ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​ប្រាណ​ 38នា​ទី​ក្នុង​មួយ​ថ្ងៃ ​កាត់​បន្ថយ​ហានិភ័យ​មហារីក​ស្បូន​បាន​ពាក់​កណ្តាល​

10 ឆ្នាំ មុន

យោង​​តាម​ការ​​សិក្សា​មួយ​​បាន​ឱ្យ​​ដឹង​ថា ការ​ធ្វើ​​ឱ្យ​រាង​កាយ​​មាន​សកម្ម​ភាព​រយៈ​​ពេល​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អា​ច​ជួយ​កាត់​បន្ថយ​ហា​និភ័យ​​​ជំ​ងឺ​មហារីក​ស្បូន​បាន​ជិត​ពាក់​កណ្តាល ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Imperial College London ចក្រ​ភព​អង់​គ្លេស​បាន​ពិ​និត្យ​ឃើញ​ថា ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ជា​ប្រ​ចាំ​ត្រឹម​តែ​៣៨​នា​ទី​គួប​ផ្សំ​នឹង​ការរក្សា​ទម្ងន់​ខ្លួន​ឱ្យ​ស្ថិត​ក្នុង​កម្រិត​

យោង​​តាម​ការ​​សិក្សា​មួយ​​បាន​ឱ្យ​​ដឹង​ថា ការ​ធ្វើ​​ឱ្យ​រាង​កាយ​​មាន​សកម្ម​ភាព​រយៈ​​ពេល​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អា​ច​ជួយ​កាត់​បន្ថយ​ហា​និភ័យ​​​ជំ​ងឺ​មហារីក​ស្បូន​បាន​ជិត​ពាក់​កណ្តាល ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Imperial  College London ចក្រ​ភព​អង់​គ្លេស​បាន​ពិ​និត្យ​ឃើញ​ថា ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ជា​ប្រ​ចាំ​ត្រឹម​តែ​៣៨​នា​ទី​គួប​ផ្សំ​នឹង​ការរក្សា​ទម្ងន់​ខ្លួន​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់​ដា​​សុខ​ភាព ​គឺ​អាច​ជួយ​ទប់​ស្កាត់​ករណី​មហារីក​ស្បូន​បាន​​រហូត​ដល់​៤៤ភាគ​រយ ។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ជាក់​ថា មាន​ហេតុ​ផល​ច្រើ​ន​យ៉ាង​អំពី​​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ខ្លាញ់​ក្នុង​រាង​កាយ​និង​ជំ​ងឺ​មហារីក​ ។ ជាក់​ស្តែង​ អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​មហារីក​មួយ​ចំនួន​ត្រូវ​បាន​បង្កើន​នៅ​ពេល​ដែល​បណ្តាកោ​សិ​កា​ខ្លាញ់​បញ្ចេញចោល​នូវ​​អ័រ​ម៉ូន​ ។ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ជា​ប្រ​ចាំ​និង​ទៀង​ទាត់​ពិត​ជា​អាច​ជួយ​ទប់​អ័រ​ម៉ូន​ទាំង​នេះ​ឱ្យ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​ផ្តល់​នូវ​សុខ​ភាព​ ក៏​ដូច​ជា​ជួយ​ពង្រឹង​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​និង​រក្សា​ឱ្យ​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​មាន​សុខ​ភាព​ល្អ​ផងដែរ ។​

មូល​និធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ពិភព​លោក (WCRF)បាន​បង្ហាញ​​​ភស្តុ​តាង​ថា ករណី​មហា​រីក​ស្បូន ​៣.៧០០​ត្រូវ​បាន​ទប់​ស្កាត់​រៀង​រាល់​ឆ្នាំ។ សូម​បញ្ជាក់​ថា ស្ត្រី​នៅ​ចក្រ​ភព​អង់​គ្លេស​មាន​ត្រឹមតែ​​៥៦​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ហាត់​ប្រាណ​៣០​នា​ទី​ក្នុង​មួយ​ថ្ងៃ និង​​៥​ដង​ក្នុង​មួយ​សប្តាហ៍​ ខណៈ​អ្នក​មាន​ទម្ងន់​ត្រូវ​នឹង​កម្រិត​ស្តង់​ដា​សុខ​ភាព​គឺ​មាន​ត្រឹម​៣៩​ភាគ​រយ ។​ មហារីក​ស្បូន​ភាគ​ច្រើន​បំ​ផុត​កើត​លើ​ស្ត្រី​វ័យ​៦០​ឆ្នាំ​ឡើង​ទៅ ។ Karen Sadler នា​យក​ប្រ​តិ​បត្តិមូល​និធិ WCRFបាន​ថ្លែង​ថា៖ «ដើម្បី​កាត់​បន្ថយ​មហារីក​ស្បូន​និង​មហារីក​ផ្សង​ៗ​ទៀត​ មូល​និធិ WCRFបាន​ស្នើ​ឱ្យ​មនុស្ស​ត្រូវ​រក្សា​រាង​កុំ​ឱ្យ​ធាត់លើស​ទម្ងន់​ និង​ហាត់​ប្រាណ​យ៉ាង​តិច​៣០​នា​ទី​រៀង​រាល់​ថ្ងៃ»។

​ការ​សិក្សា​ដដែល​​បាន​បង្ហាញ​ថា ពិ​សា​កា​ហ្វេ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​មហារីក​ស្បូន​បាន​ ប៉ុន្តែ​វា​មិន​គ្រប់​គ្រាន់ដើម្បី​​ទប់​ស្កាត់​មហារីក​បាន​ឡើយ ។ Karen Sadler​ បាន​បន្ថែម​ថា ៖ «ភស្តុ​តាង​បញ្ជាក់​ពី​អត្ថ​ប្រ​យោជន៍​របស់​កា​ហ្វេ​ពិត​ជា​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ខ្លាំង​ណាស់​ ប៉ុន្តែ​មិន​ទាន់​គ្រប់​គ្រាន់​បង្ការ​មហារីក​បាន​នោះ​ទេ»៕