សុំ​សរសើរ​គាត់​ជា​មន្ត្រី​នគរបាល​គំរូ​តែងតែ​ចាំ​នាំ​កូនសិស្ស​ឆ្លងថ្នល់


ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​លោកស្នងការ​រង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​មន្ត្រី​នគរបាល​ជា​ច្រើន​រូប​ទៀត​ទៅ​ចុះ​សូម​សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​ដល់​លោក​វរសេនីយត្រី ម៉ុ​យ អ៊ី​ម នាយ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​ដែល​កំពុង​តែ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

នៅ​ក្នុង​ឱកាស​សាកសួរ​សុខទុក្ខ​ដល់​នាយ​នគរបាល​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ខាងលើ លោក​ឧត្តមសេនីយទោ​ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ផ្តាំផ្ញើ​ដល់ លោក​វរសេនីយត្រី ម៉ុ​យ អ៊ី​ម ដែល​កំពុង​មាន​ជម្ងឺ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព ដើម្បី​អោយ​ជម្ងឺ​ឆាប់​ជា​សះស្បើយ និង​វិល​ត្រឡប់​ទៅ​បំពេញភារកិច្ច​វិញ ។ ម្យ៉ាងវិញទៀត​សូម​យកចិត្តទុកដាក់​ស្តាប់​តាម​ការ​ណែនាំ​របស់​លោកគ្រូ​ពេទ្យ​ដូច​ជា ត្រូវ​លេបថ្នាំ​តាម​ការ​កំណត់​របស់​គ្រូពេទ្យ​ជាដើម ។

ជាមួយ​គ្នា​នេះ​លោក​ឧត្តមសេនីយទោ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​លោក​ម៉ុ​យ អ៊ី​ម ចំនួន​១​លាន​៥០​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ទៀត ។ លោក​វរសេនីយត្រី ម៉ុ​យ អ៊ី​ម បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ដល់​លោកស្នងការ លោកស្នងការ​រង លោក​អធិការ និង​មន្ត្រី​នគរបាល​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ចុះ​សាកសួរ​សុខទុក្ខ​លោក ខណៈ​ដែល​លោក​កំពុង​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

គួរ​រំលឹក​ថា លោក​វរសេនីយត្រី ម៉ុ​យ អ៊ី​ម នាយ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង ធ្លាប់​ទទួល​បានការ​កោតសរសើរ​ជា​មន្ត្រី​នគរបាល​គំរូ ដែល​តែងតែ​ចាំ​នាំ​កូនសិស្ស​ឆ្លងថ្នល់​នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ​ជា​រៀងរាល់ថ្ងៃ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ