ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើច​មិច​បាន Neymar និង Mbappe ធ្វើ​ឱ្យ PSG កើប​លុយ​ទាំង​គិ​ប​ៗ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​ប្រាក់​ចំណេញ​ជា​ច្រើន​ពី​ការ​លក់​អាវ​កើនឡើង​ដល់ ៨០% លើស​ការ​លក់​ឆ្នាំ​មុន​ៗ ក្រោយ​ពី​មាន​វត្តមាន​របស់…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​ប្រាក់​ចំណេញ​ជា​ច្រើន​ពី​ការ​លក់​អាវ​កើនឡើង​ដល់ ៨០% លើស​ការ​លក់​ឆ្នាំ​មុន​ៗ ក្រោយ​ពី​មាន​វត្តមាន​របស់ Neymar និង Mbappe កាលពី​រដូវ​កាល​មុន ។ ជា​លេខ​គឺ​ស្មើនឹង ៨​សែន​អាវ ។

នៅ​ពេល​ដែល​ក្រុមហ៊ុន​វិនិយោគ Qatar Sports ទិញ​ក្លិប PSG នេះ គេ​លក់​អាវ​បាន​ត្រឹមតែ ៧៩៩០៦​អាវ​ប៉ុណ្ណោះ ។ នៅ​មុន​ពេល Neymar និង Mbappe ចូល​លេង​មួយ​រដូវ​កាល គេ​លក់​បាន ១២៧២៣៣​អាវ ។ ដល់​ពេល​គេ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ម៉ាក​ល្បី Jordan ការ​លក់​របស់​គេ​ក៏​ឡើង​ដល់ ១៥០០០០​អាវ ។ ពេល​ដែល​មាន Neymar និង Mbappe គេ​លក់​បាន ៨​សែន​អាវ​កាលពី​រដូវ​កាល​មុន ។

ប្រាក់​ចំណូល​បាន​ពី​ការ​លក់​ផលិតផល បាន​កើនឡើង ៥៣% ពី ៣៦.២​លាន​អឺ​រ៉ួ​កាលពី​២​ឆ្នាំ​មុន ឡើង​ដល់ ៥៥.៣​លាន​អឺ​រ៉ូ កាលពី​រដូវ​កាល​មុន​។ នៅ​ពេល​នេះ ចំណូល​របស់​ក្លិប​បាន​ដល់ ៥៤០​លាន​អឺ​រ៉ូ ដែល​មាន​ចំនួន​ដល់​ទៅ​៥​ដង​នៃ​រដូវ​កាល​ទៅ​មួយ ឆ្នាំ​២០១១ ។

តាម​ទិន្នន័យ​ដែល​បញ្ចេញ​ដោយ​ក្លិប ការ​ទិញ​នេះ​គឺ​ភាគច្រើន​ដោយ​ប្រទេស​ក្រៅ​ ។ នេះ​ក៏​ដោយ​សារ​តែ​ភាព​ល្បី​របស់​កីឡាករ​ប្រចាំ​ក្លិប​នេះ​ដែរ តាម​រយៈ​បណ្តាញ​សង្គម​ ។ ដូច​អត្ថបទ​មុន​នេះ​អ៊ីចឹង Mbappe គឺ​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់ PSG ដល់​ថ្នាក់​តម្លៃ​១​ពាន់​លាន​ដុល្លារ ក៏​មិន​លក់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ