ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​​កើត​តាម​​វិធី​វះ​កាត់​នឹង​​ក្លាយ​ជា​ក្មេង​​ធាត់​​ជ្រុល​

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា​ ទារក​ដែល​កើត​មក​តាម​វិធី​វះ​កាត់​នឹង​ក្លាយ​ជា​ក្មេង​ដែល​ធាត់​លើស​ទម្ងន់​ ។​ ការសិក្សា​នេះ​ឱ្យ​ដឹង​ថា​ ក្មេង​ដែល​កើត​តាម​វិធី​នោះ​គឺ​មាន​៨៣​ភាគរយ​ដែល​អាច​នឹង​វិវឌ្ឍទៅ​ជា​ក្មេង​ធាត់​ជ្រុល​ខុស​ពី​ក្មេង​ដែលកើត​តាម​ធម្មជាតិ​ ។​
អ្នក​ស្រី​វេជ្ជបណ្ឌិត​ជែន​ ប្លូស្ដេន​​ ថ្លែង​ថា​វិធី​បង្កើត​កូន​ដោយ​វះ​កាត់​អាច​មាន​ផល​វិបាក​រយៈ​ពេល​វែង​ចំពោះ​កុមារ​ដែល​យើង​គ្រប់​គ្នា​

យោង​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា​ ទារក​ដែល​កើត​មក​តាម​វិធី​វះ​កាត់​នឹង​ក្លាយ​ជា​ក្មេង​ដែល​ធាត់​លើស​ទម្ងន់​ ។​ ការសិក្សា​នេះ​ឱ្យ​ដឹង​ថា​ ក្មេង​ដែល​កើត​តាម​វិធី​នោះ​គឺ​មាន​៨៣​ភាគរយ​ដែល​អាច​នឹង​វិវឌ្ឍទៅ​ជា​ក្មេង​ធាត់​ជ្រុល​ខុស​ពី​ក្មេង​ដែលកើត​តាម​ធម្មជាតិ​ ។​
អ្នក​ស្រី​វេជ្ជបណ្ឌិត​ជែន​ ប្លូស្ដេន​​ ថ្លែង​ថា​វិធី​បង្កើត​កូន​ដោយ​វះ​កាត់​អាច​មាន​ផល​វិបាក​រយៈ​ពេល​វែង​ចំពោះ​កុមារ​ដែល​យើង​គ្រប់​គ្នា​មិន​ដឹង​។​ អត្រា​នៃ​ការ​បង្កើត​កូន​ដោ​យ​វិធី​វះ​កាត់​កំពុង​កើន​ឡើង​ ពោល​គឺ​ឈាន​ទៅ​ដល់​ក្ដី​បារម្ភ​មួយ​ចំពោះ​ផល​លំបាក​សម្រាប់​ម្ដាយ​ និង​ទារក​ ។​

យោង​តាម​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឱ្យ​ដឹង​ថា​ កើត​កូន​ដោយ​វះកាត់​មាន​ចំនួន​ប្រហែល​១​ក្នុង​ចំណោម​ការ​ផ្ដល់​កំណើត​៣​ កាល​ពី​ឆ្នាំ​២០១០​​ ពោល​គឺ​កើន​ពី​១​ក្នុង​ចំណោម​ការ​ផ្ដល់​កំណើត​៥​ កាល​ពី​ឆ្នាំ​១៩៩៦​ ។​ សម្រាប់​ស្រ្ដី​ដែល​ជ្រើស​រើស​យក​វិធី​វះ​កាត់​អាច​ប្រឈម​នឹង​បញ្ហា​ប្លោក​នោម​​ ក៏​ដូច​ជា​ផល​លំបាក​ពេល​ពពោះ​លើក​ក្រោយ​ ។​ អ្នក​ស្រី​ ប្លូស្ដេន​ បន្ដ​ប្រាប់​សារព័ត៌មាន​​រ៉យទ័រ​ថា​ ទំហំ​នៃ​ហានិភ័យ​ជំងឺ​ធាត់​ជ្រុល​គឺ​មិន​ធ្ងន់​ទេ​ ហើយ​​ក៏​មិន​មាន​ផល​ប៉ះពាល់​សម្រាប់​ស្រ្ដី​ទាំង​ឡាយ​ដែល​ត្រូវ​ការ​វិធី​សម្រាល​កូន​ដោយ​វះកាត់​ដែរ​ ប៉ុន្ដែ​ស្រ្ដី​ដែល​ពិចារណា​ជ្រើស​រើស​យក​វិធី​នេះ​ គួរតែ​យល់​ដឹង​ពី​ហានិភ័យ​ទាំង​នោះ​ផង​ ៕