ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​​ការ​សិក្សា​​បង្ហាញ​ថា ទទួល​ទាន​​ផ្លែ​គីវី​អាច​ជួយ​​បញ្ចុះ​សម្ពាធ​​ឈាម​

10 ឆ្នាំ មុន

ឆ្លង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ផ្លែ​គី​វី​(Kiwi)ដែល​មាន​រោម​​ទន់​ៗ​អាច​នឹង​បញ្ចុះ​កម្រិត​សម្ពាធ​ឈាម​ ។ ការ​ទទួល​ទាន​ផ្លែ​ឈើ​ប្រភេទ​នេះ​ត្រឹម​​​៣ផ្លែ​ក្នុង​មួយ​ថ្ងៃ​មាន​អត្ថ​ប្រយោជន៍​ច្រើន​ជាង​ផ្លែ​ប៉ោម​មួយ​ផ្លែ​ ។ ​ការរក​ឃើញ​របស់​មន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ​​ Oslo University របស់​ប្រទេស​ន័រវែស​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ឯ​សម័យ​ប្រជុំ​វិទ្យា​សាស្ត្រ​របស់​សមាគម​ជំ​ងឺ​បេះ​

ឆ្លង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ផ្លែ​គី​វី​(Kiwi)ដែល​មាន​រោម​​ទន់​ៗ​អាច​នឹង​បញ្ចុះ​កម្រិត​សម្ពាធ​ឈាម​ ។ ការ​ទទួល​ទាន​ផ្លែ​ឈើ​ប្រភេទ​នេះ​ត្រឹម​​​៣ផ្លែ​ក្នុង​មួយ​ថ្ងៃ​មាន​អត្ថ​ប្រយោជន៍​ច្រើន​ជាង​ផ្លែ​ប៉ោម​មួយ​ផ្លែ​ ។ ​ការរក​ឃើញ​របស់​មន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ​​ Oslo University របស់​ប្រទេស​ន័រវែស​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ឯ​សម័យ​ប្រជុំ​វិទ្យា​សាស្ត្រ​របស់​សមាគម​ជំ​ងឺ​បេះ​ដូង​អា​មេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ។​

អ្នក​ដឹកនាំ​ការ​ស្រាវ​ជ្រាវ​លោក​ Mette Svendsenនិង​សហការី​របស់​ខ្លួន​បាន​ពិ​សោធ​ដោយ​កម្រ​មួយ​លើ​បុ​រស ៥០​នាក់​និង​
ស្ត្រី​៦៨​នាក់​ភាគ​ច្រើន​នៃ​ពួក​គេ​គឺ​ជា​អ្នកលើស​ឈាម​ ។ រយៈ​ពេល​៨​សប្តាហ៍​ មនុស្ស​ប្រុស​ស្រី​ទាំង​នេះ​ត្រូវ​គេ​ឱ្យ​​ទទួល​ទានផ្លែ​គី​វី​៣​ផ្លែ​ ឬ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ។ ជា​លទ្ធផល​គេ​ពិ​និត្យ​ឃើញ​ថា អ្នក​ដែល​ទទួល​ទាន​ផ្លែ​គី​វី ​សម្ពាធ​ឈាម​បាន​ថយ​ចុះ​ ៣,៦mg​/Hg Systolic-ជា​ចំនួន​ខ្ពស់​បំ​ផុត​ធៀប​នឹង​អ្នក​ទទួល​ទាន​ផ្លែ​ប៉ោម​តែ​មួយ​ផ្លែ​ ។

​អ្នក​និ​ពន្ធ​ដែល​បាន​ឆ្លង​កាត់​ការ​សិក្សា​លើក​នេះ​បាន​សរ​សេរ​ថា​ ៖ «ទទួល​ទាន​គី​វី៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​គឺ​ពិត​ជា​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​យ៉ាង​ពិត​ប្រាកដ​។ ដូច្នេះ​គេ​គួ​រតែ​រាប់​បញ្ចូល​គីវីទៅ​ក្នុង​របប​អា​ហារ​មួយ​ដែល​មាន​អត្ថ​ប្រយោជន៍​ដល់​ការ​ព្យា​បាល​ជំ​ងឺ​លើស​ឈាម​​​» ។

ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​គ្រប់​ពណ៌​គ្រប់​ប្រភេទ​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើ​ឱ្យ​​មាន​តុល្យ​ភាព​ចំ​ណី​អា​ហារ​ ។ គី​វី​ក៏​ជា​របប​អា​ហារ​បន្ថែម​ដ៏​មាន​តម្លៃ​មួយ​ ៕