ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ស្លា.ប់​២៥​នាក់ មនុស្ស​របួស​៥០​នាក់… ឆាប​ឆេះ​ស្ថានីយ​រថភ្លើង​មួយ​

5 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ីប ៖ យោង​តាម​តុល្យការ​មួយ​ចេញផ្សាយ ដោយ​ទូរទស្សន៍​រដ្ឋ​អេ​ហ្ស៊ី​ប​ថា ភ្លើង​ដែល​ឆាបឆេះ​ក្នុង​ស្ថានីយ​រថភ្លើង​មួយ​នៅ​ទីក្រុង​គែរ​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៥​នាក់ ហើយ​មនុស្ស​៥០​នាក់​ទៀត​រង​របួស​។ តាម​សាក្សី​ទាំងឡាយ​ថា រថភ្លើង​មួយ​បាន​បុក​របាំង ហើយ​ការ​បុក​នោះ​នាំ​ឲ្យ​មានការ​ផ្ទុះ​បន្ទាប់​មក​ក៏​មាន​ភ្លើង​ឆាបឆេះ​។…

ប្រទេស​អេ​ហ្ស៊ីប ៖ យោង​តាម​តុល្យការ​មួយ​ចេញផ្សាយ ដោយ​ទូរទស្សន៍​រដ្ឋ​អេ​ហ្ស៊ី​ប​ថា ភ្លើង​ដែល​ឆាបឆេះ​ក្នុង​ស្ថានីយ​រថភ្លើង​មួយ​នៅ​ទីក្រុង​គែរ​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៥​នាក់ ហើយ​មនុស្ស​៥០​នាក់​ទៀត​រង​របួស​។

តាម​សាក្សី​ទាំងឡាយ​ថា រថភ្លើង​មួយ​បាន​បុក​របាំង ហើយ​ការ​បុក​នោះ​នាំ​ឲ្យ​មានការ​ផ្ទុះ​បន្ទាប់​មក​ក៏​មាន​ភ្លើង​ឆាបឆេះ​។ ចំណែក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អេ​ហ្ស៊ី​ប លោក​HICHAM ARAFAT​ក្រោយ​ឧប្បត្តិហេតុ​នោះ បាន​ដាក់​ពាក្យសុំ​លាលែង ដែល​នាយក​រដ្ឋមន្ត្រី​បាន​យល់​ស្រប​តាម​។

សាក្សី​ម្នាក់​រៀបរាប់​ថា ខ្ញុំ​ស្ថិត​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​នោះ ហើយ​បានឃើញ​រថភ្លើង​លឿន​មួយ​បុក​របាំង រួច​ក៏​មានការ​ផ្ទុះ​ឆេះ​។ មនុស្ស​ម្នា​នាំ​គ្នា​ភ័យ​រត់​ប្រសាច តែ​មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់ ក្រោយ​ការ​ផ្ទុះ​ក្បាលរថភ្លើង​។

ស្ថានីយ​រថភ្លើង​RAMSES នោះ​ស្ថិត​នៅ​កណ្ដាល​ទីក្រុង​គែរ​។ វី​ដេ​អូ​មួយ​ផ្សាយ​តាម​អីុន​ធើ​រ​ណេ​ត បង្ហាញ​រថភ្លើង​នោះ​កំពុង​រត់​តាម​ផ្លូវ​លេខ​៦ ហើយ​បាន​បុក​របាំង​។ វី​ដេ​អូ​មួយទៀត​បង្ហាញ​មនុស្ស​ម្នា​នាំ​គ្នា​រត់​យ៉ាង​ប្រសាច​ក្រោយ​ការ​ផ្ទុះ ដោយ​មួយ​ចំនួន​មាន​ភ្លើង​កំពុង​ឆេះ​អាវ​ផង​។ ក្រសួង​ដឹក​ជញ្ជូន​និយាយ​ថា​ធុង​ប្រេងម៉ាស៊ូត​របស់​រថភ្លើង​នោះ​បាន​ផ្ទុះ​ឆេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ