ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​អា​ហារ​​សម្បូរ​​​​វីតា​មីន E អំឡុង​ពេល​ព​​ពោះ​​ជួយ​ឱ្យ​ទារក​គេច​​ផុត​ពី​ជំ​ងឺ​​ហឺត​​

10 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ជាក់​ថា បណ្តា​ស្ត្រី​ដែល​ទទួល​ទាន​អា​ហារ​សម្បូរ​​​​វីតា​មីន E​ច្រើន​អំ​ឡុង​ពេល​​​​កំពុង​ព​​​​​ពោះ​អាច​នឹង​ធ្វើ​ឱ្យ​កូន​ពួក​គេ​ប្រ​ឈម​តិច​តួច​បំ​ផុត​នឹង​ជំ​ងឺ​ហឺត​ក្នុង​វ័យ​កុ​មារ​ភាព ។ ​​ស៊ុប​​ត្រូវ​គេ​ជឿ​ថា ជា​ប្រ​ភេទ​សម្លដែល​សម្បូរ​ដោយ​វី​តា​មីន E ហើយ​វា​អាច​​​ជួយ​កាត់​បន្ថយ​ប្រេ​វ៉ា​ឡង់​ជំ​ងឺ​ហឺត​ក្នុង​វ័យ​កុ​មា​រ​ភាព​បាន​២០​ភាគ​រយ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ។ វីតា​មីន Eបន្ថែម​ក្នុង​​​ស៊ុប​បាន​មក​ពី​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ជាក់​ថា បណ្តា​ស្ត្រី​ដែល​ទទួល​ទាន​អា​ហារ​សម្បូរ​​​​វីតា​មីន E​ច្រើន​អំ​ឡុង​ពេល​​​​កំពុង​ព​​​​​ពោះ​អាច​នឹង​ធ្វើ​ឱ្យ​កូន​ពួក​គេ​ប្រ​ឈម​តិច​តួច​បំ​ផុត​នឹង​ជំ​ងឺ​ហឺត​ក្នុង​វ័យ​កុ​មារ​ភាព ។  ​​ស៊ុប​​ត្រូវ​គេ​ជឿ​ថា ជា​ប្រ​ភេទ​សម្លដែល​សម្បូរ​ដោយ​វី​តា​មីន E ហើយ​វា​អាច​​​ជួយ​កាត់​បន្ថយ​ប្រេ​វ៉ា​ឡង់​ជំ​ងឺ​ហឺត​ក្នុង​វ័យ​កុ​មា​រ​ភាព​បាន​២០​ភាគ​រយ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ។ វីតា​មីន Eបន្ថែម​ក្នុង​​​ស៊ុប​បាន​មក​ពី​ប្រ​ភព​ធម្ម​ជាតិ​ទាំង​ឡាយ​​រួម​មាន ប៉េង​ប៉ោះក្រៀម ប្រេង​ផ្កា​ឈូក​រ័ត្ន​  ពពួក​សណ្តែក​ សណ្តែក​ lentils និងគ្រាប់​ស្រូវ​សាលី​(wheatgerm) ជា​ដើម​ ។​

សូម​បញ្ជាក់​ថា ការ​សិក្សា​លើក​មុន​របស់​សាកល​វិទ្យា​ល័យ ​University of Aberdeen​ដដែល​នេះ​បាន​បង្ហាញ​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ទទួល​ទាន​​អា​ហារ​មាន​កម្រិត​វី​តា​មីន E ​ទាប​នឹង​ធ្វើ​ឱ្យ​កូន​របស់​គេ​កើត​ជំ​ងឺ​ហឺត​​នៅ​​​ពេល​ពួក​គេ​មាន​អា​យុ​បាន​៥​ឆ្នាំ ។​ ​ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យា​ល័យប្រ​ទេស​ស្កុត​ឡែន​​នឹង​បង្កើត​ការ​សិក្សា​ថ្មី​មួយ​ទៀត​ដើម្បី​រក​ឱ្យ​ឃើញ​ថា​តើ​អា​ហារ​ដែល​សម្បូរ​​ដោយ​វីតា​មីន Eពិត​ជា​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​នឹង​ជំ​ងឺ​ហឺត​ដូច​ការ​អះអាង​ខាង​លើ​ដែរ​ឬ​យ៉ាង​ណា ។​

ការ​សិក្សា​នេះ​នឹង​ត្រូវ​ចំ​ណាយ​ពេល​១២​ខែ​ដោយ​មាន​អ្នក​ចូល​រួម​ពិសោធ​សរុប ៥០​នាក់ ។ សាស្ត្រា​ចារ្យ Graham Devereux ​ឯក​ទេស​ខាង​ជំ​ងឺ​ផ្លូវ​ដង្ហើម​បាន​និយាយ​ថា ៖«គោល​ដៅ​ចុង​ក្រោយ​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​គឺ​កាត់​បន្ថយ​ប្រេ​វ៉ា​ឡង់​នៃ​ជំ​ងឺ​ហឺត​ឱ្យ​បាន​ដល់​កម្រិត​មួយ​ដែល​អាច​ទទួល​យក​បាន​ មាន​ប្រ​សិទ្ធ​ភាព​និង​ប្រើ​អស់​ថវិ​កា​តិច​ »៕