ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កា​ខាត់​ណាខៀវ​​មាន​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​​មហារីក​ស្បែក​​

10 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ផ្កា​ខាត់​ណា​ខៀវ​មាន​ប្រ​សិទ្ធ​ភាព​ជួយ​កាត់​បន្ថយ​មហារីក​ស្បែក​បាន​ ដោយ​គ្រាន់​តែ​យក​វា​ទៅ​ជូត​​​លើ​ស្បែក​ដោយ​ផ្ទាល់ប៉ុណ្ណោះ ។ វេជ្ជ​បណ្ឌិត Sally Dickinsonជំ​នួយ​ការ​ក្រុម​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ University of Arizona និង John Hopkins University សហរដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា​៖«យើង​កំពុង​ស្រាវ​ជ្រាវ​រក​វិធី​សាស្ត្រ​ណា​ដែល​ល្អ​ប្រ​សើរ​

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ផ្កា​ខាត់​ណា​ខៀវ​មាន​ប្រ​សិទ្ធ​ភាព​ជួយ​កាត់​បន្ថយ​មហារីក​ស្បែក​បាន​ ដោយ​គ្រាន់​តែ​យក​វា​ទៅ​ជូត​​​លើ​ស្បែក​ដោយ​ផ្ទាល់ប៉ុណ្ណោះ ។ វេជ្ជ​បណ្ឌិត Sally Dickinsonជំ​នួយ​ការ​ក្រុម​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ University of Arizona និង John Hopkins University សហរដ្ឋ​អា​មេរិក​បាន​ថ្លែង​ថា​៖«យើង​កំពុង​ស្រាវ​ជ្រាវ​រក​វិធី​សាស្ត្រ​ណា​ដែល​ល្អ​ប្រ​សើរ​ដើម្បី​បង្ការ​ជំ​ងឺ​មហារីក​ស្បែក​ ពោល​គឺ​​វិធី​សាស្ត្រ​​​ដែលល្មម​គ្រប់​គ្រាន់​សម្រាប់ការ​ប្រើ​ប្រាស់​ជា​សាធារណៈ​  បាន» ។

យោង​តាម​ក្រុម​ស្រាវ​ជ្រាវដដែលបាន​ឱ្យ​ដឹង​ថា​​ បន្លែ​ពណ៌​បៃ​តង​ដូចជា​ផ្កា​ខាត់​ណា​ខៀវ​​មាន​ផ្ទុក​សមាស​ធាតុ​ឈ្មោះ sulforaphane ដែលមាន​កម្លាំង​ទប់​ស្កាត់​មហារីក​ស្បែក ។ សមាស​ធាតុ​នេះ​មិន​ត្រឹម​តែ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ទប់​ស្កាត់​ប្រតិ​កម្ម​គី​មី​បង្កឱ្យ​ទៅ​ជា​មហារីក​ តួ​យ៉ាង​ដូចជា AP-1 ប្រូតេអុីន​នោះ​ទេ​ ប៉ុន្តែ​​វា​ក៏​បង្កើត​ឱ្យ​មានបណ្តា​​សែនការ​ពារ​ជាលិ​កា​សុខ​ភាព​(Chemoprotective Gens)ផងដែរ  ។​  សែន​ទាំង​នេះ​បាន​ជួយ​ការ​ពារ​ជា​លិ​កា​សុខ​ភាព​ពី​ការ​បំ​ផ្លាញ​ដោយ​សារ​ធាតុ​ពុល​របស់ឱសថ​ដែល​គេ​ប្រើ​​សម្រាប់​ព្យា​បាល​​មហារីក ។

វេជ្ជបណ្ឌិត Dickson​បាន​បន្ត​ទៀត​ថា ៖«សមាស​ធាតុ Sulforaphane អាច​ជា​ជើង​ឯក​ដ៏​ឆ្នើម​ក្នុង​ការ​ទប់​ស្កាត់​មហារីក​ស្បែក​ដែល​បណ្តាល​មក​ពី​កាំ​រស្មី​អ៊ុល​ត្រា​ស្វាយ »។ ចំណែក​ឯ​លទ្ធ​ផល​ថ្មី​បំ​ផុត​របស់​ក្រុម​​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ម្ហូប​អា​ហារ​ (IFR)ចក្រ​ភព​អង់​គ្លេស​ក៏បាន​បន្ថែម​នូវ​ទម្ងន់​ពី​​ប្រ​សិទ្ធ​ភាព​របស់​ផ្កា​ខាត់​ណា​ខៀវផងដែរ​ ។​ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ជាក់​ថា សមាស​ធាតុ​ឈ្មោះ Sulforaphane​មាន​សមត្ថ​ភាព​ជួយ​បង្កើត​អា​វុធ​ប្រ​ឆាំង​ម​ហា​រីក​សម្រាប់​រាង​កាយ​បាន ។ តាម​ការ​ពិ​សោធន៍​  Sulforaphane​ត្រូវ​បាន​ផលិត​កាន់​តែ​ច្រើន​ឡើង​នៅ​ពេល​​​គេ​ទទួល​ទាន​ផ្កា​ខាត់​ណា​ខៀវ​កាន់​តែ​ច្រើន​ដែល​មាន​សមាស​ធាតុ​ Glucoraphanin ។​

វេជ្ជ​បណ្ឌិត Maria Traka​បាន​ថ្លែង​ថា​៖«សមាស​ធាតុ​ឈ្មោះ Sulforaphane​ ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​ ។ ​ផ្អែក​លើ​ភស្តុ​តាង​នៅ​ក្នុង​ការ​ពិ​សោធ​បាន​បង្ហាញ​ថា វា​អាច​ជួយ​រក្សា​នូវ​តុល្យ​ភាព​នៃ​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​របស់​រាង​កាយ​ទប់​ទល់​​​នឹង​ឥទ្ធិ​ពល​នៃ​របប​អា​ហារ បរិ​ស្ថាន​និង​សមា​ធាតុ​ដែល​នាំ​ឱ្យ​កើត​មហា​រីក​ផ្សេង​​​​ទៀត ។ ដើម្បី​ទទួល​បាន​ផល​ប្រ​យោជន៍​ដូច​ការ​រ៉ាយ​រ៉ាប់​ខាង​ដើម ​​លោក​អ្នក​គួរ​​ទទួល​ទាន​៣ឬ៤​ចំ​ណែក​នៃ​ផ្កាស្ពៃ​ក្នុង​មួយ​សប្តាហ៍ ។ មនុស្ស​មួយ​ចំ​នួន​អាច​នឹង​ជួប​ការ​ល​ំ​បាក​ ប៉ុន្តែ​ដោយ​មើល​ឃើញ​ពី​អត្ថ​ប្រ​យោជន៍​យ៉ាង​ធំ​របស់​វា គ្រួ​សារ​នីមួយៗ​គួរតែ​ទទួល​ទាន​​​ឱ្យ​បាន​៣-៤​ដង​ក្នុង​មួយ​សប្តាហ៍» ៕