ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ឆ្លង​ឆ្នាំ​​នៅ​បា​រាំង ​​​​​ដុ.ត​ឡាន​​អស់ជាង១០០០​គ្រឿង

1 ម៉ោង មុន

ប្រទេស​បារាំង ៖ ដូច​រាល់​ឆ្នាំ​ដែរ ក្នុង​យប់​ឆ្លង​ឆ្នាំ រថយន្ត​ច្រើន​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​បារាំង ។ ក្រសួងមហាផ្ទៃ​បារាំង​ចេញ​សេចក្ដី​ប្រកាស​មួយ​ពី​តុល្យការ​នៃ​យប់​ឆ្លង​ឆ្នាំ គឺ​រថយន្ត​ដល់​ជាង​១០០០​គ្រឿង​រង​ការ​ដុត​បំផ្លាញ ហើយ​មនុស្ស​ជាង​៥០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​នៅ​បារាំង​នា​យប់​ឆ្លង​ឆ្នាំ ។…

ប្រទេស​បារាំង ៖ ដូច​រាល់​ឆ្នាំ​ដែរ ក្នុង​យប់​ឆ្លង​ឆ្នាំ រថយន្ត​ច្រើន​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​បារាំង ។ ក្រសួងមហាផ្ទៃ​បារាំង​ចេញ​សេចក្ដី​ប្រកាស​មួយ​ពី​តុល្យការ​នៃ​យប់​ឆ្លង​ឆ្នាំ គឺ​រថយន្ត​ដល់​ជាង​១០០០​គ្រឿង​រង​ការ​ដុត​បំផ្លាញ ហើយ​មនុស្ស​ជាង​៥០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​នៅ​បារាំង​នា​យប់​ឆ្លង​ឆ្នាំ ។

ក្រសួង​នោះ​អះអាង​នា​ថ្ងៃ​ទី​១ មក​រា ថា យប់​ឆ្លង​ឆ្នាំ​លើក​នេះ កំណត់​ពី​អំពើ​ហិង្សា​ក្នុង​ក្រុង​ដែល​មានការ​ចុះ​ថយ​ជាង​លើក​មុន​ៗ ។ សរុប​មនុស្ស​៥០៥​នាក់​បាន​ត្រូវ​ចាប់ខ្លួន ហើយ​៤០១​នាក់​ត្រូវ​ឃុំខ្លួន​។

ក្រសួង​នេះ​បន្ត​ថា យប់​ឆ្លង​ឆ្នាំ​លើក​នេះ ហាក់​ស្ងប់ស្ងាត់​ជាង​កាលពី​ឆ្នាំទៅ​មិ​ញ ។ កាលពី​ឆ្នាំទៅ​មិ​ញ យប់​ឆ្លង​ឆ្នាំ​ក្នុង​ប្រទេស​បារាំង​ទាំងមូល មនុស្ស​៤២០​នាក់​ត្រូវ​ចាប់​ច្លួ​ន​ហើយ​៣១០​នាក់​ត្រូវ​ឃុំខ្លួន ។ រួច​ចំនួន​រថយន្ត​ដែល​ដុត​បំផ្លាញ​មាន​ដល់​១១៧៣​គ្រឿង​។

យប់​ឆ្លង​ឆ្នាំ​លើក​នេះ ប៉ូលិស​ជា​គោលដៅ​នៃ​ការ​វាយប្រហារ ដោយ​កាំ​ជ្រូ​ច​ភ្លើង​ក្នុង​ទីក្រុង​ផ្សេង​ៗ ពិសេស នៅ​ក្រុង​នី​ស លិ​យ៉ុ​ង ស្ត្រា​ស្បួ​រ ឬ​រ៉ែ​ន ។ ប៉ូលិស​និង​កង​តម្រួត​ប្រមាណ​ជា​៩០.០០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​នោះ​១០.០០០​នាក់​ដាក់​ពង្រាយ​នៅ​ក្រុង​ប៉ារី​ស​។

នៅ​រដ្ឋធានី​តាម​អយ្យការ​ក្រុងប៉ារីស ថា​មនុស្ស​១២៥​នាក់ មាន​អាយុ​ពី​១៧​ទៅ​៥៣​ឆ្នាំ​ត្រូវ​ឃុំខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ