ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ចំនួន​៥​នាក់​ទៅ​សាលាដំបូង​ខេត្ត​ពី​បទ​លួច​ទូរស័ព្ទ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​៥​នាក់ បាន​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​ពី​ក្រុម​ជន​នេះ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​ជន​រង​គ្រោះ​រួច​ព្យាយាម​គេចខ្លួន ហើយ​ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាវុធហត្ថ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។ ក្រុម​ជនសង្ស័យ​លួច​ទូរស័ព្ទ​ដៃ​នេះ ត្រូវ​បានបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១៥…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​៥​នាក់ បាន​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​ពី​ក្រុម​ជន​នេះ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​ជន​រង​គ្រោះ​រួច​ព្យាយាម​គេចខ្លួន ហើយ​ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាវុធហត្ថ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។

ក្រុម​ជនសង្ស័យ​លួច​ទូរស័ព្ទ​ដៃ​នេះ ត្រូវ​បានបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ ។ មន្ត្រី​កង​រាជអាវុធហត្ថ​ខេត្ត និយាយ​ថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ មាន ៖

១-​ឈ្មោះ ភាព សុខលាភ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​រត់​តុ ទីលំនៅ​ភូមិ​ក្នុង​វាំង សង្កាត់​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។

២-​ឈ្មោះ តាប់ គឹ​ម​ឡាយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ម្លូ​ម៉ី​ន ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ។

៣-​ឈ្មោះ សុខ កំសត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ក្បាល​អូរ សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។

៤-​ឈ្មោះ ជួ វាស្នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​រត់​តុ ទីលំនៅ​ភូមិ​ក្នុង​វាំង សង្កាត់​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។

៥-​ឈ្មោះ ជួ វា​ស្នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​រត់​តុ ទីលំនៅ​ភូមិ​ក្នុង​វាំង សង្កាត់​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។

ក្រុម​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ធី រ៉ា​សុ​ី ឃាត់ខ្លួនជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥កន្លង​ទៅ ។ ក្រុម​ជន​នេះ បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង របស់​ឈ្មោះ សំ ទិ​ត្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ក្នុង​វាំង សង្កាត់​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ  កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ផ្សារ​ឧដុង្គ ភូមិ​ផ្សារ​ឧដុង្គ សង្កាត់​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ហើយ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ទូរស័ព្ទ​ប្រគល់​ឲ្យ​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ