ក្រោយ​បើកដៃ​ឱ្យ​ក្រុមហ៊ុន​បរទេស​ម៉ា​ឆ្ងាញ់ ពេល​នេះ​ក្រុមហ៊ុន​អង្ករ​វៀត​ណាម​​ប្រឈម​ក្ស័យ​ធន់

Sponsored

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​ថា ក្រុមហ៊ុន​ជា​ច្រើន​ដែល​ប្រញាប់​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​ប្រមាណ​១០​ឆ្នាំ​មុន​កំពុង​តែ​ជួបនឹង​ភាព​លំបាក ហើយ​ខ្វះ​ទៀត​បាន​ក្ស័យ​ធុន​ទៅ​ហើយ ។

ក្រុមហ៊ុន​វេច​ខ្ចប់​គ្រឿង​សមុទ្រ Vinh Hoan Corporation បាន​ប្រកាស​កាលពី​ចុងខែ​មុន​មក​ថា​ពូក​គេ​នឹង​បិទ​ក្រុមហ៊ុន Vinh Hoan 2 Food Co Ltd. របស់​ខ្លួន​ចោល​ដែល​ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ក្នុង​ចុងឆ្នាំ ២០១១ ដើម្បី​ពង្រីក​អាជីវកម្ម​ក្នុង​វិស័យ​អង្ករ ដោះស្រាយ​បញ្ហា​បំណុល​ប្រាក់បៀវត្ស​ន៍​ពលករ ពន្ធ ធានា​រ៉ាប់រង​រដ្ឋ កិច្ចព្រមព្រៀង​សេដ្ឋកិច្ច កិច្ចសន្យាការងារ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ។

ក្នុង​កំឡុង​ឆ្នាំ ២០០៧ ទៅ ២០១១ ចំនួន​អង្ករ​ដែល​មាន​លើ​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​វិបត្តិ​អាហារ​ក្នុង​ឆ្នាំ ២០០៨ បាន​ជំរុញ​ដល់​តម្លៃ​អង្ករ​ពិភពលោក​ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ការ​នាំ​ចេញ​អង្ករ​វៀតណាម​។

បន្ទាប់​ពី​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ ២០០៧ វៀតណាម​បាន​បើក​ទូលាយ​ទីផ្សារ​នាំ​ចេញ​អង្ករ​របស់​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​ចូល​រូ​ម​ដោយ​ផ្ទាល់​។ ជា​លទ្ធផល តម្លៃ​អង្ករ​បាន​កើនឡើង​ពី​២៧០​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ឆ្នាំ ២០០៧ ទៅ ៥៥០​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ឆ្នាំ ២០១១ និង​ថែម​ទាំង​បាន​កើន​ដល់ ១​ពាន់​ដុល្លារ​ក្នុង​មួយ​តោន​ទៀត​ផង​នៅ​ឆ្នាំ​២០០៨​។

ដើម្បី​ចាប់​យក​ឱកាស​នេះ ក្រុមហ៊ុន​រាប់រយ​បាន​ប្រញាប់​ចុះ​ឈ្មោះ​ធ្វើ​អាជីវកម្ម និង​នាំ​ចេញ​អង្ករ​ដែរ​រួម​មាន​ទាំង​ក្រុមហ៊ុន​បរទេស​ទៀត​ផង ។ ព្រោះតែ​មានការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កំឡុង​ពេល​ពី​ឆ្នាំ​២០០៧ ទៅ ២០១១ ទីផ្សារ​អង្ករ​បាន​ជួបនឹង​ភាព​លំបាក​ជា​ច្រើន​ដោយ​មាន​តម្លៃ​អង្ករ​នាំ​ចេញ និង​តម្រូវការ​ធ្លាក់​ចុះ ។

អាជីវកម្ម​ជា​ច្រើន​បន្ត​ជួប​តែ​ការ​ខាតបង់ ហើយ​ចលនា​មូលធន​មានការ​អន់​ថយ​ជាង​ការ​គិត​ទុក​ដែល​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​។ ក្នុង​កំឡុង​ឆ្នាំ ២០១២ ទៅ ២០១៣ កំណើន​ចំនួន​អង្ករ​មាន​លើ​ទីផ្សារ​បាន​កាត់​បន្ថយ​ប្រាក់​ចំណេញ​កាន់តែ​ច្រើន​ឡើង​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ