ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​២​នៅ​នូ​វែ​ល​ហ្សេ​ឡង់​ស្លា.ប់​៤០​នាក់

5 ឆ្នាំ មុន

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ះ នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី JACINDA ARDERN​រាយការណ៍​ថា ការ​បាញ់ប្រហារ​ដែល​កើត​មាន​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា ក្នុង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​២​កន្លែង នៅ​ទីក្រុង​CHRITCHURCH លើ​កោះ​ខាងត្បូង​នៃ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡ​ដ់ ពេល​មានការ​សូត្រធម៌…

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ះ នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី JACINDA ARDERN​រាយការណ៍​ថា ការ​បាញ់ប្រហារ​ដែល​កើត​មាន​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា ក្នុង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​២​កន្លែង នៅ​ទីក្រុង​CHRITCHURCH លើ​កោះ​ខាងត្បូង​នៃ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡ​ដ់ ពេល​មានការ​សូត្រធម៌ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​៤០​នាក់ និង​របួសធ្ងន់​២០​នាក់​។

លោកស្រី​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ជនសង្ស័យ​៤​នាក់ ដែល​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​ពួក​ជ្រុលនិយម បាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុង​នោះ​មាន​បុរស​៣​នាក់​និង​នារី​ម្នាក់​។ ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី​។ ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​បង្កើន​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រទេស​។ នាយ​ស្នងការ​ប៉ូលិស​លោក​MIKE BUSH​ថ្លែង​ថា កងកម្លាំង​សន្តិសុខ​នៅ​បាន​រក​ឃើញ​គ្រឿងផ្ទុះ​នានា​ដាក់់​រថយន្ត​ហើយ​ដោះ​យក​ចេញ​។ លោក​បន្ត​ថា​ការ​បាញ់ប្រហារ​កើត​មាន​ក្នុង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​២ គឺ​ព្រះ​វិហារ​នៅ​តាម​វិ​ថី​DEANS AVENUE​និង​ក្នុង​ព្រះ​វិហារ​នៅ​តាម​វិ​ថី​LINWOOD AVENE ។

ថ្ងៃ​សុក្រ​ជា​ថ្ងៃ​សូត្រធម៌​របស់​ពួក​អ៊ិ​ស្លា​ម​ប៉ូលិស​បាន​ស្នើ​ដល់​សាសនិក​អ៊ិ​ស្លា​ម ចៀសវាង​កុំទៅ​កាន់​ព្រះ​វិហារ​នៅ​ទូ​ទាំង​ប្រទេស​។ លោកស្រី​នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​ថ្លែង​ទៀត​ថា ប្រទេស​លោកស្រី​ជួប​ប្រទះ​ទិវា​ដ៏​ខ្មៅ​ងងឹត​បំផុត​មួយ ក្រោយ​ការ​បាញ់ប្រហារ​ទាំង​នះ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ប្រឆាំង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​នៅ​CHRITCHURCH​។ ច្បាស់​ណាស់​អ្វី​ដែល​កើត​មាន គឺជា​អំពើ​ហិង្សា​វិសាមញ្ញ​មួយ​និង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ ពេល​មានការ​បាញ់ប្រហារ ព្រះ​វិហារ​MASJID AL NOOR តាម​វិ​ថី​DEANS AVENUE​មាន​មនុស្ស​ពេញ ក្នុង​នោះ​មាន​ទាំង​បណ្ដា​សមាជិក​ក្រុមកីឡា​CRICKET​ជាតិ​បង់​ក្លា​ដែ​ស តែ​ពួក​គេ​គេច​ផុត​ពី​គ្រោះថ្នាក់​។ ការ​បាញ់ប្រហារ​ធ្វើ​ឡើង​ដោយ​ភេរវ​ករ​ម្នាក់ ជា​ជន​ស្ដាំ​និយម​ជ្រុល​កាច​សាហាវ​។ នាយក​រដ្ឋមន្ត្រី​អូស្ដ្រាលី​លោក​SCOTT MORRISON ថ្លែង​ថា ការ​បាញ់ប្រហារ​ក្នុង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ទាំង​២​នោះ ជា​ស្នាដៃ របស់​ភេរវ​ករ​ស្ដាំ​និយម​ជ្រុល​ដែល​សាហាវ​ម្នាក់​។ លោក​បន្ត​ថា ខ្មាន់កាំភ្លើង​ជា​ជនជាតិ​អូស្ត្រាលី​ម្នាក់ ហើយ​ការ​សើ​ុ​ប​អង្កេត​មួយ​កំពុង​ស្ថិត​ក្នុង​ដៃ​អាជ្ញាធរ​នូ​វែ​ល​ហ្សេ​ឡង់​។

យោង​តាម​ព័ត៌មាន​នានា​ថា​ខ្មាន់កាំភ្លើង ស្លៀកពាក់​ឯកសណ្ឋាន​យោធា​។ សាក្សី​ទាំងឡាយ​និយាយ​ទៅ​កាន់​បណ្ដា​សារព័ត៌មាន​នូ​វែ​ល​ហ្សេ​ឡង់​ថា បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​យោធា កាន់​កាំភ្លើងស្វ័យប្រវត្តិ​មួយ​ដើម បាញ់ប្រហារ​មិន​រើសមុខ នៅ​ក្នុង​ព្រះ​វិហារ​MASJID AL NOOR ស្ថិត​នៅ​កណ្ដាល​ក្រុង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ