ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំ Barcelona និយាយ​ពី​ស្ថាន​ភាព​​របួស Messi ពេល​នេះ​ថា​…

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sports Yahoo បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Ernesto Valverde បាន​អះអាង​ថា…

តាម​ប្រភព​ព័ត៌មាន Sports Yahoo បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Ernesto Valverde បាន​អះអាង​ថា របួស​របស់ Lionel Messi ដែល​កើតមក​ពី​ការ​ប៉ះទង្គិច​ក្នុង​ការ​ប្រកួត​ជាមួយនឹង Real Madrid នា​ពេល​នេះ​គឺ​មិន​អី​ទេ ។

នៅ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ជាមួយនឹង​លទ្ធផល​ឈ្នះ Real Madrid 1-0 កីឡាករ​ជើង​ខ្លាំង Lionel Messi ហាក់បីដូចជា​ឈឺ​នៅ​តំបន់​ក្រលៀន​ក្នុង​តង់​ទី​ពីរ ក្រោយ​ពី​បាន​បុក​ជាមួយនឹង​កីឡាករ Sergio Ramos ។ Messi មិន​សប្បាយចិត្ត​នោះ​ទេ ចំពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល ដែល​មិន​ពិន័យ​អ្នក​ប្រព្រឹត្ត​ខុស ។

គ្រូបង្វឹក លោក Ernesto Valverde បាន​ប្រាប់​ថា ៖«Messi មិន​អី​ទេ ។ គេ​បាន​លេង​នៅ​ក្នុង​ការ​ប្រកួត​ដ៏​ល្អ និង​បាន​បញ្ចេញ​សមត្ថ​ភាពល្អ​ណាស់ ។ គេ​ពិតជា​អស្ចារ្យ​មែនទែន ដោយសារ​តែ​នៅ​ពេល​ណា​គេ​បាន​បាល់ ពេល​នោះ​នឹង​មាន​អ្វី​នឹក​ស្មាន​មិន​ដល់​កើតឡើង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona នា​ពេល​នេះ កំពុង​តែ​ឈរ​នៅ​លើ​តារាង​ហើយ​នា​ពេល​នេះ​។ ក្លិប Atletico Madrid នឹង​ខិត​ជិត​ស្មើ Barcelona ៧​ពិន្ទុ ប្រសិនបើ​អាច​យកឈ្នះ​លើ Real Sociedad នៅ​ថ្ងៃអាទិត្យ​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ