ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកដំបូងក្នុងប្រវត្តិសាស្ត្រ! លោក ត្រាំ ចង់ដេញទេសាភិបាលធនាគារកណ្ដាលចេញពីតំណែង ប៉ុន្តែត្រូវបានតុលាការកំពូលបង្ហាញជំហររារាំង

1 នាទី មុន

ក្រុងវ៉ាស៊ីនតោន៖ តុលាការកំពូលសហរដ្ឋអាម៉េរិក បានបង្ហាញជំហរមិនយល់ស្របចំពោះការព្យាយាមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដេញលោកស្រី លីសា ឃុក ដែលជាទេសាភិបាលធនាគារកណ្ដាលចេញពីតំណែង។ នេះបើយោងតាមសារព័ត៌មាន…

ក្រុងវ៉ាស៊ីនតោន៖ តុលាការកំពូលសហរដ្ឋអាម៉េរិក បានបង្ហាញជំហរមិនយល់ស្របចំពោះការព្យាយាមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដេញលោកស្រី លីសា ឃុក ដែលជាទេសាភិបាលធនាគារកណ្ដាលចេញពីតំណែង។ នេះបើយោងតាមសារព័ត៌មាន Reuters, Aljazeera និងប្រភពដទៃទៀតចុះផ្សាយនៅថ្ងៃទី២២ ខែមករានេះ។

ក្នុងសវនាការរយៈពេល ២ ម៉ោង កាលពីថ្ងៃពុធ ចៅក្រមភាគច្រើនបានបង្ហាញការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យលោក ត្រាំ ប្រើអំណាចដកតំណែងមន្ត្រីរូបនេះភ្លាមៗ ខណៈដែលករណីនេះកំពុងស្ថិតក្នុងដំណាក់កាលជជែកដេញដោលតាមផ្លូវច្បាប់នៅឡើយ។

នេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក ចាប់តាំងពីឆ្នាំ ១៩១៣ ដែលប្រធានាធិបតីព្យាយាមបណ្ដេញមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្ដាល។ បញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ «ឯករាជ្យភាពរបស់ធនាគារកណ្ដាល» ពីព្រោះតាមច្បាប់សហព័ន្ធ មន្ត្រីធនាគារកណ្ដាលអាចត្រូវបានដកចេញ លុះត្រាតែមានកំហុសឆ្គងធ្ងន់ធ្ងរ ឬមូលហេតុច្បាស់លាស់ប៉ុណ្ណោះ មិនមែនដោយសារតែជម្លោះនយោបាយជាមួយប្រធានាធិបតីនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ