ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​អឺរ៉ុប​ដើរ​ផ្លូវ​ខុស​ដែល​ប្រឆាំង​ផែន​ការ​របស់​លោក​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន

10 ម៉ោង មុន

ទី​ក្រុង​ដាវ៉ូស៖ លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​ទ្វីប​អឺរ៉ុប​មិន​មែន​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រឹម​ត្រូវ​ទេ​។ លោក​កោត​សរ​សើរ​ការ​សម្រេច​បាន​កំណើន​សេដ្ឋ​កិច្ច​ដ៏​ខ្ពស់​របស់​អាមេរិក​ដែល​ប្រទេស​ដ​ទៃ​មិន​អាច​ធ្វើ​បាន​។ លោក​ថ្លែង​ថា​បណ្ដា​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​មិត្ត​បាន​អញ្ជើញ​មក​​ចូលរួម​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​នៅ​ទី​ក្រុង​ដាវ៉ូស​ច្រើន​ណាស់​ ដូច្នេះ​លោក​មិន​ចង់​និយាយ​រិះ​គន់​នរណា​ម្នាក់​ទេ​។ ត្រាំ​ថា​លោក​ស្រឡាញ់​ចូល​ចិត្ត​ទ្វីប​អឺរ៉ុប​ ហើយ​លោក​ចង់​ឃើញ​អឺរ៉ុប​រីក​ចម្រើន​។ ប៉ុន្តែ​លោក​សម្លឹង​ឃើញ​ថា​​​អឺរ៉ុប​ឥឡូវ​នេះ​​កំពុង​ដើរ​ខុស​ទិស​ដៅ​។ ការ​ថ្លែង​សុន្ទ​រ​កថា​របស់​លោក​ត្រាំ​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​មេ​ដឹក​នាំ​ប្រទេស​មួយ​ចំនួន​ប្រកាស​ថ្កោល​ទោស​លោក​ត្រាំ​ដែល​ចង់​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន​​។ លោកថា​កំពុង​ស្វះ​ស្វែង​រក​ការ​ចរ​ចា​គ្នា​ជា​បន្ទាន់​។…

ទី​ក្រុង​ដាវ៉ូស៖ លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​ទ្វីប​អឺរ៉ុប​មិន​មែន​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រឹម​ត្រូវ​ទេ​។ លោក​កោត​សរ​សើរ​ការ​សម្រេច​បាន​កំណើន​សេដ្ឋ​កិច្ច​ដ៏​ខ្ពស់​របស់​អាមេរិក​ដែល​ប្រទេស​ដ​ទៃ​មិន​អាច​ធ្វើ​បាន​។ លោក​ថ្លែង​ថា​បណ្ដា​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​មិត្ត​បាន​អញ្ជើញ​មក​​ចូលរួម​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​នៅ​ទី​ក្រុង​ដាវ៉ូស​ច្រើន​ណាស់​ ដូច្នេះ​លោក​មិន​ចង់​និយាយ​រិះ​គន់​នរណា​ម្នាក់​ទេ​។

ត្រាំ​ថា​លោក​ស្រឡាញ់​ចូល​ចិត្ត​ទ្វីប​អឺរ៉ុប​ ហើយ​លោក​ចង់​ឃើញ​អឺរ៉ុប​រីក​ចម្រើន​។ ប៉ុន្តែ​លោក​សម្លឹង​ឃើញ​ថា​​​អឺរ៉ុប​ឥឡូវ​នេះ​​កំពុង​ដើរ​ខុស​ទិស​ដៅ​។ ការ​ថ្លែង​សុន្ទ​រ​កថា​របស់​លោក​ត្រាំ​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​មេ​ដឹក​នាំ​ប្រទេស​មួយ​ចំនួន​ប្រកាស​ថ្កោល​ទោស​លោក​ត្រាំ​ដែល​ចង់​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន​​។ លោកថា​កំពុង​ស្វះ​ស្វែង​រក​ការ​ចរ​ចា​គ្នា​ជា​បន្ទាន់​។

តាំ​ពី​យូរ​មក​ហើយ លោក​ត្រាំតែង​តែ​​ប្រាថ្នា​​​ចង់​បាន​តំបន់​អាក​ទិច​ធ្វើ​ជា​ទឹក​ដី​អាមេរិក​។ កាល​ពី​មុន​នេះ លោក​ប្រកាស​ថា​ផែន​ការ​គ្រប់​គ្រ​ងកោះ​ហ្គ្រីន​លែន​មិន​អាច​ប្រែ​ក្រឡាស់​វិញ​ជា​ដាច់​ខាត​។ ឥឡូវ​នេះ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មិន​ទាន់​គិត​យ៉ាង​ណា​ទេ​។ ប៉ុន្តែ​គេ​ដឹង​ថា​ប្រទេស​យ៉ាង​តិច​៨​ចេញ​មុខ​ប្រឆាំង​នឹង​ផែន​ការ​របស់​លោក​ត្រាំ​ និង​រួប​រួម​គ្នា​ជា​មួយ​ហ្គ្រីន​លែន​ និង​ដាណឺម៉ាក​។ ប៉ុន្តែ​ពួក​គេ​ក៏​ប្រឈម​នឹង​ការ​ដំឡើង​ពន្ធ​គយ​ដ៏​ខ្ពស់​ផង​ដែរ​។

ដោយសារ​តែ​លោក​ត្រាំ​ចង់​បាន​កោះ​ហ្គ្រីន​លែន​ខ្លាំង​ពេក​ប្រកប​ដោយ​អត្ត​ចរិត​បែប​បង្គាប់​បង្ខំ​ថែម​ទៀត​នោះ​ធ្វើ​ឱ្យ​កើត​មាន​ទំនាស់​​រវាង​ប្រទេស​ជាប់​មហា​សមុទ្រ​អាត្លង់​ទិច​អឺរ៉ុប និង​អាមេរិក​។ ប្រធានា​ធិបតី​បារាំង លោក​ម៉ាក្រុង​ប្រមើល​​​ឃើញ​ថា​ពិភពលោក​នេះ​យូរ​ៗ​ទៅ​លែង​មាន​ច្បាប់​ទម្លាប់​អ្វី​ទាំង​អស់​។ លោក​ក៏​រិះ​គន់​ទង្វើ​របស់​មេ​ដឹក​នាំ​ខ្លះ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ទេ​ចូល​ចិត្ត​ដើរ​សម្លុត​គេ​។​​

នាយក​រដ្ឋ​មន្ត្រី​កាណាដា​ លោក​ម៉ាក​ខានី (Mark Carney) ដែល​ចូល​រួម​វេទិកា​សេដ្ឋ​កិច្ច​នោះ​ដែរ​ថ្លែង​ថា​សណ្ដាប់​ធ្នាប់​ពិភព​លោក​ដែល​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ​។ ដូច្នេះ​បើ​យើង​នៅ​តែ​ស្ដាយ​ស្រណោះ​វា​ទៀត​​​មិន​មែន​ជា​យុទ្ធ​សាស្ត្រ​ទេ​។ លោក​ថ្លែង​ថា​សណ្ដាប់​ពិភព​លោក​ថ្មី​ជា​ការ​​ពង្រីក​សមរភូមិ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​គូ​បដិបក្ស​នឹង​គ្នា​។ ក្រុម​ប្រទេស​ដែល​មាន​អំណាច​ខ្លាំង​ជាង​គេ​ស្វែង​រក​ផល​ប្រយោជន៍​សម្រាប់​ជាតិ​របស់​ខ្លួន​ដោយ​ប្រើ​យុទ្ធ​សាស្ត្រ​បង្ខិត​បង្ខំ​ផ្នែក​សេដ្ឋ​កិច្ច​៕ ប្រភព៖ ស៊ី​អឹន​ប៊ី​ស៊ី (CNBC)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ