ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​ប្រធាន​ក្លិប Barcelona គិត​យ៉ាងណា​ពេល​ដែល​គ្មាន Messi លេង​ឱ្យ​ក្លិប

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport English បានឱ្យ​ដឹង​ថា នាយក​ក្លិប Barcelona លោក Josep Maria Bartomeu…

តាម​ប្រភព​ព័ត៌មាន Sport English បានឱ្យ​ដឹង​ថា នាយក​ក្លិប Barcelona លោក Josep Maria Bartomeu កំពុង​តែ​រៀបចំ​អនាគត​របស់​ក្លិប​សម្រាប់​រយៈពេល​ខ្លី និង រយៈពេល​វែង​។ លោក​ដឹង​ថា នៅ​ប្រហែលជា​៤​ទៅ​៥​ឆ្នាំ​ទៀត Messi នឹង​មិន​អាច​លេង​បាន​ល្អ​កម្រិត​កំពូល​ដូច​ពេល​សព្វ​ថ្ងៃនេះ​បាន​ទេ ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង BBC Sport លោក​បាន​និយាយ​ពី​ប្រធានបទ​ជា​ច្រើន​។ លោក​បាន​ប្រាប់​ថា​៖«​កាល​គ្រា Ronaldinho មក​លេង​នៅ Barca គេ​បាន​ផ្លាស់​ប្តូរ​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ទាំងស្រុង ។ គេ​បាន​នាំ​ស្នាមញញឹម​មក​ឱ្យ​យើង​សារ​ជា​ថ្មី​»​។

ពេល​ប្រធានបទ​ពាក់ព័ន្ធ​នឹង​អតីត​គ្រូបង្វឹក​របស់ Barcelona លោក Pep Guardiola ដែល​បច្ចុប្បន្ន​នៅ​ក្លិប Manchester City លោក Bartomeu ប្រាប់​ថា ៖ «​ក្នុង​នាម​ជា​គ្រូបង្វឹក លោក Pep បាន​ជួយ​ក្លិប​ឱ្យ​ឡើង​ដល់​កម្រិត​ល្អ​ណាស់​»​។

ជា​ចុង​ក្រោយ លោក​បាន​និយាយ​ពី Lionel Messi ដែល​ជា​កីឡាករ​សំខាន់​ប្រចាំ​ក្លិប​ថា ៖«​ពួក​យើង​មាន​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ។ ខ្ញុំ​ដឹង​ថា ថ្ងៃ​ណាមួយ Messi នឹង​ឈប់​ទាត់ ។ ខ្ញុំ​គិត​ថា វា​នឹង​កើតឡើង​នៅ​៤​ទៅ​៥​ឆ្នាំ​ខាង​មុខ​នេះ ហើយ​ខ្ញុំ​ចង់​រៀបចំ​ក្លិប​សម្រាប់​ពេល​នោះ​ឱ្យ​ហើយ​»​។

ការ​រៀបចំ​របស់​លោក​គឺ​ការ​យក​កីឡាករ​ក្មេង​ៗ​ដែល​មាន​ទេព​កោសល្យ​ដូច​ជា Dembele, Coutinho និង Frenkie de Jong ព្រោះ​ក្លិប​ចង់​រក្សា​កម្រិត​ខ្លាំង​របស់​ខ្លួន​ឱ្យ​បាន​ដដែល ។ អាណ​តិ្ត​របស់​លោក​នឹង​ផុត​នៅ​ពីរ​រដូវ​កាល​ទៀត ហើយ​លោក​ចង់​រៀបចំ​ក្លិប​ឱ្យ​រួចរាល់​សម្រាប់​ពេល​អនាគត ដើម្បី​បន្តវេន​ឱ្យ​ដល់​អ្នក​ឡើង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ