ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ត្រៀម​ចាយ​១០០​លាន​ផោន​យក​ខ្សែប្រយុទ្ធ​១​រូប​ពី​តោខៀវ Chelsea

5 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​កីឡា​នៅ​អេ​ស្ប៉ា​ញ​បាន​ចេញផ្សាយ​ថា Real Madrid បាន​ត្រៀម​លុយ​ប្រមាណ​១០០​លាន​ផោន​ដើម្បី​ទិញ​យក​ខ្សែប្រយុទ្ធ Eden Hazard ពី​ក្រុម​តោ​ខៀវ Chelsea មក​កាន់​ទឹកដី Santiago…

យោង​តាម​គេហទំព័រ​កីឡា​នៅ​អេ​ស្ប៉ា​ញ​បាន​ចេញផ្សាយ​ថា Real Madrid បាន​ត្រៀម​លុយ​ប្រមាណ​១០០​លាន​ផោន​ដើម្បី​ទិញ​យក​ខ្សែប្រយុទ្ធ Eden Hazard ពី​ក្រុម​តោ​ខៀវ Chelsea មក​កាន់​ទឹកដី Santiago Bernabeu នា​រដូវ​កាល​ក្រោយ​ ។

ការ​ដាក់​សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក Zinedine Zidane ទើបតែ​ត្រឡប់​មក​ដឹកនាំ​ក្រុម​ស្ដេច​ស​វិញ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ខណៈ​កីឡា​ករបែល​ហ្ស៊ិ​ក​រូប​នេះ​គឺជា​មុខព្រួញ​របស់​គ្រូបង្វឹក​ជនជាតិ​បារាំង​ជា​យូរណាស់​មក​ហើយ ។

យោង​តាម​ប្រភព​ជិត​ស្និទ្ធ​ពី Real Madrid បាន​ឲ្យ​ដឹង​ថា Zinedine Zidane ទទួល​បាន
លក្ខខណ្ឌ​ជា​ច្រើន​ចំណុច​ពី​ប្រធាន​ក្លិប​លោក Florentino Perez មុន​សម្រេចចិត្ត​មក​ដឹកនាំ​សា​ជា​ថ្មី​គឺ​គាត់​សុំ​មាន​សិទ្ធិ​អំណាច​លើ​ក្រុម​ច្រើនជាង​មុន​ដូច​ជា ​Marcelo និង ​Isco មិន​ត្រូវ
បាន​លក់​, លក់​កីឡាករ​ដែល​គាត់​មិន​ចង់​ទុក​ស្រេច​លេី​គាត់​, Neymar មិនមែន​ជា​កីឡាករ​ដែល​គាត់​ចង់បាន​, មិន​យក​កីឡាករ James Rodriguez ត្រឡប់​មក​វិញ​ ។

ដោយឡែក​ខ្សែប្រយុទ្ធ Kylian Mbappe ក៏​នៅ​តែ​ជា​គោលដៅ​ទិញ​របស់ Zinedine Zidane ដដែល បើ​ទោះជា​ទិញ Hazard បាន​ពី Chelsea ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ