គ្រាន់ឃើញគាត់ចឹង ផ្អើលអស់មនុស្ស ពិសេសក្រុមពន្លត់ភ្លើង


តាម​ប្រភពពី​ Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ផឹកស្រា​ស្រវឹង​ជោកជាំបាន​ដើរ​លើ​ខ្សែភ្លើង​ទាំង​មិនដឹង​ខ្លួន​ថា ​កំពុង​ឆ្ពោះទៅ​ផ្លូវមរណៈនោះ​ ។ រឿងហេតុ​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន ក្នុងទី​​ក្រុង Fujian ខេត្ត Quanzhou​។ គេ​បាន​ឃើញ​គាត់​​ដើរ​លើ​ខ្សែភ្លើង​កម្ពស់​ជាង​១០​ម៉ែត្រ​ពី​ដី ដែល​​មាន​ចរន្តអគ្គិសនី​កម្រិត​ខ្ពស់​ទៀតផង ។ គ្រាន់តែ​ឃើញ​បែប​នេះ​ភ្លាម ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​និង​ជួយ​សង្គ្រោះបាន​មក​ដល់​ ដើម្បី​ដោះស្រាយ​។

ឆ្លងកាត់​តាម​ការ​និយាយ​ចរចា​គ្នា បុរស​ម្នាក់​នោះ​ដែល​មិន​ស្គាល់ឈ្មោះទេ នៅ​តែ​មិន​ព្រម​ចុះ​មក​តាម​សម្រួល ​ជាមួយនឹង​ក្រុម​សង្គ្រោះ​ ។ ពួក​គេ​បាន​ទៅ​ចាំ​បុរស​នោះ​នៅ​ចុង​ម្ខាង​ទៀត​ ដែល​មាន​ដើមឈើ​។ ជា​សំណាងល្អ បុរស​ស្រវឹង​បាន​ដើរទៅ​ដល់​ទៅ​នោះ​ដោយ​សុវត្ថិភាព​ ។ គេ​បាន​យក​គាត់​ចុះ​មក​ក្រោម ចាប់​ដាក់​ចូល​រថយន្ត ហើយ​បើក​ទៅ​ឡើង​ប៉ុស្តិ៍​។

ប៉ុស្តិ៍​នេះ​មិនមែន​ជា​ប៉ុស្តិ៍​ទូរទស្សន៍ ដើម្បី​បង្ហាញ​ភាព​អស្ចារ្យ​អ្វី​ទេ​។ វា​គឺជា​ប៉ុស្តិ៍ប៉ូលីស​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មាន​មនុស្ស​ស្រវឹង​ហើយ​ឡើង​ដើរ​លើ​ខ្សែភ្លើង​បែប​នេះ​។ កាលពី​ខែតុលា​ឆ្នាំ​មុន មាន​បុរស​ម្នាក់​នៅ​ខេត្ត Hebei ធ្វើ​ដូចនេះ​ដែរ ហើយ​ក៏​មិន​ធ្លាក់​ស្លាប់​ដូច​គ្នា​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មាន​មនុស្ស​ស្រវឹង​ហើយ​ឡើង​ដើរ​លើ​ខ្សែភ្លើង​បែប​នេះ​។ កាលពី​ខែតុលា​ឆ្នាំ​មុន មាន​បុរស​ម្នាក់​នៅ​ខេត្ត Hebei ធ្វើ​ដូចនេះ​ដែរ ហើយ​ក៏​មិន​ធ្លាក់​ស្លាប់​ដូច​គ្នា​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ