ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ស្ដី​ពី​សន្តិសុខ​ព័ត៌មានវិទ្យា​លោក​អូ​ចា​ធានា

5 ឆ្នាំ មុន

ប្រទេស​ថៃ ះ ប្រមុខ​របប​យោធា​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា អះអាង​កាលពី​ថ្ងៃ​ទី​១៤​មីនា​ថា ច្បាប់​ស្ដី​ពី​សន្តិសុខ​ព័ត៌មានវិទ្យា​ដែល​ប្រទេស​លោក​ទើបនឹង​បង្កើត​ឡើង នឹង​មិន​ប្រើ​ដើម្បី​ដាក់​ការ​លួច​ស្ដាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​ឡើយ​។ ក្នុង​កិច្ចប្រជុំ​មួយ​របស់​ពួក​អ្នក​វិនិយោគ​នៅ​ក្រុង​បាងកក​លោក​ចាន់​អូ​ចា​ថ្លែង​ថា ពេល​ខ្ញុំ​និយាយ​ពី​សន្តិសុខ​ព័ត៌មានវិទ្យា សូមកុំ​យក​រឿង​នោះ​មក​ឡូ​កឡុំ​គ្នា​ជាមួយ​សិទ្ធិ​មនុស្ស​។ លោក​អះអាង​ថា​ច្បាប់​ថ្មី​នោះ​គឺ​សំដៅ​ពង្រឹង​សន្តិសុខ​ការ​ទាក់ទង​តាម​អី​ុ​ន​ធើ​រ​ណេ​ត​។…

ប្រទេស​ថៃ ះ ប្រមុខ​របប​យោធា​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា អះអាង​កាលពី​ថ្ងៃ​ទី​១៤​មីនា​ថា ច្បាប់​ស្ដី​ពី​សន្តិសុខ​ព័ត៌មានវិទ្យា​ដែល​ប្រទេស​លោក​ទើបនឹង​បង្កើត​ឡើង នឹង​មិន​ប្រើ​ដើម្បី​ដាក់​ការ​លួច​ស្ដាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​ឡើយ​។

ក្នុង​កិច្ចប្រជុំ​មួយ​របស់​ពួក​អ្នក​វិនិយោគ​នៅ​ក្រុង​បាងកក​លោក​ចាន់​អូ​ចា​ថ្លែង​ថា ពេល​ខ្ញុំ​និយាយ​ពី​សន្តិសុខ​ព័ត៌មានវិទ្យា សូមកុំ​យក​រឿង​នោះ​មក​ឡូ​កឡុំ​គ្នា​ជាមួយ​សិទ្ធិ​មនុស្ស​។ លោក​អះអាង​ថា​ច្បាប់​ថ្មី​នោះ​គឺ​សំដៅ​ពង្រឹង​សន្តិសុខ​ការ​ទាក់ទង​តាម​អី​ុ​ន​ធើ​រ​ណេ​ត​។ ពុំ​មាន​នរណា​ម្នាក់​លួច​ស្ដាប់​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​របស់​ពួក​អ្នក​ដទៃ​ឡើយ​។ ច្បាប់​នោះ​គឺ​ដើម្បី​ការពារ​បណ្ដា​សហគ្រាស​ព្រោះ​វា​អាច​មានការ​ក្លែងបន្លំ​ឬ​រឿង​ខុសច្បាប់​ច្រើន​។ សភា​ថៃ​កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ បាន​អនុម័ត​ច្បាប់​ស្ដី​ពី​សន្តិសុខ​ព័ត៌មានវិទ្យា ដែល​រង​ការ​រិះគន់​ពី​បណ្ដា​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។ ពួក​គេ​យល់​ថា​នោះ​ជា​ការ​សម្លាប់​សេរីភាព​។ ចំណែក​ក្រុមហ៊ុន​ជា​ច្រើន​មានការ​ព្រួយបារម្ភ លើ​ការ​តាម​ត្រួតពិនិត្យ​ការ​ទូទាត់​ផ្ទេរ​ប្រាក់​និង​បណ្ដា​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ពួក​គេ​។

ប្រទេស​ថៃ​កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​សភា​លើក​ដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក នា​ថ្ងៃ​ទី​២៤​មីនា​ខាង​មុខ​នេះ​។ របប​យោធា​ពិតជា​សង្ឃឹម​រក្សា​អំណាច​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​។ ច្បាប់​ថ្មី​នោះ​គ្រោង​បង្កើត​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ដែល​មាន​អំណាច​ទូលំទូលាយ​បំផុត តាមដាន​ត្រួតពិនិត្យ​ដោយ​ពុំ​ចាំ​ចាច់​មានការ​អនុញ្ញាត​របស់​តុលាការ​ជា​មុន ចរាចរណ៍​អី​ុ​ន​ធើ​រ​ណេ​ត ដោយ​បង្ខំ​ឲ្យ​បណ្ដា​បុគ្គល​ឬ​សហគ្រាស​ឯកជន​ផ្ដល់​ព័ត៌មាន​នានា បញ្ជា​ឲ្យ​លុប​ចោល​បណ្ដា​ខ្លឹមសារ រហូត​ដល់​រឹបអូស​ឌី​សរឹង ក្នុង​ករណី​មានការ​សង្ស័យ​ខ្លាំង​ឬ​ក្នុង​ករណី​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ