ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី​ក្បែរ​អធិការដ្ឋាន​ខណ្ឌ​ចំការមននោះ…បង្ក្រាប​ទាំង​យប់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ចេញ​បទបញ្ជា​អោយ​គ្រប់​អធិការ​ខណ្ឌ​ទាំង​១២ សហការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​សុ​ី​សង​ខុស​គ្រប់​ប្រភេទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ចេញ​បទបញ្ជា​អោយ​គ្រប់​អធិការ​ខណ្ឌ​ទាំង​១២ សហការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​សុ​ី​សង​ខុស​គ្រប់​ប្រភេទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ជាក់ស្តែង​ កាលពី​វេលា​១​ និង​២០​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ មីនា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​​ផ្សារ​ដេ​ី​ម​ថ្កូវ បាន​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែង​មួយ​កន្លែង​ដែល​មាន​សរសេរ​អក្ស R.R.R ផ្លូវ​លេខ​៩៧ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេ​ី​ម​ថ្កូវ ខណ្ឌចំការមន ។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប៉ុស្តិ៍​ផ្សារ​ដេ​ី​ម​ថ្កូវ​បានឱ្យ​ដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែង​ខាង​លេ​ី​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ក្នុង​នោះ​អ្នក​មេ​ី​ល​ការ​ខុស​ត្រូវ​ប្រុស​ស្រី​២​នាក់ ចំណែក​វត្ថុ​តាង​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង និង​សម្ភារ​ផ្សេង​ៗ​មិន​មានការ​ដកហូត​ទេ ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៨​នាក់ ត្រូវ​បាន​បាន​បញ្ជូន​ទៅ​ធ្វេ​ី​ការ​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដេ​ី​ម​ថ្កូវ​បណ្ដោះអាសន្ន រីឯ​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង ដែល​សមត្ថកិច្ច​មិន​បាន​ដកហូត​នៅ​ក្នុង​ទីតាំង​ខាង​លេ​ី​នោះ ប្រហែល​ទុក​អោយ​បេ​ី​ក​លេង​នៅ​ពេល​ក្រោយ​ទៀត ។

គួរ​រំលឹក​ថា លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ក៏​ធ្លាប់​បាន​បញ្ជាក់​កាលពី​ថ្មី​ៗ​នេះ​ថា «​កន្លង​ទៅ​ករណី​បង្ក្រាប​ទូរ​ហ្គេ​ម​បាញ់​ត្រី បាន​ធ្វើ​ហើយ ប៉ុន្តែ​កើតឡើង​វិញ​ជា​រឿយ​ៗ ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំ​ដាក់​បទបញ្ជា​គ្រប់​ខណ្ឌ​ទាំង​១២​ឲ្យ​បង្ក្រាប​ឲ្យ​អស់ ព្រមទាំង​តាមដាន​តើ​ករណី​នេះ នឹង​កើតឡើង​ទៀត​ឬទេ0x017d7 បើ​កើត​ទៀត តើ​នរណា​ជា​អនុញ្ញាត​ឲ្យ​បើក​វិញ ?

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រូប​នេះ​សង្ឃឹមថា គ្រប់​ភាគី​ទាំងអស់​នឹង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ដើម្បី​លុប​បំបាត់​រាល់​បទល្មើស​បញ្ហា​គ្រឿងញៀន បញ្ហា​ឆក់​ប្លន់ និង​ក្មេង​ទំនើង ដែល​កើត​ចេញពី​កន្លែង​មាន​ហ្គេ​ម​បាញ់​ត្រី ហើយ​រួម​គ្នា​ដើម្បី​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុង​សង្គម ៕

អត្ថបទសរសេរ ដោយ