ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អង់គ្លេស​ងាក​ចេញពី​សហភាព​អ៊ឺ​រ៉ុ​ប​ទៅ​កាន់​ប្រទេស​ចិន

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​ទៅ​តាម​សារព័ត៌មាន Japan Times កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​អង់គ្លេស​បាន​ចេញ​គោលនយោបាយ​ពាណិជ្ជកម្ម​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ធំ​ៗ​ដូច​ជា​ប្រទេស​ចិន​ប្រសិនបើ​មិន​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​បន្ទាប់​ពី​ចាក​ចេញពី​សហភាព​អ៊ឺ​រ៉ុ​ប (EU) ។…

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​ទៅ​តាម​សារព័ត៌មាន Japan Times កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​អង់គ្លេស​បាន​ចេញ​គោលនយោបាយ​ពាណិជ្ជកម្ម​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ធំ​ៗ​ដូច​ជា​ប្រទេស​ចិន​ប្រសិនបើ​មិន​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​បន្ទាប់​ពី​ចាក​ចេញពី​សហភាព​អ៊ឺ​រ៉ុ​ប (EU) ។

ប្រទេស​អង់គ្លេស​កំពុង​តែ​ធ្វើការ​ត្រៀមខ្លួន​មុន​នឹង​ដល់​ថ្ងៃ​ទី២៩​ មី​នា ​ដែល​ជា​ថ្ងៃ​កំណត់​ក្នុង​ការ​ចាក​ចេញពី​សហភាព​អ៊ឺ​រ៉ុ​ប ​។ ការ​ចាកចេញ​ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​នឹង​បញ្ចប់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​អង់គ្លេស​និង​ដៃគូ​ពាណិជ្ជកម្ម​របស់ EU ។

រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយ​ថា​ ពួក​គេ​នឹង​ចៀសវាង​ផល​ប៉ះពាល់​លើ​អាជីវកម្ម និង​អតិថិជន​ដោយ​លុប​បំបាត់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ប្រមាណ ៨៧%​ដែល​ចូល​ក្នុង​ចក្រភព​អង់គ្លេស​ ។
វិធានការ​នេះ​នឹង​មាន​ប្រសិទ្ធិ​ភាព​លើ​ប្រទេស​ទាំងអស់​ទាំង​ក្នុង EU និង​ប្រទេស​ដែល​មិនមែន​ជា​សមាជិក EU ព្រោះតែ​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​ ។

លោក David Hening ដែល​មក​ពី​មជ្ឈមណ្ឌល​នយោបាយ​សេដ្ឋកិច្ច​អន្តរជាតិ​អ៊ឺ​រ៉ុ​ប​បាន​និយាយ​ថា កំណើន​នៃ​ការ​នាំ​ចូល​ដែល​មិន​គិត​ពន្ធ​នឹង​មាន​ន័យ​ថា​ក្រុមហ៊ុន EU នឹង​បាត់បង់​អត្ថប្រយោជន៍​​ជា​ច្រើន​ទៅ​ឲ្យ​ជនជាតិ​ចិន និង​ក្រុមហ៊ុន​ផលិត​ដែល​ចំណាយ​ទាប​ដទៃ​ទៀត​ ។ ប៉ុន្តែ​សំណើ​រលុប​បំបាត់​ពន្ធ​នេះ​មិន​អនុវត្ត​សម្រាប់​វិស័យ​សំខាន់​ៗ​ទេ​ជា​ពិសេស​វិស័យ​កសិកម្ម និង​គ្រឿងយន្ត​ជាដើម​ ។

យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ប្រទេស​អង់គ្លេស​នឹង​រក្សា​ពន្ធ និង​កូតា​លើ​សាច់​គោ សាច់​ជៀម សាច់​ជ្រូក សាច់​បក្សី និង​ផលិតផល​សត្វ​ដទៃ​ទៀត​ដើម្បី​ជួយ​ដល់​កសិករ​និង​ក្រុមហ៊ុន​ដែល​ធ្លាប់តែ​ស្ថិត​ក្រោម​ការ​ការពារ​ដោយ​ពន្ធ EU​ ។

ការងារ​ក​ចំណាប់អារម្មណ៍​ទៅ​កាន់​ប្រទេស​ចិន​ក៏​ត្រូវ​បាន​បង្ហាញ​ឃើញ​តាម​រយៈ​ការ​លុប​បំបាត់​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម​ផង​ដែរ​។ ហើយ​អត្ថប្រយោជន៍​អាច​នឹង​ត្រូវ​បាន​ទទួល​ដោយ​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ