ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ត្រាំ ព្រមានកម្ទេចអ្នកណាដែលមកក្បែរទីតាំងអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់ ខណៈអះអាងថាជិតកម្ទេចគោលដៅយោធាបានទាំងស្រុង

1 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកកំពុងតាមដានយ៉ាងដិតដល់នូវសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់របស់អ៊ីរ៉ង់ដែលត្រូវបានកប់នៅក្រោមគំនរបាក់បែក ដោយមានកងទ័ពអាកាសអាម៉េរិក​ជាអ្នកទទួលបន្ទុកកិច្ចការនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Xinhua…

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកកំពុងតាមដានយ៉ាងដិតដល់នូវសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់របស់អ៊ីរ៉ង់ដែលត្រូវបានកប់នៅក្រោមគំនរបាក់បែក ដោយមានកងទ័ពអាកាសអាម៉េរិក​ជាអ្នកទទួលបន្ទុកកិច្ចការនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Xinhua នៅថ្ងៃទី១១ ខែឧសភានេះ។

នៅក្នុងបទសម្ភាសមួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានព្រមានយ៉ាងធ្ងន់ៗថា ប្រសិនបើមាននរណាម្នាក់ព្យាយាមចូលទៅជិតទីតាំងអ៊ុយរ៉ានីញ៉ូមទាំងនោះ សហរដ្ឋអាម៉េរិកនឹងដឹងភ្លាមៗ ហើយនឹងបើកការវាយប្រហារកម្ទេចពួកគេចោលតែម្ដង។ លោកបានអះអាងទៀតថា អ៊ីរ៉ង់បានរងបរាជ័យផ្នែកយោធារួចទៅហើយ​ៗកងទ័ពអាម៉េរិកត្រូវការពេលត្រឹមតែ ២ សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីកម្ទេចគ្រប់គោលដៅដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ ភាគរយរួចមកហើយនោះ។

ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ថា អ៊ីរ៉ង់បានផ្ញើការឆ្លើយតបលើសេចក្តីព្រាងសំណើបញ្ចប់សង្រ្គាមទៅកាន់ប្រទេសប៉ាកីស្ថានដែលជាអ្នកសម្របសម្រួលរួចហើយ កាលពីថ្ងៃអាទិត្យ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានសង្កត់ធ្ងន់ថា ចំណុចគន្លឹះនៃកិច្ចព្រមព្រៀងសន្តិភាព គឺអ៊ីរ៉ង់ត្រូវតែបញ្ជាក់ឱ្យបានច្បាស់លាស់ថា ពួកគេមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ