ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើឃាត​គី​ម​ជុង​ណា​ម​វៀតណាម​ស្នើ​ដោះ​លែង​ជនជាតិ​ខ្លួន

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ះ ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​១២​មីនា បាន​ស្នើ​ដល់​ម៉ា​ឡេ​សី​ុ ឲ្យ​ដោះ​លែង​នារី​ជនជាតិ​ខ្លួន​ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ធ្វើឃាត លោក​គី​ម​ជុង​ណា​ម​បងប្រុស​ម្ដាយ​ទីទៃ របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​។ សំណើ​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​ដោះ​លែង​ពុំ​មានការ​គ្រោងទុក…

ប្រទេស​វៀតណាម ះ ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​១២​មីនា បាន​ស្នើ​ដល់​ម៉ា​ឡេ​សី​ុ ឲ្យ​ដោះ​លែង​នារី​ជនជាតិ​ខ្លួន​ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ធ្វើឃាត លោក​គី​ម​ជុង​ណា​ម​បងប្រុស​ម្ដាយ​ទីទៃ របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​។ សំណើ​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​ដោះ​លែង​ពុំ​មានការ​គ្រោងទុក នារី​ជាប់ចោទ​ជាមួយ​គ្នា​ជា​ជនជាតិ​ឥណ្ឌូ​ណេ​សី​ុ​។

នាង​DOAN THI HUONG នៅ​ជា​ជនជាប់ចោទ​តែ​ម្នាក់​គត់​ពី​បទ​ចូលរួម​ក្នុង​ការ​ធ្វើឃាត​លោក​គី​ម​ជុង​ណា​ម នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧​ដោយ​ជះ​សារធាតុពុល​ខ្លាំង​មួយ​ប្រភេទ​ដាក់​មុខ​លោក​។ កាលពី​ថ្ងៃ​ទី​១១​មីនា នារី​ឥណ្ឌូ​ណេ​សី​ុ​ដែល​ទទួល​ការ​ចោទប្រកាន់​ថា ចូលរួម​ក្នុង​ការ​ធ្វើឃាត​នេះ​ដែរ នាង​SATI AISYAH ត្រូវ​បាន​តុលាការ​ម៉ា​ឡេ​សី​ុ​ដោះ​លែង​។ អយ្យការ​បាន​បោះបង់​ចោលការ​កាត់់ទោស​នាង​ពី​បទ​ធ្វើឃាត​លោក​គី​ម​ជុង​ណា​ម ក្រោយ​ចាប់ផ្ដើម​សវនាការ​កាត់ទោស​។

បើ​តាម​សារព័ត៌មាន​ផ្លូវការ​វៀតណាម​ថា កាលពី​ថ្ងៃ​ទី​១២​មីនា​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក​PHAM BINH MINH បាន​អំពាវនាវ ដល់​សម​ភាគី​ម៉ា​ឡេ​សី​ុ​ដើម្បី​ឲ្យ​នារី​ជនជាតិ​លោក​ទទួល​បានការ​ដោះ​លែង​ដែរ​។ នាង​DOAN THI HUONG​កាលពី​ថ្ងៃ​ទី​៧​មីនា ត្រូវ​បាន​គេ​នាំ​មក​កាន់​តុលាការក្រុង​គូ​ឡា​ឡាំ​ពួរ ក្រោយ​ពី​បណ្ដា​មេធាវី​នាង បាន​ស្នើ​ដល់​រដ្ឋ​អាជ្ញា​ឲ្យ​លុប​ចោលការ​ចោទប្រកាន់​នាង​ពី​បទ​សម្លាប់​មនុស្ស​។

សវនាការ​កាត់ទោស​នារី​ជាប់ចោទ​ទាំង​២​នាក់​នោះ ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ​ដូច​គ្នា ត្រូវ​បាន​បើក​ធ្វើ​ពី​ខែតុលា​ឆ្នាំ​២០១៧​មក ហើយ​បាន​ដំណើរការ​បន្ត​ទៀត នា​ថ្ងៃ​ទី​១១​មីនា​ក្រោយ​ការ​ផ្អាក​ជា​ច្រើន​ខែ​តាម​រយៈ​ការ​សាកសួរ​សាក្សី​របស់​នារី​វៀតណាម​ដែល​ជាប់ចោទ​។ ទាំង​នារី​វៀតណាម​ទាំង​នារី​ឥណ្ឌូ​ណេ​សី​ុ សុទ្ធតែ​បដិសេធ ការ​ចោទប្រកាន់​ប្រឆាំង​ពួក​នាង ដោយ​អះអាង​ថា​ពួក​នាង​ត្រូវ​ចាញ់បោក​ពួក​ភ្នាក់ងារ​កូរ៉េ​ខាងជើង ដែល​ស្នើ់​ពួក​នាង​ចូលរួម​ក្នុង​ល្បែង​វី​ដេ​អូ​មួយ​។ កូរ៉េ​ខាងត្បូង​បាន​ចោទប្រកាន់​កូរ៉េ​ខាងជើង​ថា ជា​អ្នក​រៀបចំ​ការ​ធ្វើឃាត​នោះ តែ​ក្រុង​ព្យុ​ង​យ៉ាង​បាន​បដិសេធ​ជា​និច្ច​។ លោក​គី​ម​ជុង​ណា​ម​ជា​អ្នកប្រឆាំង​មួយ​រូប​ចំពោះ​របប​ក្រុង​ព្យុ​ង​យ៉ាង​ហើយ​រស់នៅ​និរទេស​ឯ​ក្រៅប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ