ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមពិនិត្យលទ្ធភាពពង្រីកទីធ្លាសាធារណៈ ជុំវិញបឹងកណ្តាលទីក្រុងហាណូយ

7 ម៉ោង មុន

ប្រទេសវៀតណាម ៖ អាជ្ញាធរទីក្រុងហាណូយកំពុងតែពិនិត្យលទ្ធភាពផ្លាស់ប្តូរលំនៅដ្ឋាន និងទីស្នាក់ការអាជីវកម្មមួយចំនួន ចេញពីភាគខាងកើតបឹងហ័នគៀម (Hoan Kiem) ដើម្បីពង្រីកទីធ្លាសាធារណៈនៅតំបន់កណ្តាលទីក្រុងមួយនេះ។ យោងតាមប្រភពពី VnExpress…

ប្រទេសវៀតណាម ៖ អាជ្ញាធរទីក្រុងហាណូយកំពុងតែពិនិត្យលទ្ធភាពផ្លាស់ប្តូរលំនៅដ្ឋាន និងទីស្នាក់ការអាជីវកម្មមួយចំនួន ចេញពីភាគខាងកើតបឹងហ័នគៀម (Hoan Kiem) ដើម្បីពង្រីកទីធ្លាសាធារណៈនៅតំបន់កណ្តាលទីក្រុងមួយនេះ។

យោងតាមប្រភពពី VnExpress ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាន ស៊ី ថាញ់ (Tran Sy Thanh) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានគូសបញ្ជាក់ថា តំបន់ភាគខាងកើតបឹងហ័នគៀមដ៏ល្បីល្បាញ នឹងត្រូវជួសជុលសម្រាប់ការពង្រីកទីធ្លាសាធារណៈបន្ថែមទៀត ដើម្បីបម្រើដល់ប្រជាជនក្នុងទីក្រុងកាន់តែប្រសើរជាងនេះ។

គណៈកម្មាធិការបានស្នើដល់មន្ទីរនានា ដើម្បីជួយដល់អង្គការ អង្គភាព និងគ្រួសារក្នុងតំបន់ ពាក់ព័ន្ធនឹងការជួសជុលឡើងវិញ រៀបចំរចនាសម្ព័ន្ធ និងផ្លាស់ប្តូរទីតាំងថ្មីសម្រាប់ពួកគេ ដើម្បីធានានូវប្រតិបត្តិការរាល់អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាធម្មតា។ ទន្ទឹមនឹងនោះ អាជ្ញាធរទីក្រុងហាណូយក៏បានស្នើអគ្គិសនីវៀតណាម ព្រមទាំងអង្គភាពពាក់ព័ន្ធផ្សេងទៀត សហការជាមួយគណៈកម្មាធិការប្រជាជនស្រុកហ័នគៀម និងនាយកដ្ឋានផ្សេងទៀត ដើម្បីធានាបានការផ្គត់ផ្គង់ថាមពលជាធម្មតា។

តំបន់ដែលត្រូវជួសជុលឡើងវិញ នឹងលាតសន្ធឹងតាមបណ្តោយផ្លូវ Dinh Tien Hoang ចាប់ពីផ្លូវ Tran Nguyen Han ដល់ទីស្នាក់ការកណ្តាលនៃនាយកដ្ឋានវប្បធម៌ និងកីឡាស្ថិតនៅផ្លូវ Hang Dau។

សូមជម្រាបថា បឹងហ័នគៀមលាតសន្ធឹងលើផ្ទៃដី១២ហិចតា និងហ៊ុំព័ទ្ធដោយផ្លូវ Dinh Tien Hoang, Hang Khay និង Le Thai To ខណៈអង្គភាពរដ្ឋ អាជីវកម្ម និងតំបន់ប្រវត្តិសាស្ត្រជាច្រើនមានទីតាំងនៅក្នុងតំបន់នោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ