ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា និង​សួន ចាន់​នី ណាត់គ្នា​សន្លប់​នៅ​ក្នុង​ទឹក​ទី​2 ​ក្រោម​កណ្ដាប់ដៃ​​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​នឹកស្មាន​មិន​ដល់ ក្នុង​ពេល​កីឡាករ​កម្ពុជា​២​រូប​គឺ​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​និង​សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ហាក់បីដូចជា​ណាត់គ្នា​មក​សន្លប់​ក្រោក​ណ្ដា​ប់​ដៃ​កីឡាករ​ថៃ​នៅ​ត្រឹម​ទឹក​ទី​២​ដូច​គ្នា ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​នឹកស្មាន​មិន​ដល់ ក្នុង​ពេល​កីឡាករ​កម្ពុជា​២​រូប​គឺ​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​និង​សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ហាក់បីដូចជា​ណាត់គ្នា​មក​សន្លប់​ក្រោក​ណ្ដា​ប់​ដៃ​កីឡាករ​ថៃ​នៅ​ត្រឹម​ទឹក​ទី​២​ដូច​គ្នា ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​១៧ មីនា​។

ឃី​ម បូ​រ៉ា ត្រូវ​បាន​កីឡាករ​ថៃ​ឈ្មោះ Vith Thakyayuth​វាយ​ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​២ ។ ទោះបី​យ៉ាងណា​សម្រាប់​ការ​ស្វែងរក​កៅអី​ប្រកួត​នៅ​វគ្គ​បន្ត ឃី​ម បូ​រ៉ា នៅ​មិន​ទាន់​អស់សង្ឃឹម​នៅឡើយ​នោះ​ទេ​ដោយ​ត្រូវ​រង់ចាំ​អ៊ុត​មើល​លើ​ការ​ប្រកួត​លើក​ចុង​ក្រោយ​ម្ដងទៀត​សិន​ព្រោះ​អី​ការ​ប្រកួត​ទាំង​៣​លើក​មកនេះ ឈ្នះ​១​ចាញ់់​២​មាន​៥​ពិន្ទុ​។

ចំណែក​សួន ចាន់​នី ដែល​ចាញ់​សន្លប់​ក្រោមកណ្ដាប់ដៃ​កីឡាករ​ថៃ​Tuon Pe​លើក​នេះ​ដែរ នោះ ក៏​មិន​ទាន់​អស់​ផ្លូវ​អ៊ុត​ដែរ ដោយសារ​ប្រកួត​៣​លើក​កន្លង​មក​ឈ្នះ​២​ចាញ់​១​មាន​៧​ពិន្ទុ​ដូច្នេះ​ពួក​គេ​នៅ​សល់​១​ប្រកួត​ទៀត​ដែល​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​ក្នុង​ការ​ស្វែងរក​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។ ដោយឡែក​ចំពោះ​កីឡាករ​ថៃ​ទាំង​២​នាក់​នេះ​វិញ ឈ្នះ​ទាំង​៣​ប្រកួត​ជាប់​គ្នា មាន​៩​ពិន្ទុ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​គ្មាន
បារម្ភ​។

រីឯ​គូប្រកួត​មិត្តភាព​វិញ កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​Chao Boy ។ កីឡាករ តាំង តាក់ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ឈ្នះ​ពិន្ទុ​កីឡាករ អេ​លី​ត កែវ​ឡុ​ង មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ និង​គូ​ចុង​ក្រោយ​កីឡាករ​ពុទ្ធ មាន​ឈាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ឈ្នះ​ពិន្ទុ​កីឡាករ ឡុ​ង សុ​ឃា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ