សង្គ្រាម​គ្មាន​ព្រំដែន​ទោះ​ព្រម​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ពិតមែនតែ​អា​មេ​រិ​ក​នៅ​តែ​គំរាម​ដាក់​ពន្ធ​ផលិតផល​ចិន


រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រធាន​អ្នក​ចរចា​ពាណិជ្ជកម្ម​របស់​លោក​ប្រធា​នាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រាប់​ដល់​តំណាងរាស្ត្រ​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា សហរដ្ឋអាមេរិក​ត្រូវ​តែ​រក្សា​ការ​គម្រាមកំហែង​ពន្ធ​លើ​ផលិតផល​ចិន​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត បើ​ទោះជា​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ពិតមែន​ក្តី ។

អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អា​មេ​រិ​ក​គឺ​លោក Robert Lighthizer បាន​ព្រមាន​ថា នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​អាច​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដូច​ជា​ការ​ព្រមព្រៀង​គ្នា​លើ​វិធី​អនុម័ត​ជាដើម ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ទាំង​ពីរ​បាន​ដាក់​ពន្ធ​លើ​ផលិតផល​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បាន​បង្ក​ការ​ប៉ះពាល់​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​សម្រាប់​ផលិតកម្ម និង​ការ​នាំ​ចេញ​កសិផល​អា​មេ​រិ​ក​ជាដើម ។

លោក Lighthizer បាន​និយាយ​ថា អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ចេញ​សកម្មភាព​ដើម្បី​អនុវត្ត​ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​ត្រាំ​ក្នុង​ការ​ពន្យា​ពេល​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន ២០០​ប៊ី​លាន​ដុល្លារ​ហើយ ។ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​នេះ​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ពួក​គេ​មិន​បោះបង់​ចោលការ​គម្រាមកំហែង​បង្កើន​ពន្ធ​ពី​១០%​ទៅ​២៥%​ទេ ។

លោក Lighthizer បាន​បន្ថែម​ថា​ភាគី​ទាំង​ពីរ​នៅ​ត្រូវការ​ពេល​ច្រើន​ទៀត​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​បាន ហើយ​ពន្ធ​នៅ​បន្ត​ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រទេស​ចិន​ធ្វើ​កំណែទម្រង់​គោលនយោបាយ​ដូចដែល​បាន​ទាមទារ​ដោយ​លោក​ប្រធានាធិបតី​ត្រាំ និង​តំណាង​រាស្ត្រ​ដទៃ ៕

ប្រភព ៖ reuters

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ