ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រុម​បូ​កូ​ ហារា៉ម​ ដែល​គេ​ថា​ស្លា.ប់​លេច​មុខ​តាម​វី​ដេ​អូ​មួយ​

11 ឆ្នាំ មុន

​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ថា​ជា​ប្រមុខ​ក្រុម​អ៊ិ​ស្លាម​និយម​រា៉​ឌី​កាល់​ ​នីហ្សេ​រីយា៉​ គឺ​ក្រុម​បូ​កូ​ ហា​រា៉ម​ ​ឈ្មោះ​ ABUBAKAR SHEKAU ដែល​កាល​ពី​ខែ​មុន​គេ​និយាយ​ថា​ ជន​នេះ​ស្លា.ប់​បាត់​ហើយ​ ស្រាប់​តែ​លេច​មុខ​ក្នុង​វី​ដេ​អូ​មួយ​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥​ កញ្ញា​ ដោយ​ជន​នោះ​និយាយ​ថា​ រូប​គេ​ពិ​ត​ជា​នៅ​រស់​ ។

​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ថា​ជា​ប្រមុខ​ក្រុម​អ៊ិ​ស្លាម​និយម​រា៉​ឌី​កាល់​ ​នីហ្សេ​រីយា៉​ គឺ​ក្រុម​បូ​កូ​ ហា​រា៉ម​ ​ឈ្មោះ​ ABUBAKAR SHEKAU ដែល​កាល​ពី​ខែ​មុន​គេ​និយាយ​ថា​ ជន​នេះ​ស្លាប់​បាត់​ហើយ​ ស្រាប់​តែ​លេច​មុខ​ក្នុង​វី​ដេ​អូ​មួយ​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥​ កញ្ញា​ ដោយ​ជន​នោះ​និយាយ​ថា​ រូប​គេ​ពិ​ត​ជា​នៅ​រស់​ ។

ក្នុង​វី​ដេ​អូ​នោះ​ បុរស​ដែល​មាន​រាង​ដូច​ ABUBAKAR SHEKAU បេះ​បិទ​ និយាយ​ថា​ ខ្ញុំ​នេះ​គឺ​ជា​ SHEKAU! SHEKAU! ពិត​ប្រាកដ​មែន​ ។ ខ្ញុំ​ចង់​ប្រាប់​ពិ​ភព​លោក​ទាំង​មូល​ថា​ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ដោយ​សារ​ការ​ប្រោស​ប្រណី​របស់​ព្រះ​អាល់​ឡាហ៍​ ។
អ្នក​នាំ​ពាក្យ​ម្នាក់​របស់​កង​ទ័ព​នី​ហ្សេ​រីយា៉​ ដែល​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ភាគ​ឦ​សាន​ប្រទេស​ ធ្លាប់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៩​ សីហា​ ពី​ការ​ស្លាប់​របស់​ SHEKAU ក៏​ប៉ុន្តែ​ដោយ​គ្មាន​ភស្តុ​តាង​នានា​គេ​ក៏​មាន​​ការ​សង្ស័យ​ភ្លាម​ៗ​ ។ ចំណែក​អ្នក​នាំ​ពាក្យ​របស់​កង​ទ័ព​ជាតិ​ឧត្តម​សេនីយ៍​ CHRIS OLUKOLADE ពុំ​ជឿ​លើ​ព័ត៌​មាន​នេះ​ឡើយ​ ។

ក្នុង​វី​ដេ​អូ​ ដោយ​និយាយ​បែប​ចំអក​បុរស​នោះ​អះ​អាង​ថា​ ពួក​មារ​ពិត​ជា​មាន​ការ​ខក​ចិត្ត​ ។ ក្នុង​ចំណោម​ពួក​មារ​ជន​នេះ​រៀប​រាប់​ពី​ប្រធា​នា​ធិប​តី​នី​ហ្សេ​រីយា៉​លោក​ GOODLUCK JONATHAN ប្រធានា​ធិប​តី​អាមេរិក​លោក​ បារា៉ក់​ អូ​បា​មា៉​ និង​ប្រធា​នា​ធិប​តី​បារាំង​ លោក​ហ្វ្រង់​ស្វ័រ​​ហូ​ឡង់​ ព្រម​ទាំង​នាយក​រដ្ឋ​មន្ត្រី​អីុ​ស្រា​អែល​លោក​ បេន​ចា​មីន​ នេ​​តាន់​យា៉​ហ៊ូ​ និង​ព្រះ​មហា​ក្សត្រី​យា​នី​ អេ​លី​ហ្សា​បែត​ទី​២​ នៃ​ចក្រ​ភព​អង់​គ្លេស​ ។ក្នុង​វី​ដេ​អូ​ បុរស​នេះ​ឈរ​ថត​ជាមួយ​កាំ​ភ្លើង​ AK-47 មួយ​ដើម​ ស្ពាយ​លើ​ស្មា​អម​ដោយ​យុទ្ធ​ជន​របស់​គេ​មួយ​ក្រុម​សុទ្ធ​តែ​កាន់​កាំ​ភ្លើង​ AK ៕