ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំមិនបដិសេធលទ្ធភាពបញ្ជូនកងទ័ពអាមេរិកទៅកាន់វ៉េណេហ្ស៊ុយអេឡា

3 ម៉ោង មុន

អា​មេ​រិ​ក​-​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា លោក​នឹង​និយាយ​ក្នុង​ពេល​ណាមួយ ជាមួយ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ខណៈ​ការ​ដាក់​ពង្រាយ​យោធា​អា​មេ​រិ​ក​ក្នុង​ដែនទឹក​វេ​ណេ​ស៊ុ​យ​ឡា…

អា​មេ​រិ​ក​-​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា លោក​នឹង​និយាយ​ក្នុង​ពេល​ណាមួយ ជាមួយ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ខណៈ​ការ​ដាក់​ពង្រាយ​យោធា​អា​មេ​រិ​ក​ក្នុង​ដែនទឹក​វេ​ណេ​ស៊ុ​យ​ឡា បាន​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់ ។

នៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន លោក​ត្រាំ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា ក្នុង​ពេល​ណាមួយ ខ្ញុំ​នឹង​និយាយ​ជាមួយ​លោក​ម៉ា​ឌូ​រ៉ូ​ដោយ​លោក​បន្ត​ថា លោក​ម៉ា​ឌូ​រ៉ូ​មិនមែន​ជា​មនុស្ស​ល្អ សម្រាប់​សហរដ្ឋអាមេរិក​ឡើយ ។

ពេល​អ្នកកាសែត​សួរ​លោក​ថា តើ​លោក​បដិសេធ​ការ​បញ្ជូន​កងទ័ព​អា​មេ​រិ​ក​ទៅ​កាន់​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដែរ​ទេ លោក​ត្រាំ​ឆ្លើយ​ថា​ខ្ញុំ​មិន​បដិសេធ​លទ្ធភាព​នោះ​ទេ ។ យើង​គ្រាន់់តែ​លើកទ័ព​ចូល​កាន់កាប់​វេ​ណេ​ស៊ុ​យ​អេ​ឡា ដោយ​លោក​បរិហារ​ប្រការ​ដែល​ថា វេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​ព្រ​លែង​មនុស្ស​ច្រើន​រយ​ពាន់​នាក់ មក​ពី​ពន្ធនាគារ​នានា​ចូល​ទៅ​កាន់​ប្រទេស​យើង​។

ប្រធានាធិបតី​អា​មេ​រិ​កបាន​លើក​ឡើង​រួច​ហើយ កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ពី​លទ្ធភាព​ពិភាក្សា​ជាមួយ​លោក​ម៉ា​ឌី​រ៉ូ ។ សហរដ្ឋអាមេរិក​បាន​ដាក់​ពង្រាយ​កង​នាវាចម្បាំង ក្នុង​តំបន់​កា​រ៉ា​អ៊ី​ប​ដែល​ជា​ផ្លូវការ​ថា ដើ់ម្បី​ធ្វើ​យុទ្ធនាការ​យោធា​មួយ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​ទៅ​កាន់​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ