ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ ស្រី​ពៅ បង្ហោះ​សារ​ចាក់​ដោត​ទៅ​កាន់​កម្មការិនី​រោងចក្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ ស្រី​ពៅ គឺជា កីឡាការិនី​គុន​ខ្មែរ​មួយ​រូប​ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​តាម​រយៈ​ការ​ចេញ​ទៅ​ប្រកួត នៅ​ក្រៅប្រទេស ស្រប​ពេល​នាង​ទើបតែ​យក ឈ្នះ​កីឡាការិនី​ថៃ​ដោយ​ពិន្ទុ​ក្នុង​កម្មវិធី​ប្រដាល់ យុទ្ធ​គុន​ចម្រុះ​ដែល​រៀបចំ​ដោយ​ស្ថាប័ន​ប្រដាល់…

រាជធានី​ភ្នំពេញ ៖ នៅ ស្រី​ពៅ គឺជា កីឡាការិនី​គុន​ខ្មែរ​មួយ​រូប​ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​តាម​រយៈ​ការ​ចេញ​ទៅ​ប្រកួត នៅ​ក្រៅប្រទេស ស្រប​ពេល​នាង​ទើបតែ​យក ឈ្នះ​កីឡាការិនី​ថៃ​ដោយ​ពិន្ទុ​ក្នុង​កម្មវិធី​ប្រដាល់ យុទ្ធ​គុន​ចម្រុះ​ដែល​រៀបចំ​ដោយ​ស្ថាប័ន​ប្រដាល់ ONE ។

ជាមួយ​គ្នា​នោះ នៅ ស្រី​ពៅ ក៏​ធ្លាប់​បង្ហាញ​ថ្វីដៃ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​រួច​ម្តង​ដែរ ដោយ​ទទួល​បាន​ជ័យ​ជម្នះ​ដូច​គ្នា ម្ល៉ោះហើយ​នាង​ត្រូវ​បាន​កម្មវិធី​ប្រដាល់​ធំ​ៗ​មិន​ថា​នៅ​មី​យ៉ា​ន់​ម៉ា ឬ​ក៏​កម្មវិធី ONE គេ​តែង
តែ​ចង់បាន​វត្តមាន​នាង​ទៅ​ចូលរួម​ប្រកួត ដោយ​យោង​ទៅ​លើ​ក្បាច់គុន​ដ៏​ល្អ​របស់​នាង ដែល​វាយ​មិន​ចេះ​ខ្លាច​គូប្រកួត​ដូច​កីឡាការិនី ផ្សេង​ៗ​ធ្វើ​ឱ្យ​នាង​កាន់តែ​ទទួល​បានការ​ចាប់​អារម្ម​ណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​។

ថ្មី​ៗ​នេះ នៅ​លើ​ទំព័រ Facebook ផ្លូវការ​របស់​នៅ ស្រី​ពៅ នាង​បាន​សរសេរ​ថា ៖ អ្នក​រោងចក្រ ក្លាយទៅជា​កីឡាការិនី មានអី​មិនល្អ​! ឲ្យ​តែ​យើង​តាំងចិត្ត គឺ​ធ្វើ​បាន​ដូច​គ្នា ។

តាម​រយៈ​សារ​ចាក់​ដោត​នេះ​ធ្វើ​ឱ្យ​គេ​ដឹង​ថា នៅ ស្រី​ពៅ ធ្លាប់​ធ្វើ​ជា​កម្មការិនី​រោងចក្រ​មុន​ក្លាយ​ខ្លួន​ជា​កីឡា​ការិនី​ប្រដាល់​ល្បី ។ ក្នុង​ន័យ​នេះ ប្រហែលជា ស្រី​ពៅ ចង់​បង្ហាញ​ថា ប្រសិនបើ​មានកម្ម​ការិនី​រោងចក្រ​ចង់​មក​ហ្វឹកហាត់​ប្រដាល់ គួរ​កុំ​ខ្លាច កុំ​ខ្មាស​អៀន ព្រោះ​ឲ្យ​តែ​យើង​ខ្លាំង និង​ចេះ​ពិតប្រាកដ នោះ​យើង​មិន​ត្រូវ​បាន​គេ​មើលងាយ​នោះ​ឡើយ​។​ម្យ៉ាងវិញទៀត កម្ពុជា​យើង​នៅ​ខ្វះខាត​ធនធាន​កីឡាការិនី​គុន​ខ្មែរ​ច្រើន​ណាស់ ។ នេះ​ចាត់ទុកជា​សារ​ដ៏​ល្អ​របស់​នៅ ស្រី​ពៅ ក្នុង​ការ​លើកទឹកចិត្ត​ដល់​កម្មការិនី​រោងចក្រ​ឲ្យ​ចូលរួម​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ