ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​នាវា​កា​ហ្គោ​អី​ុ​តា​លី​ប្រេង​រសាត់​គំរាម​ឆ្នេរសមុទ្រ​បារាំង

5 ឆ្នាំ មុន

ប្រទេស​បារាំង ះ ស្រទាប់​ប្រេង​នា​ថ្ងៃ​ទី​១៤​មីនា កំពុង​តែ​រសាត់​ឆ្ពោះទៅ​កាន់​ឆ្នេរសមុទ្រ​បារាំង ក្រោយ​ការ​លិច​នាវា​កា​ហ្គោ​អី​ុ​តា​លី​ឈ្មោះ GRANDE AMERICA​ក្នុង​ដែនទឹក​តំបន់​ROCHELLE ។ នាវា​នោះ​ដឹក​បណ្ដា​សារធាតុ​មាន​គ្រោះថ្នាក់​និង​ប្រេងម៉ាស៊ូត​ធ្ងន់​ដល់​ទៅ​២២០០​តោន​។ ការ​ប្រកាស​អាសន្ន​ពី​ការ​បំពុល​ត្រូវ​បាន​ធ្វើ…

ប្រទេស​បារាំង ះ ស្រទាប់​ប្រេង​នា​ថ្ងៃ​ទី​១៤​មីនា កំពុង​តែ​រសាត់​ឆ្ពោះទៅ​កាន់​ឆ្នេរសមុទ្រ​បារាំង ក្រោយ​ការ​លិច​នាវា​កា​ហ្គោ​អី​ុ​តា​លី​ឈ្មោះ GRANDE AMERICA​ក្នុង​ដែនទឹក​តំបន់​ROCHELLE ។ នាវា​នោះ​ដឹក​បណ្ដា​សារធាតុ​មាន​គ្រោះថ្នាក់​និង​ប្រេងម៉ាស៊ូត​ធ្ងន់​ដល់​ទៅ​២២០០​តោន​។ ការ​ប្រកាស​អាសន្ន​ពី​ការ​បំពុល​ត្រូវ​បាន​ធ្វើ ហើយ​គេ​កំពុង​តែ​ដុតដៃដុតជើង ធ្វើ​សកម្មភាព​ទប់ទល់​នឹង​ស្រទាប់​ប្រេង​រសាត់​នោះ​។

កាលពី​យប់​ថ្ងៃ​ទី​១០​មីនា មាន​ភ្លើង​ឆាបឆេះ​ផ្នែក​ខាង​មុខ​នៃ​នាវា GRANDE AMERICA ។ ទោះបីជា​នាវិក​២៦​នាក់​នៃ​នាវា​នោះ​និង​អ្នកដំណើរ​ម្នាក់ ជិះ​ក្នុង​នាវា​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​ពុំ​មាន​គ្រោះថ្នាក់ តែ​ភ្លើង​នៅ​តែ​ពុំ​អាច​ពន្លត់​បាន រួច​នាវា​នោះ​ទីបំផុត​បាន​លិច​កាលពី​រសៀល​ថ្ងៃ​ទី​១២​មីនា ជាមួយ​ប្រេងម៉ាស៊ូត​ជាង​២០០០​តោន​។ ស្រទាប់​ប្រេង​ត្រូវ​បាន​ប្រទះ​ឃើញ​រួច​ហើយ​ក្នុង​សមុទ្រ រួច​នាវា​ប្រឆាំង​ការ​បំពុលបរិស្ថាន បាន​ចាក​ចេញពី​ទីក្រុង​BREST នា​ព្រឹក​ថ្ងៃ​ទី​១៤​មីនា​ហើយនឹង​ទៅ​ក្បែរ​កន្លែង​នាវា​លិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ