ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធឿ​ន ធី និង​លន បញ្ញា បង្ហាញ​ភាព​ក្លៀវក្លា​មុន​ប៉ះ​ថៃ​នៅ​ថ្ងៃអាទិត្យ​ស្អែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​១០ មីនា ឆ្នាំ​២០១៩​ស្អែក​នេះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បន្ត​បើក​ឱ្យ​កីឡាករ​កម្ពុជា​២​រូប​គឺ​ធឿ​ន ធី និងលន បញ្ញា…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​១០ មីនា ឆ្នាំ​២០១៩​ស្អែក​នេះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បន្ត​បើក​ឱ្យ​កីឡាករ​កម្ពុជា​២​រូប​គឺ​ធឿ​ន ធី និងលន បញ្ញា ដែល​សុទ្ធតែ​ជា​កីឡាករ​ទើប​ឡើង​កូដ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ប្រកួតជាមួយ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច
គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់ ។


កីឡាករ ធឿ​ន ធី

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​២​រសៀល​ស្អែក​នេះ ត្រូវ​បាន​លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ កីឡាករ ធឿ​ន ធី គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​នោះ​ផង ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត ។ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​ភាព​ក្លាហាន​របស់​កីឡាករ​កម្ពុជា​រូប​នេះ ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឆាវ វ៉ា​លី​ត ក្នុង​នាម​ជា​គូ​ឯក ។ កីឡាករ ធឿ​ន ធី លោក​នៅ​តែ​យល់​ឃើញ​ថា នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ប្រដាល់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នា​រសៀល​នេះ ក្នុង​ពេល​ការ​ប្រដាល់​លើ​សង្វៀន​អន្តរជាតិ​នា​ពេល​ចុង​ក្រោយ គេ​ធ្វើ​បាន​ល្អ​រហូត​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់ ។

កីឡាករថៃ ឆាវ វ៉ាលីត

លោក​ជឿជាក់​ថា​កីឡាករ​កម្ពុជា​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយនឹង​មិន​ប្រកាន់​លាក់​ដៃ​ធ្វើ​ឱ្យ​មានការ​រិះគន់​ណាមួយ​កើតឡើង​នោះ​ទេ ទើប​លោក​យល់​ថា ជំនួប រវាង​ជើង​ថ្មី​ធឿ​ន ធី ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល​។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មាន​សមត្ថភាព​ខ្ពស់ ទើប​លោក​យល់​ថា គេ​អាច​យកឈ្នះ​ការ​ប្រកួត​នេះ​បាន ថ្វី​ដ្បិតថា​មានការ​ប៉ាន់​ស្មានថា លទ្ធផល​ដែល​លោក​ដណ្ដើម​បាន​អាច​នឹង​តឹង​ខ្លាំង​ក្ដី ។ កីឡាករ​កម្ពុជា លោក​ថា​ទើបតែ​ប្រកួត​បាន​៥០​លើក ឈ្នះ​៣៥​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក តែ​គេ​ខ្លាំង​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ទើប​ហ៊ាន​ឱ្យ​ប៉ះ​កីឡាករ​ថៃ​ដែល​ឆ្លងកាត់​ការ​ប្រកួត​ដល់​៧០​លើក ឈ្នះ​៥៨​លើក ចាញ់​១២​លើក និង​មិន​ធ្លាប់​ស្មើ​។


កីឡាករ លន បញ្ញា

សម្រាប់​កីឡាករ លន បញ្ញា ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត កា​តាន់​យូ ក្នុង​នាម​ជា​គូ​រង​ឯក ។ ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ ទើបតែ​ឡើង​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយសារ​គេ​វាយ​នៅ​រាង​ចាញ់​ច្រាប​កីឡាករ​បរទេស ។ ទោះបី​កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​មក​ប្រកួត​នៅ​កម្ពុជា​កន្លង​មក ជួនកាល​ក៏​ឈ្នះ​ជួនកាល​ក៏​បរាជ័យ ។ កីឡាករ​កម្ពុជា​ធ្លាប់
ប្រកួត​ផ្លូវការ​បាន​៤៥​លើក ឈ្នះ​៣៩​លើក ចាញ់​៤​លើក និង​ស្មើ​២​លើក ខណៈ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​ដល់​៦២​លើក ឈ្នះ​៥២​លើក ចាញ់​១០​លើក និង​មិន​ធ្លាប់​ស្មើ ៕


​កីឡាករ​ថៃ​ យ៉​ត កា​តាន់​យូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ