ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រថយន្ដ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ល្អ​ជាង​ម៉ាស៊ីន​សាំង​ត្រង់​ណា ?

5 ឆ្នាំ មុន

ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​សម្រាប់​រថយន្ដ​ដឹក​ទំនិញ​ធំ​ៗ និង​យានយន្ត​ពាណិជ្ជកម្ម​កាលពីមុន ប៉ុន្តែ​ដោយសារ​តែ​ភាព​ជឿនលឿន​ទំនើប យើង​ក៏​មាន​រថយន្ត​ដឹក​អ្នកដំណើរ​ជា​ច្រើន​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​សព្វ​ថ្ងៃនេះ​។ ថ្វីបើ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ជាន់​ទៅ​មិនសូវ​ស្ទុះ​ដូច​រថយន្ត​ម៉ាស៊ីន​សាំង មាន​សំឡេង​លឺ និង មាន​ផ្សែងហុយ គេ​នៅ​តែ​និយម​ប្រើប្រាស់​វា​។ តើ​មក​ពី​ហេតុ​អ្វី​ទៅ…

ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​សម្រាប់​រថយន្ដ​ដឹក​ទំនិញ​ធំ​ៗ និង​យានយន្ត​ពាណិជ្ជកម្ម​កាលពីមុន ប៉ុន្តែ​ដោយសារ​តែ​ភាព​ជឿនលឿន​ទំនើប យើង​ក៏​មាន​រថយន្ត​ដឹក​អ្នកដំណើរ​ជា​ច្រើន​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​សព្វ​ថ្ងៃនេះ​។ ថ្វីបើ​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ជាន់​ទៅ​មិនសូវ​ស្ទុះ​ដូច​រថយន្ត​ម៉ាស៊ីន​សាំង មាន​សំឡេង​លឺ និង មាន​ផ្សែងហុយ គេ​នៅ​តែ​និយម​ប្រើប្រាស់​វា​។ តើ​មក​ពី​ហេតុ​អ្វី​ទៅ ?

ចូរ​យើង​ក្រឡេក​មើល​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ទាំងអស់​គ្នា !

១. ស៊ីប្រេង​តិច​ជាង​រថយន្ត​សាំង ៖ ជា​មធ្យម​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ស៊ីប្រេង​តិច​ជាង​ម៉ាស៊ីន​សាំង ដោយសារ​តែ​វា​អាច​ផ្តល់​ថាមពល​បាន​ខ្លាំង​ជាង​សាំង ។ បន្ថែម​លើ​នេះ​ដែរ ជាមួយនឹង​ការ​បន្ថែម​បច្ចេកវិទ្យា​ប៊ិ​ច​ប្រេង​សម្ពាធ​​ខ្ពស់ វា​កាន់តែ​ធ្វើ​ឱ្យ​អត្រា​ស៊ីប្រេង​កាន់តែ​តិច​។ ម្យ៉ាងវិញទៀត ប្រសិនបើ​គេ​ដាក់ TurboCharge ទៀត​នោះ វា​រឹតតែ​ស៊ីប្រេង​កាន់តែ​តិច​មួយ​កម្រិត​ទៀត ។

២. ពន្ធ​ធូរ​ថ្លៃ ៖ ពន្ធ​ផ្លូវ​ស្រុក​គេ​គឺ​គិត​ទៅ​តាម​កម្រិត​ឧស្ម័ន​កាបូនឌីអុកស៊ីត ដែល​បាន​បញ្ចេញ​មក​ក្រៅពី​ម៉ាស៊ីន​។ ដូចនេះ​រថយន្ត​ម៉ា​ស៊ូ​ត​មាន​ពន្ធ​ថោក​ជាង​រថយន្ត​ម៉ាស៊ីន​សាំង​។

៣. មិនសូវ​ខូច ៖ ដោយសារ​តែ​វា​ជា​ម៉ាស៊ីន​ចំហេះ​ក្នុង​ដែល​ធ្វើការ​ខុស​គ្នា​ពី​ម៉ាស៊ីន​សាំង វា​មិនសូវ​ជា​ខូច​ទេ ហើយ​ក៏​ប្រើប្រាស់​បាន​យូរ​ដែរ​។ អ្វី​ដែល​ខុស​គ្នា​ជា​ចម្បង​នោះ គឺ​ការ​បញ្ឆេះ​ម៉ាស៊ីន​។ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ប្រើ​ខ្យល់​ក្តៅ​ក្នុង​ការ​បញ្ឆេះ​ប្រេង​។ ដោយសារ​តែ​ប្រើ​ខ្យល់​ក្តៅ​ជំនួស​ឱ្យ​ការ​បញ្ឆេះ​ធម្មតា តម្លៃ​នៃ​ការ​ជួសជុល​ក៏​ទាប​ដែរ ហើយ​ក៏​មិន​ងាយ​មាន​បញ្ហា​ឆ្លងភ្លើង​ដែរ​។ សម្រាប់​ពេលវេលា​ក្នុង​ការ​ជួសជុល​ម្តង​ៗ ក៏​ទាមទារ​ពេល​ខ្លី​។

៤. បញ្ហា​ភ្លើង​ឆាបឆេះ​មាន​កម្រិត​ទាប ៖ ឱកាស​នៃ​ការ​ឆាបឆេះ​នៅ​ពេល​បុក​គ្នា គឺ​មាន​កម្រិត​ទាប ដោយ​សារ​តែ​ប្រេងម៉ាស៊ូត​មិន​ងាយ​នឹង​ឆេះ​ដោយសារ​កម្ទេច​ភ្លើង​បន្តិចបន្ដួច​នោះ​ទេ ខណៈ​ដែល​ប្រេងសាំង​ងាយ​នឹង​ឆាបឆេះ​ជាទី​បំផុត ។

ថ្វីបើ​ចំណុច​លេចធ្លោ​របស់​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​មាន​ច្រើន​គួរសម យើង​ក៏​មិន​គួរ​មើល​រំលង​ពី​តម្លៃ​ខុស​គ្នា​រវាង​រថយន្ត​ម៉ាស៊ីន​សាំង​និង​ម៉ា​ស៊ូ​ត​ដែរ​។ បើ​រថយន្ត​ម៉ាក​តែ​មួយ​ឆ្នាំ​តែ​មួយ រថយន្ត​ម៉ា​ស៊ូ​ត​ពិតជា​ថ្លៃ​ជាង​រថយន្ត​សាំង​ហើយ​។ ម្យ៉ាងវិញទៀត ប្រេងម៉ាស៊ូត​ស្រុក​យើង​នា​ពេល​នេះ គឺ​ថ្លៃ​ជាង​សាំង​ធម្មតា​ទៅ​ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ