ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​តា​ទី​យ៉ា​ណា​និង​នាង​គ្រី​ស្ដា​កូនភ្លោះ​ដែល​មាន​ក្បាល​ជាប់​គ្នា

14 ឆ្នាំ មុន

នៅ​ទីក្រុង​វ៉ា​ន​គូ​វ័​រ ប្រទេស​កា​ណា​ដា មានកូន​ភ្លោះ​ស្រី​២​នាក់​មាន​ក្បាល​ជាប់​គ្នា ហើយ​មាន​ខួរក្បាល​តែ​មួយ​ជាមួយ​គ្នា​ដែល នេះ​ជា​ការ​ពន្យល់​របស់​ពួក​អ្នក​វិទ្យាសាស្ដ្រ និង​ក្រុម​គ្រូពេទ្យ ។ នាង​តា​ទី​យ៉ា​ណា និង​នាង​គ្រី​ស្ដា ហូ​ហ្គា​ន អាយុ​៣​ឆ្នាំ ជា​កូនភ្លោះ​មាន​ក្បាល​ជាប់​គ្នា ហើយ​លើស​ពី​នេះ​ទៀត ខួរក្បាល​របស់​ពួកគេ​ក៏​រួម​ជាមួយ​គ្នា​ដែរ ដែល​ប្រការ​នោះ​ពុំអាច​ឱ្យ​គេ​អាច​វះកាត់​បំបែក​ចេញពី​គ្នា​ទេ​។ ដោយសារ​ពួក​គេ​មាន​ខួរក្បាល​តែ​មួយ ដូច្នេះបើ​គេ​ចាក់ក្រឡេក​ក្មេង​ស្រី​ណា​ម្នាក់​នោះ ក្មេង​ស្រី​ម្នាក់​ទៀត ក៏​សើច​ដូច​គ្នា​ដែរ ។ ក្នុងចំណោម​ក្មេង​ស្រី​ភ្លោះ​ក្បាល​ជាប់​គ្នា​ទាំង​២ នាង​គ្រី​ស្ដា ពេល​ធំធាត់​នឹង​មាន

នៅ​ទីក្រុង​វ៉ា​ន​គូ​វ័​រ ប្រទេស​កា​ណា​ដា មានកូន​ភ្លោះ​ស្រី​២​នាក់​មាន​ក្បាល​ជាប់​គ្នា ហើយ​មាន​ខួរក្បាល​តែ​មួយ​ជាមួយ​គ្នា​ដែល នេះ​ជា​ការ​ពន្យល់​របស់​ពួក​អ្នក​វិទ្យាសាស្ដ្រ និង​ក្រុម​គ្រូពេទ្យ ។ នាង​តា​ទី​យ៉ា​ណា និង​នាង​គ្រី​ស្ដា ហូ​ហ្គា​ន អាយុ​៣​ឆ្នាំ ជា​កូនភ្លោះ​មាន​ក្បាល​ជាប់​គ្នា ហើយ​លើស​ពី​នេះ​ទៀត ខួរក្បាល​របស់​ពួកគេ​ក៏​រួម​ជាមួយ​គ្នា​ដែរ ដែល​ប្រការ​នោះ​ពុំអាច​ឱ្យ​គេ​អាច​វះកាត់​បំបែក​ចេញពី​គ្នា​ទេ​។ ដោយសារ​ពួក​គេ​មាន​ខួរក្បាល​តែ​មួយ ដូច្នេះបើ​គេ​ចាក់ក្រឡេក​ក្មេង​ស្រី​ណា​ម្នាក់​នោះ ក្មេង​ស្រី​ម្នាក់​ទៀត ក៏​សើច​ដូច​គ្នា​ដែរ ។ ក្នុងចំណោម​ក្មេង​ស្រី​ភ្លោះ​ក្បាល​ជាប់​គ្នា​ទាំង​២ នាង​គ្រី​ស្ដា ពេល​ធំធាត់​នឹង​មាន​មាឌធំ​ជាងនាង​តា​ទី​យ៉ា​ណា ។ ពួក​អ្នក​ស្រាវជ្រាវ​យល់ថា ដោយ​ខួរក្បាល​របស់​ក្មេង​ស្រី​ទាំង​២​ជាប់គ្នា​នោះ​នាង​តា​ទី​យ៉ា​ណា និង​នាង​គ្រី​ស្ដា​ក៏​នឹងអាច​មើលឃើញ​ដូច​គ្នា​តាម​ភ្នែក​របស់​អ្នកណាមួយ ។ កូនភ្លោះ​ក្បាល​ជាប់​គ្នា​បែប​នេះ ជា​ករណី​កម្រ​មាន​បំផុត ៕