ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថា​គ្មាន​ការ​ចាំ​បាច់​ប្រើ​កម្លាំង​យោធា​លើ​វេណេ​ហ្ស៊ូ​អេ​ឡា​ត​ទៅ​ទៀត​ទេ

1 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីអូ ថ្លែង​នៅ​ក្នុង​សភា​​ថា​ថ្នាក់​ដឹក​នាំ​ថ្មី​របស់​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អាមេរិក​ជាង​រដ្ឋាភិបាល​មុន​ៗ​ ដូច្នេះ​គ្មាន​ការ​ចាំ​បាច់​ប្រើ​ប្រាស់​កម្លាំង​យោធា​ទៅ​លើ​ប្រទេស​នេះ​ត​ទៅ​ទៀត​ទេ​។ លោក​ថ្លែង​ដូច្នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​កាល​ពី​យប់​មិញ​។ នេះ​ជា​ការ​​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋាភិបាល​លោក​ត្រាំ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​យោធា​អាមេរិក​វាយ​ប្រហារ​វេណេហ្ស៊ូ​អេឡា និង​ចាប់​ខ្លួន​លោក​ម៉ាឌូរ៉ូ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​។ លោក​ដូណាល់​ត្រាំ​បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​របស់​លោក​សហ​ការ​ជា​មួយ​រដ្ឋាភិបាល​វេណេ​ហ្ស៊ូ​អេឡា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី​ឌែល​ស៊ី…

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីអូ ថ្លែង​នៅ​ក្នុង​សភា​​ថា​ថ្នាក់​ដឹក​នាំ​ថ្មី​របស់​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អាមេរិក​ជាង​រដ្ឋាភិបាល​មុន​ៗ​ ដូច្នេះ​គ្មាន​ការ​ចាំ​បាច់​ប្រើ​ប្រាស់​កម្លាំង​យោធា​ទៅ​លើ​ប្រទេស​នេះ​ត​ទៅ​ទៀត​ទេ​។ លោក​ថ្លែង​ដូច្នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​កាល​ពី​យប់​មិញ​។ នេះ​ជា​ការ​​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋាភិបាល​លោក​ត្រាំ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​យោធា​អាមេរិក​វាយ​ប្រហារ​វេណេហ្ស៊ូ​អេឡា និង​ចាប់​ខ្លួន​លោក​ម៉ាឌូរ៉ូ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​។

លោក​ដូណាល់​ត្រាំ​បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​របស់​លោក​សហ​ការ​ជា​មួយ​រដ្ឋាភិបាល​វេណេ​ហ្ស៊ូ​អេឡា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី​ឌែល​ស៊ី រ៉ូ​ឌ្រី​ហ្គេស (Delcy Rodriguez)​។ លោក​ស្រី​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ម៉ាឌូរ៉ូ និង​ស្បថ​ចូល​កាន់​តំណែង​ក្រោយ​ការ​ចាប់​ខ្លួន​នោះ​។ អាមេរិក​ព្រមាន​ថា​លោក​ស្រី​រ៉ូឌ្រី​ហ្គេស​ក៏អាច​នឹង​មាន​ជោគ​វាសនា​ដូច​លោក​ម៉ាឌូរ៉ូ​ដែរ​បើ​សិន​លោក​ស្រី​នៅ​តែ​ប្រឆាំង​អាមេរិក​។

លោក​រូប៊ីអូ​ថ្លែង​ថា​លោក​ត្រាំ​នឹង​មិន​បោះ​បង់​ចោល​ជម្រើស​ណា​មួយ​ទេ​ក្នុង​ការ​ចាត់​ការ​វេណេ​ហ្ស៊ូ​អេឡា​។​ ប៉ុន្តែ​យើង​ក៏​ព្យាយាម​ជៀស​វាង​មិន​ប្រើ​ប្រាស់​កម្លាំង​យោធា​ប្រឆាំង​នឹង​វេណេ​ហ្ស៊ូ​អេឡា​ទៀត​ដែរ​។ នេះ​ជា​ការ​បង្ហាញ​ថា​រដ្ឋ​បាល​របស់​លោក​អាច​ទទួល​យក​បាន​នូវ​របៀប​ដឹក​នាំ​របស់​លោក​ស្រី​រ៉ូឌ្រីហ្គេស​។ លោក​រូប៊ី​អូ​ថ្លែ​ងថា​វត្ត​មាន​យោធា​អាមេរិក​ដែល​គេ​អាច​មើល​ឃើញ​វេណេ​ហ្ស៊ូ​អេឡា​ជា​បន្ត​ទៅ​ទៀត​នេះ​គឺ​កង​ទ័ព​ម៉ារីន​ដែល​ការ​ពារ​ស្ថាន​ទូត​អាមេរិក​នៅ​ប្រទេស​នេះ​។

បណ្ដាញ​ទំនាក់​ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំ​វេណេ​ហ្ស៊ូ​អេឡា​ប្រព្រឹត្ត​ឡើង​ប្រកប​ដោយ​សាច់​ការ​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​រូប៊ីអូ​រំពឹង​ថា​ស្ថាន​ទូត​អាច​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​​។ ស្ថាន​ទូត​អាមេរិក​នៅ​ទី​ក្រុ​ងការ៉ា​កាស់​បិទទ្វារ​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​។ ថ្មី​ៗ​នេះ ក្រសួង​ការ​បរទេស​អាមេរិក​បាន​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​វេណេហ្ស៊ូ​អេឡា​ដើម្បីពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​បើក​ទ្វារ​ឡើង​វិញ​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ