ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវកើតជាថ្មី…លើកីឡាករម្នាក់ដែល​ធ្លាប់វាយជាមួយកីឡាករ​Floyd…

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា កីឡាករ​ប្រដាល់ UFC Conor McGregor ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​​​ពី​យក​ទូរស័ព្ទ​ពី​អ្នកគាំទ្រ​ទៅ​បោក​ចោល ខណៈ​ពេល​ពួក​គេ​ព្យាយាម​ថតរូប​របស់​ខ្លួន ​។ កីឡាករ​ល្បី​ដែល​ធ្លាប់​ឡើង​វាយ​ជាមួយនឹង…

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា កីឡាករ​ប្រដាល់ UFC Conor McGregor ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​​​ពី​យក​ទូរស័ព្ទ​ពី​អ្នកគាំទ្រ​ទៅ​បោក​ចោល ខណៈ​ពេល​ពួក​គេ​ព្យាយាម​ថតរូប​របស់​ខ្លួន ​។ កីឡាករ​
ល្បី​ដែល​ធ្លាប់​ឡើង​វាយ​ជាមួយនឹង Floyd Mayweather បាន​ឆក់​យក​ទូរស័ព្ទ​របស់​អ្នកគាំទ្រ​ទៅ​បោក​ចោល ហើយ​ជាន់​ពីលើ​ជា​ច្រើន​ដង កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ មីនា កន្លង​មកនេះ​។

ពេល​រសៀល គេ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម្តុំ​ឆ្នេរ Miami ក្នុង​រដ្ឋ​ផ្ល​រី​ដា ក្រោម​ការ​ចោទប្រកាន់​ពី​បទ លួច​ឆក់ និងបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។ មេធាវី​ម្នាក់​របស់​កីឡាករ​រូប​នេះបាន​លើក​ឡើង​ថា ករណី​នេះ​ គឺជា​ករណី​តូចតាច ហើយ McGregor ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​បាន​ល្អ​ដែរ ​។ នៅ​ពេល​យប់​ថ្ងៃ​ដដែល ប៉ូ​លិស​ក៏ដោះ​លែង McGregor ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​មាន​ប្រាក់​តម្កល់១២៥០០​ដុល្លារ​អា​មេ​រិ​ក ​។

តាម​សម្តី​មេធាវី​ដដែល​នេះ​ បានឱ្យ​ដឹង​ថា McGregor សរសើរ​ការ​អនុវត្តន៍​ច្បាប់​របស់​ក្រុម​មន្ត្រី​អាជ្ញាធរ ហើយ​ក៏​អរគុណ​ច្រើន​សម្រាប់​ការ​ខិតខំ​ធ្វើការ ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​រូប​នេះ​ ត្រូវ​បាន​ព្យួរ​ពី​ការ​ប្រកួត UFC រយៈពេល​៦​ខែ និងពិន័យ​ជា​ប្រាក់៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ពី​មានរឿង​ឈ្លោះ​គ្នា​ក្រោយ​ការ​ប្រកួត​ចាញ់ Khabib Nurmagomedov កាលពី​ខែតុលា ។

អត្ថបទសរសេរ ដោយ