ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ហូប​សាច់​ក្នុង១​ឆ្នាំ​ម្នាក់​ជាង​១៧​គីឡូ …​​ហូបសាច់ជ្រូក​​​ច្រើន​​ជាងគេ

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងកសិកម្ម​បានឱ្យ​​ដឹង​ថា ​ប្រជាជន​កម្ពុជា​បាន​បរិភោគ​សាច់សត្វ​ជាង​១៧​គីឡូក្រាម​ជា​មធ្យម​នៅ​ក្នុង​មួយ​ឆ្នាំ ដោយ​ក្នុង​នោះ​បរិភោគ​សាច់​ជ្រូក​ច្រើន​ជាងគេ​បំផុត​ ។ របាយការណ៍​មួយ​របស់​ក្រសួងកសិកម្ម ​ដែល​កាសែត​កោះសន្តិភាព​ទទួល​បាន​នោះ​បានអោយ​ដឹង​ថា​ប្រជាជន​កម្ពុជា ​បរិភោគ​សាច់​ចំនួន​១៧,៦០គីឡូក្រាម ​ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ​។ របាយការណ៍​ដដែល​បានអោយ​ដឹង​ទៀត​ថា ​ក្នុង​ចំណោម​នោះមនុស្ស​ម្នាក់​បរិភោគ​សាច់​ជ្រូក​ចំនួន៩,២៩​គីឡូក្រាម,…

ក្រសួងកសិកម្ម​បានឱ្យ​​ដឹង​ថា ​ប្រជាជន​កម្ពុជា​បាន​បរិភោគ​សាច់សត្វ​ជាង​១៧​គីឡូក្រាម​ជា​មធ្យម​នៅ​ក្នុង​មួយ​ឆ្នាំ ដោយ​ក្នុង​នោះ​បរិភោគ​សាច់​ជ្រូក​ច្រើន​ជាងគេ​បំផុត​ ។

របាយការណ៍​មួយ​របស់​ក្រសួងកសិកម្ម ​ដែល​កាសែត​កោះសន្តិភាព​ទទួល​បាន​នោះ​បានអោយ​ដឹង​ថា​ប្រជាជន​កម្ពុជា ​បរិភោគ​សាច់​ចំនួន​១៧,៦០គីឡូក្រាម ​ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ​។

របាយការណ៍​ដដែល​បានអោយ​ដឹង​ទៀត​ថា ​ក្នុង​ចំណោម​នោះមនុស្ស​ម្នាក់​បរិភោគ​សាច់​ជ្រូក​ចំនួន៩,២៩​គីឡូក្រាម, សាច់​គោក្របី​ចំនួន​៥​គីឡូក្រាម, សាច់​បក្សី​ចំនួន​៣,៣គី​ឡួ​ក្រាម និងសាច់សត្វផ្សេង​ៗ​ទៀត​ចំនួន០,០១​គី​ឡួ​ក្រាម​។

ជា​សរុប​វិញ នៅ​ឆ្នាំ​២០១៨ ប្រជាជន​កម្ពុជា​បរិភោគ​សាច់សត្វ​ចំនួន​ប្រមាណ២៨៥ ០០០ តោន​។ ចំណែក ផលិតកម្ម​ក្នុងស្រុក ​មាន​ល​ទ្ធ​ភាព​អាច​ផ្គត់ផ្គង់​បាន​២៣១ ០០០តោន ឬស្មើនឹង​៨១​ភាគរយ ​។ ដូច្នេះ ដើម្បី​បំពេញតម្រូវការ​នោះ កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំ​ចូល​ជ្រូក៦៣០ ៧៧០ក្បាល, មាន់រស់​ចំនួន​៩៨១ ៣០០​ក្បាល និង​សាច់​ចម្រុះ​ចំនួន​២៤៤០​តោន​ ៕

អត្ថបទសរសេរ ដោយ