ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វម្ល៉េះ…លោកចោរ​​ម្នាក់គត់ ចូល​ប្លន់​​ក្នុង​ផ្ទះ ហើយ​បា.ញ់​​​៣​គ្រាប់​​ផ្អើល

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យដឹងថា ​ជន​មិន​ស្គាល់​មុខ​ប្រដាប់​ដោយ​កាំភ្លើង​AK​47 បាន​ចូល​ទៅ​ភ្ជង់​ពលរដ្ឋ​ដល់​ក្នុងផ្ទះ​ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ​មីនា…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យដឹងថា ​ជន​មិន​ស្គាល់​មុខ​ប្រដាប់​ដោយ​កាំភ្លើង​AK​47 បាន​ចូល​ទៅ​ភ្ជង់​ពលរដ្ឋ​ដល់​ក្នុងផ្ទះ​ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ​មីនា ស្ថិតនៅ​ក្នុង​បរិវេណ​ចំការ​ឥណ្ឌា ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដោយ​មានការ​ផ្ទុះ​អាវុធ​ចំនួន​៣​គ្រាប់​ផង ​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះនោះ​ទេ ​។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​ឈ្មោះ​សេង វ៉ា​ន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កសិករ ​រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។ ដោយឡែក​ ខ្មាន់កាំភ្លើង​AK​នោះ បើ​តាម​ម្ចាស់ផ្ទះ​ថា មាន​តែ​ម្នាក់​ទេ ស្លៀកពាក់​ឯក​សណ្ឋាន​​ស៊ី​វិល ​ប្រដាប់​ដោយ​កាំភ្លើង​AK-47​នៅ​ក្នុង​ដៃ ហើយ​ថែម​ទាំង​​មាន​ពាក់មួក​សុវត្ថិភាព​ការពារ​កុំ​ឱ្យ​​គេ​ស្គាល់មុខ​​ទៀត​ផង ​។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​បន្ថែម​ថា ចោរ​កាំភ្លើង​អាការ​នោះ​ បាន​​ភ្ជង់កាំភ្លើង​ចម្ងាយ​ប្រហែល​៦​ម៉ែត្រ​តម្រង់ទៅ​ជ​នរងគ្រោះ​ ហើយ​គំរាម​ទារប្រាក់​ ។ ប៉ុន្តែ​គ្រា​ហ៍​នោះ​ម្ចាស់ផ្ទះ​ ក៏​បាន​ដាក់​មេ​ប្រូច​រត់​ចេញពីផ្ទះ ហើយ​​ស្រែក​ឱ្យ​​អ្នក​ភូមិ​ជួយ​អន្តរា​គម​ន៍ ​។ ដោយសារ​តែ​ជន​រង​គ្រោះ​ស្រែកឱ្យ​ផ្អើល​បែប​នេះ ទើប​ធ្វើ​ឲ្យ​លោក​​ចោរ​កាំភ្លើង​វែង​ក្ដៅក្រហាយ​ ក៏​បាញ់​​​៣​គ្រាប់ទម្លុះ​​ជញ្ជាំង​ផ្ទះ​ផង​ បាញ់​ដី​ផង ហើយ​រត់គេច​ខ្លួន​បាត់​ស្រ​មផល​ទាំង​បរាជ័យ​តែ​ម្ដង ​។

មានការ​កត់សម្គាល់​ដែរ​ថា ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ ខេត្តបាត់ដំបងហាក់​បាន​ស្ងប់ស្ងាត់​អស់រយៈ​ពេល​យូរ​ហើយ ទើបតែ​ពេល​នេះ​ បាន​ចាប់ផ្ដើម​សារ​ជា​ថ្មី ឬអាច​ចាត់ទុកជា​ការ​រាប់​ពី​លេខ​១​ឡើង​វិញ ​។ ទោះ​បី​យ៉ាងណា​ ជុំវិញ​ករណី​ចោរ​កាំភ្លើង​អាការ​បាញ់​គំរាម​ប្លន់​មិន​បាន​សម្រេច​ខាងលើ​នេះ បើ​តាម​សមត្ថកិច្ច​
បាន​ប្រាប់​ថា​ ខ្មាន់កាំភ្លើង​បាន​បា​ញ់ទម្លុះ​ជញ្ជាំង​ផ្ទះ​ជន​រង​គ្រោះ​១​គ្រាប់ ក្នុង​ចំណោម​ស្នូរ​ផ្ទុះ​កាំភ្លើង​ចំនួន​៣​គ្រាប់​។

ដោយឡែក​ ស្ថិត​នៅ​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល​៦០​ម៉ែត្រ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​គ្រាប់​ដែល​មិន​ទាន់​បាញ់​ប្រភេទ​អាកា​នេះ​ចំនួន​២​គ្រាប់​ផង​ដែរ​ ។ ប៉ុន្តែ​សមត្ថកិច្ច​ ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ ជុំវិញ​សមាសភាព​ខ្មាន់កាំភ្លើង​អាការ​ខាងលើ ដោយ​និយាយ​ថា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ