម្រុង​នឹង​ចាប់​ដែរ តែ​ក៏​ត្រូវ​ជនសង្ស័យ​កាប់​បណ្តាល​ឲ្យ​មន្ត្រី​បរិស្ថាន​ម្នាក់​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។ បន្ទាប់​ពី​កើតហេតុ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​កំពុង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រយា​បន្ត​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​អនុវត្ត​តាម​នីតិវិធី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ