ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ពិតជា​ធ្វើ​ឲ្យ​គេស្ញប់ស្ញែង​ណាស់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​មិនធម្មតា​ទេ​យុវតី​រៀន​ថ្នាក់​ទី​៨​នៃ​វិទ្យាល័យ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ម្នាក់​ទទួល​បាន​ជ័យ​លា​ភី​សិស្ស​ពូកែ​ស្មូត្រ​កំណាព្យ​ចំណាត់ថ្នាក់​លេខ​១ ទូ​ទាំង​ប្រទេស ។ ថ្វីបើ​ការ​លើកទឹកចិត្ត​មិន​ទាន់​ទទួល​បាន​សាក​សម​ចំពោះ​យុវតី​រូប​នោះ​ក៏​ពិតមែន ប៉ុន្តែ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ខិតខំ​របស់​នាង​ដែល​បាន​យក​ស្នាដៃ និង​កិត្តិយស​ជូន​ខេត្ត និង​ស្រុក​នៅ​រសៀល​ថ្ងៃ​ទី​១២…

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​មិនធម្មតា​ទេ​យុវតី​រៀន​ថ្នាក់​ទី​៨​នៃ​វិទ្យាល័យ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ម្នាក់​ទទួល​បាន​ជ័យ​លា​ភី​សិស្ស​ពូកែ​ស្មូត្រ​កំណាព្យ​ចំណាត់ថ្នាក់​លេខ​១ ទូ​ទាំង​ប្រទេស ។ ថ្វីបើ​ការ​លើកទឹកចិត្ត​មិន​ទាន់​ទទួល​បាន​សាក​សម​ចំពោះ​យុវតី​រូប​នោះ​ក៏​ពិតមែន ប៉ុន្តែ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ខិតខំ​របស់​នាង​ដែល​បាន​យក​ស្នាដៃ និង​កិត្តិយស​ជូន​ខេត្ត និង​ស្រុក​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ​ ។

ប្រធាន​ការិយាល័យ​អប់រំ​យុវជន និង​កីឡា ស្រុក​ទឹកផុស​បាន​ធ្វើ​ពិធី​អបអរសាទរ ដើម្បី​លើកទឹកចិត្ត​ដល់​យុវតី​រូប​នោះ​ដោយ​ធ្វើ​ពិធី​ក្បួន​ដង្ហែ មាន​រថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​ម៉ូតូ​ប៉ូលិស​នាំ​ផ្លូវ ដោយ​មាន​សិស្ស​ជា​ច្រើន​នាក់​ទៀត​ឈរ​អម​សងខាង​ផ្លូវ ដើម្បី​លើកទឹកចិត្ត​យ៉ាងច្រើន​កុក​ករ​ផង​ដែរ ។ ប្រធាន​កា​រិ​យ​ល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​ទឹកផុស​លោក​សុខ ស៊ុន​ធី បាន​មាន​ប្រសាសន៍ អោយ​ដឹង​ថា យុវតី​ប្រឡង​ជាប់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស​មានឈ្មោះ សុខ ណា​រី ជា​សិស្ស​រៀន​ថ្នាក់​ទី​៨A នៃ​អនុ​វិទ្យាល័យ​អភិវឌ្ឍន៍ ។ នាង​ជា​កូន​ទី​១​ក្នុង​ចំណោម​កូន​៤​នាក់ (​ស្រី​៣​ប្រុស​១) ។ គ្រួសារ​នាង​ជា​កសិករ​ក្រីក្រ​មាន​ឪពុក​ឈ្មោះ យន់ ភិន ម្តាយ​ឈ្មោះ ម៉ៅ ផេ​ត រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ។

លោក​សុខ ស៊ុន​ធី ប្រធាន​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​ទឹកផុស​បាន​បន្ត​ថា ទម្រាំ យុវ​សិស្ស​សុខ ណា​រី ទទួល​បាន​ចំណាត់​ធ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស​ផ្នែក​ស្មូត្រ​កំណាព្យ​នាង​ត្រូវ​ប្រឡង​ជម្រុះ​ជា​ច្រើន​លើក គឺ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ឡើង​ទៅ​ដូច​ជា ត្រូវ​ប្រឡង​ថ្នាក់​ស្រុក មាន​បេក្ខជន​១៥​រូប ប្រឡង​នៅ​ថ្នាក់​ខេត្ត​មាន​បេក្ខជន​៨​រូប មក​ពី​បណ្តា​ស្រុក​ក្រុង​ទាំង​៨ ។ រាល់​ការ​ប្រឡង​ទាំង​២​លើក​ស្រុក និង​ខេត្ត សុទ្ធតែ​យក​អ្នក​ជាប់​លេខ​១​តែ​ម្នាក់​ប៉ុណ្ណោះ ។

ចុង​ក្រោយ​នាង​ប្រឡង​ថ្នាក់​ជាតិ កាលពី​ថ្ងៃ​ទី​១១ ខែមីនា មាន​បេក្ខជន​មក​ពី​បណ្តា​រាជធានី ខេត្ត​ចំនួន​២៥​រូប ។ នាង​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស ដោយ​ទទួល​បាន​ពា​ន្ត​១ ថវិកា​៤​លាន​រៀល និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

ប្រធាន​កា​រិ​ល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​ទឹកផុស​បាន​បន្ត​ថា យុវ​សិស្ស​សុខ ណា​រី គឺជា​សិស្ស​សុភាព​រាបសារ​ខិតខំ​រៀនសូត្រ និង​គោរព​វិន័យ​សាលា ។ នាង​តែង​ត្រូវ​បាន​សាលា​អោយ​កាន់​កម្មវិធី​ក្នុង​ពេល​មិ​ទ្ទិញ​នានា ដែល​ធ្វើ​ឡើង​នៅ​សាលា​របស់​នាង ។ ចំពោះ​ការ​រៀបចំ​ក្បួន​ដង្ហែ​ជ័យ​លា​ភី មាន​ពា​ន្ត និង​សិស្ស​ទទួល​ជ័យ​លា​ភី​ខាងលើ​នេះ គឺជា​ការ​លើកទឹកចិត្ត​ដល់​រូប​នាង​ផង និង​ជា​ការ​ពញាក់​ស្មារតី​ដល់​សិស្ស​ឯទៀត​អោយ​ខិតខំ និង​យក​គំរូ​តាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ