ព្រឹទ្ធសភា​អា​មេ​រិ​ក​បដិសេធ​ថវិកា​បន្ទាន់​កសាង​ជញ្ជាំង​ព្រំដែន


សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៤​មីនា​ទទួល​រង​ការ​អាម៉ាស់​ដ៏​ពិតប្រាកដ​មួយ ក្នុង​សភា​ជាមួយ​ការ​បដិសេធ​របស់​ព្រឹទ្ធសភា មក​ពី​ការ​ចូលរួម​របស់​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​លោក​ដល់​ទៅ​១២​រូប ថវិកា​បន្ទាន់​សម្រាប់​ការ​កសាង​ជញ្ជាំង នៅ​តាម​ព្រំដែន​ជាមួយ​មិ​ុ​ក​សិ​ុ​ក ដើម្បី​តស៊ូ​ប្រឆាំង​អន្តោប្រវេសន៍​លួចលាក់​។

ដោយ​ការពារ​គម្រោង​ធំ​នៃ​ការ​កសាង​ជ​ញ្ជាំំ​ង​ព្រំដែន​នោះ ដែល​ជា​បំណង​យ៉ាង​មុះ​មុត​របស់​លោក ប្រធានាធិបតី​អា​មេ​រិ​ក​សច្ចា​រាំង​ខ្ទប់​ការ​សម្រេច​នោះ​របស់​សភា តាម​រយៈ​សិទ្ធិ​វេតូ ដោយ​លោក​ប្រកាស​ថា ការ​កសាង​ជញ្ជាំង​ព្រំដែន​នឹង​ត្រូវ​បន្ត​។ ក្រោយ​ការ​អនុម័ត​ភ្លាម​ៗ​លើ​គម្រោង​ច្បាប់​នោះ លោក​ត្រាំ​បាន​សរសេរ​តាម​TWITTER ថា​លោក​ប្រើ​វេតូ​។ លោក​ថា​ខ្ញុំ​ដាក់​ភ្លាម​ៗ​វេតូ​របស់ខ្ញុំ​ប្រឆាំង​ការ​សម្រេច​នេះ​ដែល​ជា​បំណង​របស់​ពួក​អ្នក​ប្រជាធិបតេយ្យ​។

ទោះបី​យ៉ាងណា​ក៏​នោះ​ជា​ការ​អាម៉ាស់​មួយ​របស់​លោក ព្រោះតែ​ប្រើ​វេតូ​ប្រធានាធិបតី​ដំបូង ប្រឆាំង​សេចក្ដីសម្រេច​របស់​ព្រឹទ្ធសភា ដែល​គណបក្ស​សាធារណរដ្ឋ​របស់​លោក ជា​អ្នកត្រួតត្រា ដើម្បី​សង្គ្រោះ​កិច្ចសន្យា​ដ៏​ធំ​មួយ ក្នុង​ពេល​ឃោសនាបោះឆ្នោត​របស់​លោក​ ។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ ក្នុង​ចំនួន​កាន់តែ​ច្រើន បាន​ប្រឆាំង​ការ​ប្រកាស​សភាពការណ៍​អាសន្ន​ជាតិ​របស់​ប្រធានាធិបតី ដើម្បី​បាន​ថវិកា​មក​កសាង​ជញ្ជាំង​ព្រំដែន ដោយ​មិន​ចាំបាច់​ឆ្លងកាត់​សភា ដែល​ថវិកា​នោះ​មាន​ចំនួន​កាន់តែ​កើន​។

សរុប​ព្រឹទ្ធ​សមាជិក​៥៩​រូប​បាន​គាំទ្រ​សេចក្ដីសម្រេច​ដាក់ ដោយ​ពួក​ប្រជាធិបតេយ្យ​ដែល​ប្រកាស​ថា ការ​ប្រកាស​អាសន្ន​ជាតិ របស់​ប្រធានាធិបតី កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ ពេល​នេះ​ត្រូវ​សភា​ទាំង​២​បដិសេធ​។ ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ លោក​ត្រាំ​បាន​ធ្វើការ​គាបសង្កត់​លើ​បណ្ដា​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​លោក កុំ​ឲ្យ​បោះ​ឆ្នោត​គាំទ្រ​ការ​បដិសេធ​នោះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ