ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជំនន់​នៅ​មុិច​ស៊ិក​​ស្លា.ប់​និង​បាត់​ខ្លួន​ជាង​150​នាក់​

11 ឆ្នាំ មុន

យោង​តាមតុល្យ​ការ​ថ្មី​បណ្តោះ​អាសន្ន​មួយ​របស់​ផ្នែក​ការពារ​ស៊ីវិល​ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​ កញ្ញា​ថា​ ខ្យល់​ព្យុះ​ដែល​វាយ​ប្រហារ​បន្ត​បន្ទាប់​គ្នា​លើ​ប្រទេស​មុិច​ស៊ិក​ ចាប់​តាំងពី​៥​ថ្ងៃ​កន្លង​មក​នោះ​បណ្តាល​ឱ្យ​​មនុស្ស​ស្លា.ប់​ និង​បាត់​ខ្លួន​ជាង​១៥០​នាក់​​ហើយ​ ។​
លោក​ LUIS FELIPE PUENTE អ្នក​សម្រប​សម្រួល​ជាតិ​ខាង​កិច្ច​ការពារ​ស៊ីវិល​ថ្លែង​តាម​ទូរ​ទស្សន៍​ FORO TV ថា​ មក​ទល់​ពេល

យោង​តាមតុល្យ​ការ​ថ្មី​បណ្តោះ​អាសន្ន​មួយ​របស់​ផ្នែក​ការពារ​ស៊ីវិល​ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​ កញ្ញា​ថា​ ខ្យល់​ព្យុះ​ដែល​វាយ​ប្រហារ​បន្ត​បន្ទាប់​គ្នា​លើ​ប្រទេស​មុិច​ស៊ិក​ ចាប់​តាំងពី​៥​ថ្ងៃ​កន្លង​មក​នោះ​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ និង​បាត់​ខ្លួន​ជាង​១៥០​នាក់​​ហើយ​ ។​
លោក​ LUIS FELIPE PUENTE អ្នក​សម្រប​សម្រួល​ជាតិ​ខាង​កិច្ច​ការពារ​ស៊ីវិល​ថ្លែង​តាម​ទូរ​ទស្សន៍​ FORO TV ថា​ មក​ទល់​ពេល​នេះ​​យើង​រាប់​ឃើញ​អ្នក​ស្លាប់​៩៧​នាក់​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ភាគខាង​កើត​ និងភាគ​ខាង​លិច​ប្រទេស ។​​ម្យ៉ាង​វិញ​ទៀត​ មនុស្ស​៥៨​នាក់​បាត់​ខ្លួន​ក្រោយ​ការ​បាក់​ដី​កាល​ពី​ថ្ងៃទី​១៦​ កញ្ញា​កន្លង​មក​នេះ​នៅ​ភាគខាង​ត្បូង​ប្រទេស ។​

កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ កញ្ញា​ ខ្យល់​ព្យុះ​ឈ្មោះ​ MANUEL ដែល​ក្លាយ​ជា​វិសម្ពាធ​មួយ​នោះ​បាន​បោក​បក់​ជាថ្មី​លើ​ឆ្មេរសមុទ្រ​ភាគ​ពាយ័ព្យ​មុិច​ស៊ិក​ក្នុង​រដ្ឋ​ SINALOA ។​ ព្យុះ​នោះ​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​​កណ្តាល​ប្រទេស​ ។ រដ្ឋា​ភិ​បាល​រដ្ឋ​ SINALOA បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ទ្វារ​សាលា​រៀន​ និង​ជម្លៀស​អ្នក​ភូមិ​នៃ​​ភូមិ​អ្នក​នេសាទ​ YAMETO មុន​ការ​មក​ដល់​នៃ​ព្យុះ​នេះ។​

ព្យុះ MANUEL វាយប្រហារ​រួច​ហើយ​លើ​ភាគ​និរតី​មុិច​សិុក​ កាល​ពី​ថ្ងៃទី​១៥​ កញ្ញា​ ទន្ទឹម​គ្នា​នឹង​ព្យុះ​ឈ្មោះ​ INGRID ដែល​បោក​បក់​លើ​ឆ្នេរ​សមុទ្រ​ភាគខាង​កើត​ប្រទេស​ បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ការបាក់​ដី​​ និង​ទឹក​ជំនន់​ក្នុង​ផ្នែក​យ៉ាង​ធំ​របស់​មិុច​ស៊ិក ៕​