ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ចូល​កាន់​តំណែង​វិញ​និយាយ​ពី​ឱកាស Ronaldo ចូល​មក Real វិញ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ដែល​នាំ Real Madrid ឱ្យ​ឈ្នះ UEFA Champions…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ដែល​នាំ Real Madrid ឱ្យ​ឈ្នះ UEFA Champions League ដល់​ទៅ​៣​ដង​ជាប់​ៗ​គ្នា បាន​បញ្ចេញយោបល់​ខ្លះ​ៗ ទាក់ទង​ទៅ​នឹង​ការ​អាច​វិល​ត្រឡប់​មក​វិញ​របស់​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ដែល​ពេល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លិប​សេះបង្កង់ Juventus ។

គ្រូបង្វឹក​អាយុ​៤៦​ឆ្នាំ​រូប​នេះ បាន​ឈប់​ពី Real Madrid កាលពី​១០​ខែ​មុន ហើយ​ពេល​នេះ​ក៏​វិល​មក​រក​ក្លិប​នេះ​វិញ ក្រោយ​ពី​ក្លិប​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត Copa del Rey និង UEFA Champions League កាលពី​ស​ប្តា​ហ៍​មុន​។

លោក​បាន​ឆ្លើយ​ទៅ​នឹង​សំនួរ​ទាក់ទង​នឹង ការ​វិល​ត្រឡប់​របស់ Ronaldo មក​កាន់​ក្លិប Real Madrid វិញ ថា​៖«Ronaldo​? នេះ​មិនមែន​ជា​ប្រធានបទ​ត្រូវ​និយាយ​ទេ ។ អ្វី​ដែល​យើង​ត្រូវ​គិត​គឺ​ការ​ប្រកួត​១១​ដង​ទៀត​ដែល​នៅ​សល់​»​។

លោក​បាន​បន្ត​ថា ៖«​អ្នក​ស្គាល់​ហើយ​ថា Ronaldo គឺជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប ដែល​មិន​មាន​នរណា​អាច​ក៏​ប្រែ​បាន​ឡើយ ។ គេ​គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ តែ​ពេល​នេះ គេ​មិនមែន​ជា​ប្រធានបទ​ត្រូវ​គិត​ឡើយ ។ យើង​ត្រូវ​ចាំ​មើល​ថា មាន​អ្វី​កើតឡើង​នៅ​ឆ្នាំ​ក្រោយ តែ​ឥលូវ យើង​ត្រូវ​ផ្តោត​លើ​ការ​ប្រកួត​»​។

នេះ​គឹ​ពិតជា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាល់ទាត់ ជា​ពិសេស​ក្លិប​អធិរាជ​ស Real Madrid ដែល​លោក Zidane បាន​ត្រឡប់​មក​វិញ ។ គេ​សង្ឃឹមថា លោក​នឹង​អាច​ជួយ​ក្លិប​ឱ្យ​រុងរឿង​ដូច​ពី​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ