ព្រមានមុនឱ្យហើយ ទោះឱ្យ១០០០លានដុល្លារក៏កុំសង្ឃឹមបាន Kylian Mbappe
តាមប្រភពព័ត៌មាន One Football បានឱ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង PSG វ័យក្មេង Kylian Mbappe នឹងមិនត្រូវលក់ដោយងាយៗឱ្យទៅ…
តាមប្រភពព័ត៌មាន One Football បានឱ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង PSG វ័យក្មេង Kylian Mbappe នឹងមិនត្រូវលក់ដោយងាយៗឱ្យទៅ…
តាមប្រភពព័ត៌មាន One Football បានឱ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង PSG វ័យក្មេង Kylian Mbappe នឹងមិនត្រូវលក់ដោយងាយៗឱ្យទៅ Real Madrid ឡើយ ព្រោះតែម្ចាស់ក្លិប PSGថា ទោះបីជាឱ្យលុយមួយពាន់លានដុល្លារក៏ដោយក៏មិនព្រមលក់ដែរ ។
កីឡាករបារាំងវ័យក្មេងរូបនេះ កំពុងតែលេងនៅ PSG បានយ៉ាងល្អ ខណៈដែលមានពាក្យនិយាយតៗគ្នាថា គេអាចនឹងផ្លាស់ទ្រនុំទៅលេងនៅ Real Madrid ។ ចុះបើគេចង់ទៅប្តូរមែន តើក្លិបបារាំងអាចនឹងទារលុយច្រើនប៉ុនណា?
វាពិតជាច្រើនមែនទែន ។ មិនមែនត្រឹម ២០០លាន ឬ ៣០០លាននោះទេ ហើយក៏មិនមែន ១០០០លាននោះដែរ ។ នេះគឺជាអ្វីដែលម្ចាស់ក្លិប លោក Nasser Al-Khelaifi បាននិយាយ ។
នៅក្នុងបទសម្ភាសជាមួយនឹង foot01 លោក Ai-Khelaifi បានមានប្រសាសន៍ថា៖«តម្លៃអាចនឹងខ្ទង់១០០០លានដុល្លារ ។ តែបើទោះឱ្យខ្ញុំ ១០០០លានដុល្លារ ក៏ខ្ញុំមិនលក់ដែរ» ៕
ចែករំលែកព័តមាននេះ