ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាម​កាក់​ឡានធំបាន​ឈប់​​…ដក​កាំភ្លើងវាយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​បើកបរ​​រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​បាន​រង​របួស​បែកក្បាល​ បន្ទាប់​ពី​បើកបរ​រថយន្ត​មកដល់ត្រង់​ចំណុច​ស្តុប ស្រាប់តែ​មាន​​សមត្ថកិច្ច​​​ចរាចរណ៍ផ្លូវគោក​​ម្នាក់​មក​កាក់​​ពីមុខ និង​ហៅអ្នក​បើកបរ​​ឱ្យ​ចុះពីលើ​​រថយន្តស្ទូច​ បន្ទាប់មក​​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ទៀត​បាន​យក​កាំភ្លើង​វាយ​ក្បាល​អ្នក​បើកបរ​រថយន្ត​ស្ទូច បណ្តាល​ឱ្យ​បែកក្បាល​ហូរឈាម​ស្រោចខ្លួន ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤…

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​បើកបរ​​រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​បាន​រង​របួស​បែកក្បាល​ បន្ទាប់​ពី​បើកបរ​រថយន្ត​មកដល់ត្រង់​ចំណុច​ស្តុប ស្រាប់តែ​មាន​​សមត្ថកិច្ច​​​ចរាចរណ៍ផ្លូវគោក​​ម្នាក់​មក​កាក់​​ពីមុខ និង​ហៅអ្នក​បើកបរ​​ឱ្យ​ចុះពីលើ​​រថយន្តស្ទូច​ បន្ទាប់មក​​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ទៀត​បាន​យក​កាំភ្លើង​វាយ​ក្បាល​អ្នក​បើកបរ​រថយន្ត​ស្ទូច បណ្តាល​ឱ្យ​បែកក្បាល​ហូរឈាម​ស្រោចខ្លួន ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ស្តុ​ប​អតីត​ក​រង្វង់​មូល​កាំ​ខូ​ស៊ី​ត​ធី តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫ​ស្សី​កែវ​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាអ្នក​បើកបរ​រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​ម៉ាក ឌី​វ៉ូ ពណ៌​ស ជា​ប្រភេទ​រថយន្ត​ប្រាំ​ភ្លៅ​របស់​ក្រុមហ៊ុន​សេង​ទ្រី គ្មាន​ស្លាក​លេខ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​២​នាក់​​ជិះ​ក្នុង​រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិសដៅ​​មក​ពី​ហ្គ្រេ​ន​ភ្នំពេញ​ឆ្ពោះទៅ​អតីត​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី រួម​ទាំង​មាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​​ម្នាក់​​និង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ដេញ​តាម​ពីក្រោយ​រថយន្ត​ស្ទូច​ខាងលើ​ផង​ដែរ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​ស្ទូក៏​បាន​ឈប់​ស្តុ​ប ស្រាប់តែ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ​និង​មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​ពីរ​នាក់​នោះ​បាន​ជិះ​ម៉ូតូ​មក​កាក់​ចំ​ពីមុខ​រថយន្តស្ទូច​ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​​អ្នកបើកបរ​រថយន្ត​ខាងលើ​ឲ្យ​ចុះ​​ពីលើ​រថយន្ត​។

ប្រភពដដែលបាន​បន្ត​ថា បន្ទាប់​មក​​​អ្នក​បើកបរ​ក៏​បាន​ចុះ​មក​ពីលើ​រថយន្ត​ស្ទូច រួច​ក៏​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ដែល​ជិះ​ដេញ​តាមនោះ​​បាន​ចាប់​ក្រៀក​អ្នក​បើកបរ​ជាប់ ចំណែកឯ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​​ទៀត​ដែល​ជិះ​ដេញ​មក​ជាមួយនោះ​ក៏​បាន​យក​កាំភ្លើង​វាយ​ក្បាល​​អ្នក​បើកបរ​រថយន្ត​​ស្ទូច​ខាងលើ​​បណ្ដាល​ឱ្យ​​រយះ​ឈាម​ហូរ​ស្រោច​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​និង​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ​នាំ​គ្នា​ចោមរោម​មើល​។

ប្រភពដដែលបាន​បន្តទៀត​ថា បន្ទាប់​ពីកើតហេតុ គេឃើញ​មាន​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជា​ច្រើន​​នាក់​​បាន​ចុះ​មក​ដល់​​កន្លែងកើតហេតុ និង​បញ្ជូន​​អ្នក​បើកបរ​រថយន្ត​ស្ទូច​ទៅ​គ្លីនិក​ឯកជនមួយកន្លែង​ដែល​នៅ​ក្បែរ​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ព្យាបាល​។ ដោយឡែក​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​​វាយ​​ទៅ​លើ​​អ្នក​បើកបរ​រថយន្ត​ស្ទូច​បណ្ដាល​ឲ្យ​រង​របួសនោះ​ បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ បន្ទាប់​ពី​មាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។

តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​​ម្នាក់​​ដែល​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ ក្រោយ​ពី​មាន​​អំពើ​ហិង្សា​កើតឡើងនៅ​ចំណុច​​​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ កម្លាំង​របស់​ពួក​គាត់​បាន​អង្គុយ​ប្រចាំការ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ បន្ទាប់​មក​ក៏​មាន​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដែល​ដាក់​គោលដៅ​នៅ​ខាង​មុខ​ហ្គ្រេ​ន​ភ្នំពេញ​បាន​រាយការណ៍​តាម​វិទ្យុទាក់ទង​(ID)​ឲ្យ​កម្លាំង​ពួក​គាត់​ជួយ​ស្ទាក់​ឃាត់​រថយន្ត​ស្ទូច​ខាងលើ​នោះ​ដែល​កំពុង​បើក​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ឆ្លងកាត់​ខាង​មុខ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​បើក​រត់គេច​ពី​គោលដៅ​ខាងលើ និង​មាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ផង​ដែរ​។

ប្រភពដដែលបាន​បន្ត​ថា ភ្លាម​ៗ​នោះ​ កម្លាំងរបស់​ពួក​គាត់​ក៏​នាំ​គ្នា​ជួយ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រថយន្ត​ស្ទូច​ខាងលើនោះ​ដែរ​ តែ​រថយន្ត​ស្ទូច​មិន​ព្រម​ឈប់​នោះ​ទេ​​ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​ស្ទូច​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ធ្វើការ​​ស្ទាក់​ឃាត់​ជាប់ ​និង​ឃើញ​​អ្នក​បើកបរ​​​រថយន្ត​ស្ទូច​នោះ​រង​របួស​បែកក្បាល​តែ​ម្ដង ដោយ​មិនដឹង​ថា​ត្រូវ​នរណា​វាយ​នោះ​ទេ​។

បើ​តាម​សម្តី​ពី​អ្នកបើកបរ​រថយន្ត​ស្ទូច​ដែល​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គាត់​និង​ព្រូ​ម្នាក់​ទៀត​បាន​បើករថយន្តស្ទូច​​ចេញ​មក​ពី​ដឹក​ម៉ាស៊ីន​ផលិត​ទឹក​យក​ទៅទម្លាក់​អោយ​គេ​នៅ​ឯ​ផ្សារ​ស្គន់​រួច​បំណង​បើករថយន្ត​ស្ទូច​ត្រឡ​ប់​ទៅ​ហ្គា​រ៉ា​ស់​​វិញ​នៅ​ជិត​រោងចក្រ​ស្រា​បៀរ​​មួយកន្លែង ​។ លុះ​ពេល​បើក​មក​ដល់​ក្បែរ​ច្រកចូល​ហ្គ្រេ​ន​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក៏​បាន​បើករថយន្ត​អែប​ទៅ​ចិញ្ចើម​ផ្លូវ​ដើម្បី​សំរាក ព្រោះ​មិន​ទាន់​ដល់​ម៉ោង​កំណត់​ដែល​អាច​បើករថយន្ត​ធុន​ធំ​ចូល​ទៅ​ក្នុង​រាជធានី​ភ្នំពេញ​បានទេ​​។

ប្រភពដដែលបាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល មុន​ពេល​កើត គាត់​ក៏​បើករថយន្ត​បន្តដំណើរ​ទៅ​មុន​ទៀត​ជា​ធម្មតា​ដោយ​មិនឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ដាក់​គោលដៅ​ស្ទាក់​ចាប់​នោះ​ទេ​​ លុះ​ពេល​បើក​មក​ដល់ស្តុ​ប​ក្បែរ​​ផ្ទះ​​លោក​ ជា សុ​ផា​រ៉ា ក៏​ស្រាប់តែ​មាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​​ម្នាក់ និង​មន្ត្រី​កងរាជអាវុធហត្ថ​​ម្នាក់ទៀត​​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងដេញ​តាម​ពីក្រោយ​រថយន្ត​របស់​គាត់ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​ក៏​បន្តដំណើរ​ទៅ​មុន​ទៀត រហូត​ដល់​ចំណុច​កើត​​ខាងលើ ស្រាប់តែ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ និង​មន្ត្រី​កងរាជអាវុធហត្ថ​ទាំងពីរ​នាក់​​នោះ បាន​គោះ​ទ្វារ​រថយន្ត​ និង​ដក​កាំភ្លើង​ភ្ជង់​ឲ្យ​គាត់​ចុះ​ពីលើ​រថយន្ត​។

ប្រភពដដែល​បាន​បន្តទៀត​ថា បន្ទាប់​មក​គាត់​ក៏​ចុះ​ពីលើ​រថយន្ត​​ដោយ​សួរ​ទៅ​សមត្ថកិច្ច​ថា​ «​តើ​ខ្ញុំ​ខុស​អី​បង» សមត្ថកិច្ច​ក៏​ឆ្លើយ​ថា​«​អញ​ឲ្យ​ហែ្អ​ង​ឈប់ ម៉េច​ក៏​ហែង​មិន​ឈប់ ម៉េច​បាន​ហែ្អ​ង​បើក​រត់​»​ ហើយ​​សមត្ថកិច្ច​ចរាចរណ៍​ម្នាក់​នោះ​ក៏​ចាប់​គាត់ក្រៀក​​ជាប់ និង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ទៀត​​បាន​យក​កាំភ្លើង​វាយ​មក​លើ​គាត់​ បណ្តាល​ឲ្យ​បែកក្បាល​តែ​ម្ដង​ ដោយ​គាត់​ក៏​មិនដឹង​ថា​ជា​មន្ត្រី​​សមត្ថកិច្ច​មក​ពី​ខាង​ណា​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ក៏​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​មក​ធ្វើការ​យក​ស្ទូច​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មិន​បាន​ដឹង​ច្បាស់​ថា​​រថយន្ត​ស្ទូច​នោះ​មាន​ជាប់​ករណី​​អ្វី​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ