ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាម៉េរិកដោះលែងនាវាដឹកប្រេងខ្នាតយក្សទៅឱ្យវេណេស៊ុយអេឡា ដើម្បីស្ដារសេដ្ឋកិច្ច

2 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយយល់ព្រមប្រគល់នាវាដឹកប្រេងខ្នាតយក្ស ​M/T Sophia​ ទៅឱ្យអាជ្ញាធរវេណេស៊ុយអេឡាវិញ បន្ទាប់ពីកងទ័ពជើងទឹកអាម៉េរិកបានឆ្មក់ចាប់នាវានេះកាលពីដើមខែមករា។…

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយយល់ព្រមប្រគល់នាវាដឹកប្រេងខ្នាតយក្ស ​M/T Sophia​ ទៅឱ្យអាជ្ញាធរវេណេស៊ុយអេឡាវិញ បន្ទាប់ពីកងទ័ពជើងទឹកអាម៉េរិកបានឆ្មក់ចាប់នាវានេះកាលពីដើមខែមករា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមករានេះ។

ទោះបីជាមូលហេតុនៃការប្រគល់ត្រឡប់វិញមិនត្រូវបានបញ្ជាក់ច្បាស់លាស់ ប៉ុន្តែវាត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងធនធានប្រេងថ្មីរបស់អាម៉េរិក នៅក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះ។ នាវាដែលធ្លាប់ត្រូវបានចោទថាជា «នាវាខុសច្បាប់» នេះ នឹងក្លាយជាចំណែកមួយនៃផែនការស្ដារវិស័យប្រេងដែលលោក ត្រាំ កំពុងដឹកនាំផ្ទាល់។


ការប្រគល់នាវានេះកើតឡើងចំពេលដែលស្ថានការណ៍នយោបាយនៅវេណេស៊ុយអេឡាបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីប្រតិបត្តិការយោធាអាម៉េរិកកាលពីថ្ងៃទី ៣ ខែមករា ដែលបានចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ។ បច្ចុប្បន្ន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានប្រកាសដាក់ចេញនូវផែនការមហិមាតម្លៃ ១០០ ពាន់លានដុល្លារ ដើម្បីកាន់កាប់ និងស្ដារឧស្សាហកម្មប្រេងវេណេស៊ុយអេឡាឡើងវិញ។ ការប្រគល់នាវា​ M/T Sophia​ ត្រឡប់ទៅវិញ បង្ហាញថាអាម៉េរិកលែងចង់ដាក់ទណ្ឌកម្មរឹបអូសដូចមុនទៀតហើយ ប៉ុន្តែចង់យកនាវាទាំងនោះមកបម្រើឱ្យខ្សែច្រវាក់ផលិតកម្មប្រេង ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ខ្លួនវិញម្ដង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ