ស្លាប់​១១​នាក់ របួស​ធ្ងន់​ស្រាល​៦​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៣ ខែ​មី​នា ឆ្នាំ​២០១៩ ​កើតឡើង​៩​លើក​(​យប់​៤​លើក​)ស្លាប់​១១​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​២​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​៣​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​៦​នាក់​,​មិន​គោរព​សិទ្ធ​ិ១​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​២​លើក​ស្លាប់​៣​នាក់ ។​

សរុប​ស្លាប់​១១​នាក់​ ម៉ូតូ​១០​នាក់​(​មិន​ពាក់មួក​៧​នាក់​),​រថយន្ត​តូច​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៥​លើក​ស្លាប់​៦​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​៣​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៣​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​២​លើក​ស្លាប់​២​នាក់​របួស​១​នាក់​,​ពោធិ៍សាត់​១​លើក​ស្លាប់​២​នាក់​របួស​២​នាក់​,​ព្រះ​ស៏​ហ​នុ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣០៩៦​គ្រឿង (​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​៦៩២​គ្រឿង ​(៤៦%) អប់រំ​៣១៩គ្រឿង​ (​ម៉ូតូ​៦០%) មធ្យោបាយ​ពិន័យ​៣៧៣​គ្រឿង
(​ម៉ូតូ​៨១%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្ត​៨៥​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៥៩៩​គ្រឿង​ អប់រំ​២៦៨​គ្រឿង​ ពិន័យ​ចំនួន​សរុប​៣០៥​គ្រឿង​ (​មួក​២២៦​គ្រឿង​ កញ្ចក់​៦៣​គ្រឿង​ ស្រវឹង​២​គ្រឿង​ ផ្សេង​ៗ១៤​គ្រឿង​ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ