តារា​រាំច្រៀង​អបអរ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ


រាជធានី​ភ្នំពេញ ៖ ត្រៀម​ទទួល​អំណរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ ស្ថានីយទូរទស្សន៍​សុ​ី​ធី​អិន​បាន​រៀបចំ​ថត​កម្មវិធី​សិល្បៈ​ច្រៀង​រាំ​ទាំង​បុរាណ និង​សម័យ យ៉ាង​អធិកអធម សប្បាយ​រីករាយ ។ មាន​តារា​ជា​ច្រើន​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ជំនួយការ​កម្មវិធី​ដែល​រៀបចំ​នា​ព្រឹក​ថ្ងៃ​១២ មីនា ឆ្នាំ​២០១៩​នោះ​ឲ្យ​ដឹង​ថា បាន​ជ្រើសរើស​សិល្បករ​ប្រមាណ​ជាង​២០០​នាក់​ប្រជុំ​គ្នា​ច្រៀង​រាំ​យ៉ាង​សប្បាយ​រីករាយ​ត្រៀម​ទទួល​អំណរ​សិរី​សួស្តី​ឆ្នាំ​ថ្មី​ដោយ​មិន​ចាញ់​បណ្តា​ឆ្នាំ​កន្លង​ទៅ​ឡើយ ។ លើស​ពី​នេះ​កម្មវិធី​តម្រូវ​ឲ្យ​សិល្បករ​រំលេច​សម្លៀក​បំពាក់​ឲ្យ​សម​តាម​បរិយាកាស​ចូល​ឆ្នាំ ដូច​ជា​ហូល​ផាមួង​អាវប៉ាក់ ព្រោះ​នេះ​ជា​បុណ្យប្រពៃណី​ជាតិ​ធំ​មួយ​ក្នុង​ចំណោម​បុណ្យ​ជាតិ ធំ​ៗ​នៃ​សង្គម​កម្ពុជា​។

ក្រៅពី​មាន​សិល្បករ​ជា​ច្រើន ក៏​មាន​បទ​ចម្រៀង​ប្រមាណ​ជិត​៤០​បទ​ត្រូវ​រាំច្រៀង​តាម​កម្មវិធី​ដែល​កំណត់​ផ្សាយ​៣​ថ្ងៃ​នា​ខែមេសា​។ បន្ថែម​ពី​នេះ​ក៏​មាន​របាំ​មួយ​ចំនួន​ដូច​ជា​ត្រុដិ របាំ​កណ្តែរ៉ែ របាំ​គែន និង​របាំ​គោះត្រឡោក​ដើម្បី​ផ្សាយ​ឲ្យ​អ្នក​រលក​ក្រោយ​បានដឹង​ស្គាល់​ពី​អត្តសញ្ញាណ​ជាតិ ។

អ្នក​នាង​យុគ ចិន្តា និយាយ​ថា «​បើ​ទោះបីជា​នាង​ខ្ញុំ​រវល់​បែប​ណា​ក៏​តម្រូវ​ឲ្យ​ជំនួយការ​រៀបចំ​ថត​ទុក​រាំច្រៀង​ឲ្យ​បានជា​រាង​រាល់​ឆ្នាំ ព្រោះ​នេះ​ដើម្បី​ចូលរួម​លើក​ស្ទួយ​បុណ្យ​ជាតិខ្មែរ​ដ៏​ធំ ។ មាន​រំលេច​ពី​របាំ ចម្រៀង​ប្រពៃណី​គ្រប់​ចង្វាក់​ព្រមទាំង​ការ​រាំ​សប្បាយ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​អបអរ​ស្រុក​ទេស​យើង​រីក​ចម្រើន​បោះ​ជំហាន​ទៅ​មុខ​រហូត »​។

វត្តមាន​តារា​ចូលរួម​រាំ​កម្សាន្ត​មាន​អ្នក​នាង​យុគ ចិន្តា ,​ឡាយ ល​ក្ខិ​ណា ,​អឿ​ន ស្រី​មុំ ,​គី​ង សូ​រិ​យា ,​អោ​ក សុមាលី​តា ,​អោ​ក សុ​ម៉ា​វ​ត្តី ,​រ៉ូ​លី​ន ,​បេ​ប៊ី ,​ហុ​ិ​ន ច័ន្ទ​ធីតា ,​តន់ ច័ន្ទ​សី​ម៉ា ,​ទូច ស្រី​លក្ខណ៍ ,​សម ម៉ា​ណា ,​ឌី សូ​នី​តា ,​ឯក សុ​វ​ណ្ណា​រ័​ត្ន ,​សុ​ឹ​ម សុ​វ​ណ្ណា​ដុល្លារ ,​បូ តាំង​ហៀ​ង ,​អុ​ិ​ន ច័ន្ទ​រតនា ,​សាល បាទី ,​ហេង ស្រី​ពេជ្រ ,​គន់ រៀម​តនៈ ,​ភី សម័យ ,​រុន ណា​កូ ,​ម៉ា​ដូ​ណា លោក​ជន ,​ខៀវ សាន​សា​ណា ,​កា​តុ ,​សាយ សៀ​រ៉ា ,​អ៊ែន​ឌី ,​ម៉ៅ សុ​ី​ណាត ,​សុភ​ក្រ័ កុ​សុ​ម៉ា ,​វុ​ទ្ធ សុ​គ​ន្ធា ,​សុវត្ថិ​ឌី ធា​រិ​កា ,​អេ​ឡិច ចិ​ន្ត្រា ,​ពេជ្រ អា​វី​ហ្សា ,​រ​ត្ន័ រចនា ,​យ៉ា យ៉ា ,​អេ​ឡិច ដា​ហ្វី ,​ខេ​វី​ន ,​ស៊ូ រតនៈ ,​នាយ​ព្រែក ,​អ៊ុ​ង លី​និ​ច ,​សុធា ពិសិដ្ឋ និង​ហង្ស សុជាតា ជាដើម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ