ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​រន្ធត់​ក្នុង​វ័យ​កុមារ​ភាព​ប្រ​ឈម​នឹង​ការ​ស្លា.ប់មុន​អា​យុ 50ឆ្នាំ​ដល់​ 80ភាគ​រយ

10 ឆ្នាំ មុន

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​បាន​អះ​អាង​ថា បុគ្គល​ដែល​ជួប​ប្រ​ទះ​ការ​ភ័យ​រន្ធត់​ក្នុង​វ័យ​កុ​មារ​ភាព​ប្រ​ឈម​នឹង​ការ​ស្លា.ប់​មុន​អា​យុ​៥០​ឆ្នាំ​ដល់​ទៅ​៨០​ភាគ​រយ ។ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​មជ្ឈមណ្ឌល​សុខ​ភាព​និង​ស្រាវ​ជ្រាវ​វេជ្ជ​សាស្ត្រ​បា​រាំង​(INSERM)​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​សិក្សា​សង្គម​និង​សុខ​ភាព​អន្តរជាតិ​របស់​សាកល​វិទ្យា​ល័យ University College

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​បាន​អះ​អាង​ថា បុគ្គល​ដែល​ជួប​ប្រ​ទះ​ការ​ភ័យ​រន្ធត់​ក្នុង​វ័យ​កុ​មារ​ភាព​ប្រ​ឈម​នឹង​ការ​ស្លាប់​មុន​អា​យុ​៥០​ឆ្នាំ​ដល់​ទៅ​៨០​ភាគ​រយ ។ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​មជ្ឈមណ្ឌល​សុខ​ភាព​និង​ស្រាវ​ជ្រាវ​វេជ្ជ​សាស្ត្រ​បា​រាំង​(INSERM)​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​សិក្សា​សង្គម​និង​សុខ​ភាព​អន្តរជាតិ​របស់​សាកល​វិទ្យា​ល័យ University College Londonប្រ​ទេស​អង់​គ្លេស​បាន​ពិ​និត្យ​វាយ​តម្លៃ​លើ​មនុស្ស​ជាង ១៥.០០០​នាក់​ដែល​ធ្លាប់​ជួប​ប្រ​ទះ​នូវ​ការ​ភ័យ​រន្ធត់​ក្នុង​ចន្លោះ​អាយុ​១១ឆ្នាំ និង​១៦​ឆ្នាំ ។

ភាព​រន្ធត់​ដែល​មនុស្ស​ទាំង​នេះ​ធ្លាប់​ជួប​ប្រ​ទះ​ក្នុង​វ័យ​កុ​មា​ភាព​មាន​ដូចជា បងប្អូន​ឬ​សាច់​ញាតិ​ជាប់​គុក  ឪពុក​ម្តាយ​លែង​លះ​គ្នា  ឯកោកំព្រា​មិន​ទទួល​បាន​ការ​ថែទាំ​​ពី​អា​ណា​ព្យា​បាល​ ។ល។ ចំពោះ​ស្ត្រី​វិញ អត្រា​ប្រ​ឈម​នឹង​ការ​ស្លាប់​មុន​​អា​យុ​៥០​ឆ្នាំ​មាន​កាន់​តែ​ខ្ពស់​អា​ស្រ័យ​ទៅ​លើ​​​ហេតុ​ការ​ណ៍​អា​ក្រក់​ឬ​ឧបសគ្គក្នុង​ជី​វិត​ដែល​ពួក​គេ​ហែល​ឆ្លង​កាត់​ពី​វ័យ​កុមារ ។

ផ្ទុយ​មក​វិញ បើ​ពួក​គេ​ជួប​ហេតុ​ការ​ណ៍​ទាំង​នេះ​ក្នុង​វ័យ​១៦​ឆ្នាំ​ នោះ​អត្រា​ប្រ​ឈម​នឹង​ការ​ស្លាប់​មុន​អា​យុ​៥០​ឆ្នាំ​មាន​ត្រឹម​៦៦​ភាគ​រយ​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អត្រា​ប្រ​ឈម​នឹង​ការ​ស្លាប់​មុន​អា​យុ​រវាង​បុរស​និង​ស្ត្រី​មិន​ដូច​គ្នា​ទេ​ ប្រ​សិន​ជា​ពួក​គេ​ជួប​ហេតុ​ការ​ណ៍​រន្ធត់​ពី​វ័យ​កុ​មា​រ​ភាព​ស្មើ​គ្នា​(ចាប់​ពី​២ដងឡើង​ទៅ )​ដោយ​ស្ត្រីប្រ​ឈម​នឹង​ការ​ស្លាប់​ដល់​៨០​ភាគ​រយ​ខណៈ​បុ​រស​វិញ​គឺ​មាន​ត្រឹម​៥៧​ភាគ​រយ​ប៉ុណ្ណោះ ។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ករណី​ស្លាប់​មុន​អា​យុ​មួយ​ចំ​នួន​មិន​មែន​សុទ្ធ​តែ​បណ្តាល​មក​ពី​ការ​ភ័យ​រន្ធត់​ក្នុង​វ័យ​កុ​មារ​នោះ​ទេ ។ ពួក​គេ​អះ​អាង​ថា ​អ្នក​ដែល​ស្លាប់​ទាំង​វ័យ​ក្មេង​(មិន​រាប់​បញ្ចូល​គ្រោះ​ថ្នាក់​ចៃដន្យ​ផ្សេងៗ) ​ទាក់​ទង​​នឹង​ជំ​ងឺ​ផ្លូវ​ចិត្ត​ ភាព​តាន​តឹង​ក្នុង​អា​រម្មណ៍​ខ្លាំង​ ការ​ញៀន​នឹង​ជាតិ​ស្រ​វឹង​ និង​ថ្នាំ​ញៀន​ជា​ដើម ។​

ជ្រាវ​មក​ពី​មជ្ឈ​មណ្ឌល​សិក្សា​សង្គម​និង​សុខ​ភាព​អន្តរជាតិ​របស់​សាកល​វិទ្យា​ល័យ University College Londonបាន​ថ្លែង​ថា ៖ «យើង​បាន​សហ​ការ​ជា​មួយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សុខ​ភាព​សាធារណៈ​ INSERM ណែនាំ​ឱ្យ​ពួក​គេ​ប្រើ​ប្រាស់​ទិន្នន័យ​កំណើត​របស់​ជន​ជាតិ​អង់​គ្លេស​មួយ​ក្រុមដើម្បី​តេស្ត​យោ​បល​់របស់​ពួកគេ ។ ការ​តេស្ត​ផ្តោត​ជាសំ​ខាន់ទៅ​លើ​ភាព​រន្ធត់​ផ្នែក​ផ្លូវ​ចិត្ត​និង​អត្រា​ស្លាប់​មុន​អា​យុ​ ។ លទ្ធផល​បាន​បង្ហាញ​ថា ប្រ​សិន​ជា​យើង​ចង់​ឱ្យ​ពល​រដ្ឋ​ទូ​ទៅ​មាន​សុខ​ភាព​ល្អ​ប្រ​សើរ ការ​ងារ​ចាំ​បាច់​ត្រូវ​ធ្វើ​ដំ​បូង​គេ​គឺ​ជួយ​គាំ​ពារ​កុមារ​ដែល​បាន​ជួប​ប្រ​ទះ​នូវ​វិ​បត្តិ​គ្រួសារ​ វិបត្តិ​ជី​វិត​ធ្ងន់​ធ្ងរ »៕