ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​នឹង​មិន​ទម្លាក់​តម្លៃ​រូបិយ​វត្ថុ​របស់ខ្លួនទេព្រោះតែ…

5 ឆ្នាំ មុន

បេ​កាំ​ង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រធាន​ធនាគារជាតិ​ប្រទេស​ចិន​បាន​និយាយ​ថា​ប្រទេស​ចិន​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​ដល់​រូបិយ​វត្ថុ​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​មិន​ទម្លាក់​តម្លៃ​រូបិយ​វត្ថុ​នេះ​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ឬ​ដោះស្រាយ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ឡើយ ។…

បេ​កាំ​ង ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រធាន​ធនាគារជាតិ​ប្រទេស​ចិន​បាន​និយាយ​ថា​ប្រទេស​ចិន​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​ដល់​រូបិយ​វត្ថុ​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​មិន​ទម្លាក់​តម្លៃ​រូបិយ​វត្ថុ​នេះ​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ឬ​ដោះស្រាយ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ឡើយ ។

លោក Yi Gang បាន​និយាយ​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ពិភាក្សា​ពី​អត្រា​ប្តូរ​ប្រាក់​ក្នុង​កិច្ចប្រជុំ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ពេល​ថ្មី​ៗ​នេះ ហើយ​បាន​ព្រមព្រៀង​គ្នា​លើ​បញ្ហា​សំខាន់​ៗ​ជាដើម ។

ជា​យូរ​មក​ហើយ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ចោទប្រកាន់​ថា​ប្រទេស​ចិន​ទម្លាក់​តម្លៃ​រូបិយ​វត្ថុ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម ហើយ​សហរដ្ឋអាមេរិក​បាន​ទាមទារ​ការ​ធានា​ពី​ប្រទេស​ចិន​លើ​អត្រា​ប្តូរ​ប្រាក់​ផង​ដែរ​ក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។

លោក Yi បាន​និយាយ​ថា «​ឲ្យ​ខ្ញុំ​បញ្ជាក់​ឥលូវ​នេះ​ថា​ពួក​យើង​នឹង​មិន​ប្រើ​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ការ​ប្រកួតប្រជែង​ទេ ហើយ​ពួក​យើង​នឹង​មិន​ប្រើ​អត្រា​ប្តូរ​ប្រាក់​ដើម្បី​បង្កើន​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន ឬ​ជា​ឧបករណ៍​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ឡើយ​»​។

លោក​បាន​បន្ត​ថា «​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​សម្រេច​របស់​ប្រទេស​ចិន​ក្នុង​ការ​រក្សា​លំនឹង​ភាព​នៃ​អត្រា​ប្តូរ​ប្រាក់​រូបិយ​វត្ថុ​ខ្លួន​ក្នុង​កម្រិត​សមរម្យ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ប្រទេស​ទូ​ទាំង​ពិភពលោក​»​។

លោក​បាន​បន្ថែម​ទៀត​ថា ក្នុង​កំឡុង​ពេល​៣​ទៅ​៤​ឆ្នាំ​មកនេះ អត្រា​ប្តូរ​ប្រាក់​បាន​ធ្លាក់​ក្រោម​សម្ពាធ​ទីផ្សារ​ដែល​បង្ក​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ហើយ​ប្រទេស​ចិន​បាន​ប្រើ​ថវិកា​ប្រមាណ​១​ទ្រី​លាន​ដុល្លារ​ផង​ដែរ​ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​រូបិយ​វត្ថុ​ខ្លួន​មាន​លំនឹង​វិញ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Wang Shouwen ដែល​ជា​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មក​ថា ប្រទេស​ចិន​សង្ឃឹម​ខ្ពស់​លើ​ការ​ចរចា​ពាណិជ្ជកម្ម​ដំណាក់កាល​បន្ទាប់​ជាមួយនឹង​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ